home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

របបអាហារ​គ្មាន​ជាតិសាច់ អាចប៉ះពាល់ខួរក្បាល ពិសេសអំឡុងពេលពពោះ?

របបអាហារ​គ្មាន​ជាតិសាច់ អាចប៉ះពាល់ខួរក្បាល ពិសេសអំឡុងពេលពពោះ?

ទម្លាប់​អាហារ​សុខភាព​សម័យ​ថ្មី បាន​ធ្វើ​ឲ្យ​គ្នា​យើងភាគ​ច្រើន​​​តមអាហារ ដោយ​គ្រាន់​តែ​ញ៉ាំ​បន្លែ សាលាដ តែ​មិន​ញ៉ាំ​សាច់ ដែល​ទម្លាប់​ក្នុង​របបអាហារ​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល​អង់គ្លេសរកឃើញ អាច​ប៉ះពាល់​ដល់​ខួ​រក្បាល​។

លោក​ស្រី​វេជ្ជបណ្ឌិត​ Emma Derbyshire ជា​ម្ចាស់​គ្លីនីក​​ប្រឹក្សា​យោបល់​សុខភាព​​ ក្នុងទី​ក្រុង​ឡុង​ ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថា ទម្លាប់​ខាង​លើ នឹង​​ធ្វើ​ឲ្យ​ខួរ​ក្បាល​ជួប​បញ្ហា​ខ្សោយ​បញ្ញា​ នោះ​ក៏​ព្រោះ​តែ​កង្វះ​ជាតិ Choline ក្នុង​របប​អាហារ។

លោក​ស្រី​វេជ្ជបណ្ឌិត​ និង​ជា​ការីនិពន្ធ​​ព្រឹត្តិប័ត្រ​​សុខភាពរូប​នេះ ឲ្យ​ដឹង​ទៀត​ថា សារធាតុ Choline មាន​នៅ​ក្នុង​ សាច់​ស្រស់ សាច់​ត្រី ស៊ុត និង​ទឹក​ដោះ​គោ ដែល​ជា​ប្រភព​អាហារ​សំខាន់​ សម្បូរ​ជីវជាតិ​ ពិសេស​សម្រាប់​​បំប៉ន​​​ខួរ​ក្បាល និងកាន់​តែ​​ពិសេស​ទៅ​ទៀត​នោះ ស្រីៗ​ពពោះ ត្រូវ​ការ​​​របប​អាហារ​ទាំង​នេះ សម្រាប់​​ខ្លួន​​​ផ្ទាល់ ក៏​ដូច​ជា​​ទារក​ ដើម្បីអភិវឌ្ឍ​ខួរ​ក្បាល ឲ្យ​បាន​ល្អ។

​ដោយ​សារ​ ការ​សម្គាល់​ឃើញទម្លាប់​ញ៉ាំ​​​បច្ចុប្បន្ន គ្នា​យើង​និយម​តមនេះ តមនោះ ទើបលោក​ស្រី​វេជ្ជបណ្ឌិត​​ បាន​ណែ​នាំ​ថា សារធាតុ​ Choline សំខាន់​ណាស់​សម្រាប់​ខួរ​ក្បាល ហើយបើមិន​ញ៉ាំ​សាច់ ឬ​ស៊ុត​អ្វី​សោះ ប្រៀប​ដូច​​បោះ​ចោល​សារធាតុ​សំខាន់​នេះ ហេតុ​នេះ​យើង​គួរ​ពិចារណារ​ឡើង​វិញ​ ធ្វើ​យ៉ាង​ណា​អាច​បញ្ចូល​សារធាតុ​នេះ​ទៅ​ក្នុង​​របប​អាហារប្រចាំ​ថ្ងៃ​​​។

អត្ថបពាក់​ព័ន្ធ​៖

គួរ​បញ្ជាក់​ថា ​សារធាតុ​ Choline ត្រូវ​​ផលិត​ឡើង​ដោយ​សេរីរាង្គ​ថ្លើម​តាម​ធម្មជាតិ​ សម្រាប់​ខួរ​ក្បាល ប៉ុន្តែ​មិន​គ្រប់​គ្រាន់នោះទេ ហេតុ​នេះ​អាហារ​ ជា​ផ្នែក​ចាំ​បាច់​ សម្រាប់ជា​ជំនួយ​​ទ្រ​ទ្រង់​ដល់់​ខួរ​ក្បាល៕

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 04/09/2019
ត្រួតពិនិត្យដោយ សន សុភា