១- គិតលើវិធីសាស្រ្តធ្វើម្ហូប
ជាក់ស្តែង អាហារចម្អិនបានឆ្ងាញ់ អាស្រ័យទៅលើបន្លែ ផ្លែឈើស្រស់ៗ ហើយការចម្អិនអាហារ ក៏អាចបំផ្លាញនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Carotenoids មាននៅក្នុងផលិតផលស្រស់ទាំងនោះ ដូចជាជាតិ Beta-carotene lycopene និង Lutein ដូចគ្នា។ វិធីចម្អិនអាហារដែលលើសកម្តៅ អាចនឹងធ្វើឲ្យសារធាតុចិញ្ចឹមថយចុះ ដោយសារការបំបែកនូវកោសិកាក្នុងបន្លែផ្លែឈើទាំងនោះ។ ដូចនេះ ស្រីៗគ្នាយើង គួរតែរក្សាវាក្នុងសីតុណ្ហភាពត្រជាក់ ពេលវេលាក្នុងការចម្អិន និងត្រូវដាក់ទឹកឲ្យបានតិចបំផុត។ យើងអាចចំហុយ ដុត ឬអាំងបាន ដោយជំនួសដោយស្ងោរដែលអាចបណ្តាលឲ្យសារធាតុចិញ្ចឹមចូលទៅក្នុងទឹក។ ជាទូទៅសារធាតុចិញ្ចឹម មាននៅក្នុងផលិតផលស្រស់ ត្រូវរក្សាទុកនៅកន្លែងមានទឹកតិច កម្តៅតិច និងពេលវេលាចម្អិនអាហារខ្លី។
២- កុំខ្ចប់ណែនពេក
ពិតណាស់ នៅពេលយើងរក្សាទុកបន្លែ នៅជិតផលិតផលផ្សេងទៀតនៅក្នុងទូទឹកកក អាចនឹងរលួយលឿន ឯផ្លែឈើវិញ ក៏មានសភាពដូចគ្នាដែរ។ រក្សាទុកផ្លែឈើ ជាមួយគ្នាច្រើន អាចធ្វើឲ្យវាឆាប់ទុំ និងឆាប់ខូចបាន ហេតុនេះត្រូវចែកផ្លែឈើចេញពីគ្នា នៅពេលរក្សាទុកក្នុងទូទឹកកក។ មិនត្រូវវេចខ្ចប់ផ្លែឈើ និងបន្លែច្រើនពេកទេ ហើយត្រូវរក្សាទុកនៅក្នុងថតផ្សេងៗគ្នា។ កញ្ចប់នីឡុង និងថង់កៅស៊ូ គួរតែយកចេញ និងជំនួសដោយក្រដាសធ្លុះៗ រុំដោយក្រណាត់ ឬដាក់ក្នុងកែវ។