ត្រសក់ស្រូវ (Melon)៖ ផ្លែត្រសក់ស្រូវនេះល្អបំផុតសម្រាប់អាកាសធាតុក្តៅ។ ត្រសក់ស្រូវមានជាតិទឹករហូតដល់៩៥% និងមានផ្ទុក lycopene ដែលអាចជួយការពារកម្ដៅថ្ងៃ។
ស៊ុប៖ ជាធម្មតាយើងតែងញ៉ាំស៊ុបពេលអាកាសធាតុត្រជាក់។ ប៉ុន្តែអាហារដែលមានជាតិទឹកខ្ពស់អាចជួយបំពេញជាតិទឹក។ ស៊ុបបន្លែមានភាពប្រសើរជាងស៊ុបដែលមានសាច់សត្វច្រើន។
ពពួកផ្លែប៊ឺរី និងទឹកដូង៖ ប្រភេទផ្លែប៊ឺរី ដូចជាស្ត្រប៊ឺរី ប្លូប៊ឺរី ប្លេកប៊ឺរី សុទ្ធតែអាចជួយឲ្យរាងកាយចុះត្រជាក់ ចំណែកទឹកដូងមានសារធាតុចិញ្ចឹមសំខាន់ដែលជួយបំពេញជាតិទឹក។
អាហារមានជាតិហឹរ៖ ញ៉ាំអាហារហិលក្នុងអាកាសធាតុក្ដៅអាចមើលទៅមានប៉ះពាល់ដល់សីតុណ្ហភាពរាងកាយ ប៉ុន្តែការសិក្សាបានឲ្យដឹងថា អាហារមានជាតិហឹរអាចជួយឲ្យសីតុណ្ហភាពក្នុងរាងកាយចុះត្រជាក់។ លោក Luke LaBorde សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអាហារនៅសាកលវិទ្យាល័យ Penn State ថាអាហារហឹរអាចជួយដល់ចរន្តឈាមដែលធ្វើឲ្យមានការបញ្ចេញញើស ដោយដំឡើងសីតុណ្ហភាពក្នុងរាងកាយឲ្យសមាមាត្រទៅនឹងសីតុណ្ហភាពខាងក្រៅ និងការបញ្ចេញញើសអាចធ្វើឲ្យយើងមានអារម្មណ៍ត្រជាក់ខ្លួន។