backup og meta

ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ?

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Jun 17, 2020

    ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ?

    គ្នាយើងមួយចំនួន​ពិសេសស្រីៗ តែងមានការភាន់ច្រឡំនៅពេលគិតចង់សម្រកទម្ងន់ម្តងៗ ដោយច្រើនគិតថា ដើម្បីសម្រក​ទម្ងន់គួរកាត់បន្ថយការញ៉ាំបាយ ជំនួសមកវិញដោយការញ៉ាំផ្លែឈើ។ ការគិតបែបនេះ អាចត្រូវមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែជាលទ្ធផល​នាំឲ្យគ្នាយើងមួយចំនួនបរាជ័យក្នុងផែនការសម្រកទម្ងន់របស់ខ្លួន។ អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់ប្រាប់ថា ញ៉ាំបាយ​ក៏អាចសម្រកទម្ងន់បានដែរ ឲ្យតែចេះតិចនិកទាំងបីនេះ។

    ញ៉ាំបាយផង សម្រកទម្ងន់ផងអាចជោគជ័យដែរ?

    ភាគច្រើននៃរបបអាហារដើម្បីជួយដល់ផែនការសម្រកទម្ងន់ ត្រូវតែកម្រិតការញ៉ាំជាតិកាឡូរីឲ្យបានល្អបំផុត។ មូលដ្ឋានគ្រឹះក្នុងផែនការសម្រកទម្ងន់យើង​ត្រូវតែធ្វើឲ្យមានកម្រិតកាឡូរីទាបបំផុតក្នុងរាងកាយ​តាមរយៈការញ៉ាំអាហារមានកាឡូរីទាបជាងសកម្មភាពដុតកាឡូរីប្រចាំថ្ងៃរបស់យើង។

    ហេតុផលនេះហើយ​នាំឲ្យគ្នាយើងមួយចំនួន​សម្រេចចិត្តបោះបង់បាយ ដោយសារបាយ មានផ្ទុកកាបូអ៊ីដ្រាត និងកាឡូរីក្នុងកម្រិតខ្ពស់។

    យ៉ាងណា សាកគិតបន្តិចមើលយើងគួរដកបាយចេញពីរបបអាហារយើងទាំងស្រុងពិតមែនអត់? ការដកបាយចេញពីរបបអាហារ ឬមិនដកមិនសំខាន់ទេ សំខាន់បំផុតយើងត្រូវដឹងថា បាយជា​ប្រភេទអាហារមានជាតិខ្លាញ់ទាប ងាយរំលាយ ហើយបាយក៏​ជាធញ្ញជាតិគ្មានជាតិក្លុយទីន(gluten-free) និងសម្បូរទៅដោយពពួកវីតាមីន Bផង​ដែរ ។  អ្វីទាំងនេះ អាចគ្រប់គ្រាន់​ឲ្យ​គ្នាយើងពិចារណាឡើងវិញ ថាតើគួរបោះបង់​បាយ​ពីរបបអាហារ​ឬយ៉ាងណា​ដើម្បីសម្រេច​ផែនការ​សម្រកទម្ងន់របស់​ខ្លួន​នោះ។​

    ប៉ុន្តែអ្វីដែលសំខាន់បំផុត អំឡុងពេលសម្រកទម្ងន់ ហើយចង់ញ៉ាំបាយ យើងត្រូវចេះតិចនិកពិសេសទាំង ៣ រៀបរាប់ខាងក្រោម ដើម្បីសុខភាពល្អ សម្រកទម្ងន់ក៏ជោគជ័យ។

    អត្ថបទពាក់ព័ន្ធ៖

    គ្រប់ពេលញ៉ាំអាហារជាមួយបាយ ត្រូវតែកម្រិតបរិមាណកាឡូរីដែលយើងញ៉ាំលាយជាមួយបាយ។ ផ្អែកលើតម្រូវការអាហារប្រចាំថ្ងៃរបស់យើង និងប្រភេទអាហារមានកាឡូរី និងកាបូអ៊ីដ្រាតទាប សុទ្ធតែយើងអាចយកមកអនុវត្តបាន ដោយកម្រិតការញ៉ាំតែបាយ និងកុំញ៉ាំអាហារដែលសម្បូរកាបូអ៊ីដ្រាតលាយជាមួយបាយអី ពិសេសក្រោយពេលញ៉ាំបាយរួចតែម្តង។

    ២- ញ៉ាំបាយជាមួយបន្លែឲ្យបានច្រើន

    បាយអាចនឹងធ្វើឲ្យយើងឆាប់ឃ្លានវិញ ជាងអាហារសម្បូរកាបូអ៊ីដ្រាតផ្សេងៗ។ ប៉ុន្តែយើងនៅតែអាចដោះស្រាយបញ្ហាឆាប់ឃ្លានក្រោយញ៉ាំបាយរួច ដោយគ្រាន់តែញ៉ាំបាយជាមួយបន្លែដុត ឬអាំងដែលសម្បូរជាតិកាកសរសៃ ឬប្រូតេអ៊ីន ជាការស្រេច។ អាចពិចារណាញ៉ាំគ្រាប់សណ្តែកជាមួយបាយ ទំពាំងបារាំង (asparagus) ផ្កាខាត់ណាខៀវ ឬក៏អាចញ៉ាំសាច់ទ្រូងមាន់ក៏បាន ព្រោះមិនមានជាតិខ្លាញ់ច្រើននោះទេ។

    អត្ថបទពាក់ព័ន្ធ៖

    ៣- បង្កើតតិចនិកចម្អិនបាយឲ្យមានកាឡូរីទាប

    ត្រូវបំភ្លេចវិធីចម្អិនបាយដូចជាឆាបាយជាមួយប័រ អីហ្នឹងទៅ អាចដាំ ឬចំហុយបាយដើម្បីជួយកាត់បន្ថយកម្រិតកាឡូរីឲ្យកាន់តែទាប។

    យ៉ាងណា គ្នាយើងក៏ត្រូវចាំដែរថា ការសម្រកទម្ងន់មិនចាំបាច់កម្រិតរបបអាហារយើងក៏បាន ដោយគ្រាន់តែទាមទារការហាត់ប្រាណជាប្រចាំឲ្យបានទៀងទាត់ និងញ៉ាំអាហារឲ្យបានត្រឹមត្រូវតាមពេលវេលា។ ជាមួយគ្នានេះ ការធ្វើសមាធិ ក៏ជាផ្នែកមួយដ៏សំខាន់អាចជួយសម្រកទម្ងន់ប្រកបដោយសុខភាពល្អដូចគ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ Jun 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម