របបអាហារពិសេស

របបអាហារពិសេស – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារពិសេសៗ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​ល្អមាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារពិសេស

ក្រចក សក់ផុយ ឈាមអញ្ចាញ ជាសញ្ញាត្រូវញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន

ផ្លែឈើសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន មានវីតាមីន និង ជាតិរ៉ែ ជំនួយមុខងាររាងកាយឲ្យដំណើរការបានល្អ ជៀសផុតពីជំងឺផ្សេងៗ មិនតែប៉ុណ្ណោះក៏ជួយបង្កើនការលូតលាស់រាងកាយផងដែរ។ ប្រសិនបើគ្នាយើងមិនសូវញ៉ាំបន្លែ ឬ ផ្លែឈើ ហើយសុខភាពរាងកាយបង្ហាញរោគសញ្ញាទាំង៥នេះ គួរតែផ្លាស់ប្ដូរទម្លាប់ទៅ៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្រចក និង សក់ មានសភាពផុយស្រួយ ប្រសិនបើយើងសង្កេតឃើញថា រាងកាយមានការផ្លាស់ប្ដូរ ក្រចក និង សក់ប្រែជាមានភាពផុយស្រួយ នោះបង្ហាញថារាងកាយរបស់យើងអាចប្រឈមខ្វះវីតាមីន B។ ដូច្នេះយើងត្រូវតែបង្កើនការញ៉ាំបន្លែផ្លែឈើ ដែលសម្បូរសារធាតុប្រភេទនេះ។ ប្រភពដែលអាចផ្ដល់សារធាតុសំខាន់នេះមានដូចជា ផ្លែចេក ខាត់ណា ស្ពៃពួយឡេងជាដើម។ រោគសញ្ញាបន្ទាប់បន្សំទៀត នៃកង្វះវីតាមីននេះ ដូចជា ស្លេកស្លាំង ឈឺសាច់ដុំ និង អាចរមួលក្រពើញឹកញាប់។ ២.ឈាមអញ្ចាញធ្មេញ ឈាមអញ្ចាញធ្មេញញឹកញាប់អាចមានមូលហេតុច្រើន ប៉ុន្ដែហេតុផលសំខាន់មួយគឺខ្វះវីតាមីន C។ រាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯងនោះទេ ដូច្នេះការញ៉ាំអាហារមានផ្ទុកវិតាមីន C គឺជារឿងចំាបាច់ ដើម្បីបំពេញតម្រូវការរាងកាយ។ វីតាមីន C មានមុខងារសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំ។ ហើយយើងអាចស្វែងរកបានវីតាមីននេះនៅក្នុងអាហារដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ម្នាស់ និង បន្លែបៃតងជាដើម។ ៣.ខ្សោយភ្នែក ប្រសិនបើគ្នាយើងមានអារម្មណ៍ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ