អាហារទាំងនេះ ល្អ​សម្រាប់​អ្នក​ត្រូវបើក​បរ​ផ្លូវឆ្ងាយគួរញ៉ាំ

    អាហារទាំងនេះ ល្អ​សម្រាប់​អ្នក​ត្រូវបើក​បរ​ផ្លូវឆ្ងាយគួរញ៉ាំ

    របបអាហារក៏ជាចំណែកមួយយ៉ាងសំខាន់សម្រាប់អ្នកបើកបរ មិនថាទីជិតឬឆ្ងាយនោះទេ ព្រោះ​​អាហារជួយផ្ដល់ថាមពល ជួយឲ្យរាងការដំណើរការបាន​ល្អ​ ពង្រឹងស្មារតីរឹងមាំ ភ្នែកភ្លឺច្បាស់ កាន់តែពិសេសទៀតនោះ ប្រព័ន្ធរំលាយអាហារដំណើការបានល្អ មិនរំខានដល់ពេលបើកបរ។

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.ពពួកអាស៊ីដខ្លាញ់អូមេហ្គា

    អាស៊ីដខ្លាញ់អូមេហ្គាទាំងបីប្រភេទមានដូចជា អូមេហ្គា ៣,៦, ៩ ជាប្រភពផ្ដល់ថាមពលល្អបំផុត សម្រាប់ខួរក្បាល ភ្នែក បេះដូង សរសៃឈាម និង ប្រព័ន្ធរំលាយអាហារ ឲ្យដំណើការបានល្អ។ យើងអាចស្វែងរកសារធាតុចិញ្ចឹមនេះបាន មាននៅក្នុង សាច់ត្រី ដែលមានទាំងត្រីទឹកសាប និង ទឹកប្រៃ បន្ថែមពីនោះនៅមាន ស៊ុត និង ផ្លែប៊ឺ ។ អាហារទាំងនេះយើងអាចញ៉ាំ​មុនពេលធ្វើដំណើរ​យ៉ាងហោច ចន្លោះពី១០ ទៅ ២០នាទី ឬតិចជាងនេះបន្ដិចក៏មិនអីដែរ ព្រោះអាហារនេះងាយស្រួលរំលាយ។

    ២.ប្រូតេអ៊ីន

    អាហារប្រូតេអ៊ីន ក៏មានប្រយោជន៍សម្រាប់អ្នកបើកបរ ពិសេសសម្រាប់អ្នកបើកបរផ្លូវឆ្ងាយ។ អ្នក​បើក​បរ​តែងតែត្អួញត្អែថា ចុករួយសាច់ដុំ ហើយអស់កម្លាំង។ សារធាតុប្រូតេអ៊ីន ជំនួយដល់កោសិកាសាច់ដុំ ជំនួយឆ្អឹង ជំនួយថាមពល និងចរន្ដឈាម ឲ្យដំណើរការបានល្អ។ យើងអាចញ៉ាំអាហារប្រូតេអ៊ីនដែលមាននៅក្នុង សាច់មាន់គ្មានខ្លាញ់ សាច់ត្រី សាច់គោ និង គ្រាប់ធញ្ញជាតិ ជាដើម​។ គួរញ៉ាំយ៉ាងហោច ឲ្យបាន១៥ ទៅ ២០ នាទីមុនចេញដំណើរ ទើបជាការល្អ ដើម្បីឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានស្រួល។

    ៣.ពពួកវីតាមីន

    ពពួកអាហារវីតាមីនមានតួនាទីសំខាន់ ជួយបង្កើនការរំញោច និងប្រុងប្រយ័ត្នខ្ពស់ចំពោះខួរក្បាល និង ភ្នែក។ ការ​បើកបរ ជៀសមិនផុតនោះទេ នឹងមានអារម្មណ៍ថា ចុះខ្សោយកម្លាំង ងុយគេង ស្រវាំងភ្នែក ដែលកត្ដាទាំងនេះពពួកវីតាមីនអាចជួយពង្រឹងបាន។ វីតាមីនសំខាន់ៗមានដូចជា វីតាមីន k អាចស្វែងរកបាន ខាត់​ណាខៀវ និងបន្លែបៃតងផ្សេងទៀត ។ រីឯ វីតាមីន C មាននៅក្នុងផ្លែក្រូច និងទំពាំងបាយជូរ វីតាមីន D មាននៅក្នុងសាច់ត្រី គ្រឿងក្នុងសត្វ និងស៊ុតផ្នែកលឿង។ មានវីតាមីនជាច្រើនប្រភេទទៀត ដែលយើងអាចស្វែងរកបាននៅប្រភេទបន្លែ ផ្លែឈើ និងសាច់ ដែលមានគុណប្រយោជន៍សម្រាប់សុខភាពភ្នែក និងខួរក្បាល។

    ៤.ការហ្វេអ៊ីន

    មុនពេលចាប់ផ្ដើមចេញដំំណើរមិនថា ជិតឬឆ្ងាយ គួរតែបានសាកកាហ្វេឲ្យបានមួយកែវសិន ជាមួយកម្រិតជាតិស្ករទាបតាមដែលអាចញ៉ាំបាន តែបើកុំដាក់ស្ករកាន់តែល្អ។ ការហ្វេមានផ្ទុកសារធាតុកាហ្វេអ៊ីន​ខ្ពស់ជួយរំញោចខួរក្បាល បង្កើនការប្រុងប្រយ័ត្ន និង មិនធ្វើឲ្យងុយគេងនោះទេ។ សាកល្បងភេសជ្ជៈមួយនេះជាមួយអាហារពេលព្រឹកយ៉ាងហោច ១០នាទីមុនចេញដំណើរ គឺជារឿងល្អបំផុត។ ចូរប្រុងប្រយ័ត្នសម្រាប់អ្នកដែលមានបញ្ហាប្រតិកម្មនឹងសារធាតុកាហ្វេអ៊ីន អាចធ្វើឲ្យមានបញ្ហារាក រំខានដល់ការធ្វើដំណើរ។

    របបអាហារ

    ជារួមការជ្រើសរើសរបបអាហារញ៉ាំមុនពេលចេញដំណើរបានត្រឹមត្រូវ គឺជារឿងល្អសម្រាប់សុខភាព និង មិនរំខានដល់ការបើកបរ ព្រោះករណីខ្លះ ការជ្រើសរើសអាហារមិនត្រឹមត្រូវ ដូចជាពពួកអាហារមានជាតិខ្លាញ់ អាហារហឹរខ្លាំង អាហារមានក្លិនឈួល និងគ្រឿងស្រវឹង នឹងអាចបង្កការរំខានដល់ប្រព័ន្ធរំលាយអាហារ ខួរក្បាល បេះដូង ដែលមិនគួរញ៉ាំនោះទេ។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 14/07/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត