៥- រីករាយជាមួយឆាបន្លែគ្រប់មុខ
យើងអាចឆា សណ្តែកហោឡាំងតាវស្រស់ជាមួយ ខ្ទឹមបារាំង ផ្សិត ប្រូកូលី ឬ សណ្តែកបៃតងសំរាប់អាហារមួយពេលរបស់យើងបាន។
៦- បន្ថែមបន្លែចូលទៅក្នុងសាំងវិច
ចំពោះសាំងវិចវិញ គ្នាយើងអាចបន្ថែម ខ្ទឹមបារាំងដែលហាន់ជាបន្ទះ ផ្លែប៉េងប៉ោះតូចៗ សណ្តែកហោឡាំងតាវ ម្រេច សណ្តែកក្រហម ផ្លែបឺរ ផ្ទី ឬសាឡាដចូលទៅក្នុងនំសាំងវិចបាន។ ក្រៅពីនេះ ដើម្បីញ៉ាំផ្លែឈើឱ្យបានច្រើនជាងមុន យើងអាចបន្ថែមវាចូលទៅក្នុង Cereal យ៉ាអ៊ួក្រិក(Greek yogurt) នំដុត(baked pies) និង នំខេកជាដើម។
៧- ធ្វើទឹកផ្លែឈើក្រឡុក ឬ កិន
ក្មេងៗក៏ដូចជាមនុស្សចាស់ដែរ ចូលចិត្តញ៉ាំទឹកក្រឡុកដោយសារមើលទៅ ស្អាត ទំនងឆ្ងាញ់ ស្រួលយកទៅនេះទៅនោះ និងស្រួលអស្ចារ្យបំផុតសំរាប់ប្រព័ន្ធរំលាយអាហារ។ដូចនេះយើងអាចធ្វើទឹកក្រឡុកយ៉ាងឆ្ងាញ់មួយកែវបានពី ប៉េងប៉ោះ ផ្លែប័រ ការ៉ុត ផ្ទី ស្ត្រប៊ឺរី និង ផ្លែឈើផ្សេងៗទៀតដែលយើងចង់បាន។
៨- បន្ថែមបន្លែចូលក្នុងស៊ុតចៀន
គ្នាយើងដែលមិនសូវចូលចិត្តញ៉ាំបន្លែដោយផ្ទាល់ អាចសាកបន្ថែម ខ្ទឹមបារាំងពីរបីបន្ទះ ប៉េងប៉ោះតូចៗ សណ្តែកហោឡាំងតាវ ម្រេច សណ្តែកក្រហម ផ្ទី ឬសណ្តែកKidney beans ចូលក្នុងស៊ុតចៀនរបស់យើងបាន។ ការធ្វើដូចនេះនឹងផ្តល់ឱ្យយើងនូវរសជាតិស៊ុតចៀនដ៏អស្ចារ្យ និងល្អសម្រាប់សុខភាពស្បែករបស់យើងទៀតផង។
វាជារឿងធម្មតាទេដែលមនុស្សយើងមានការស្ទាក់ស្ទើរក្នុងការញ៉ាំផ្លែឈើ និងបន្លែពីព្រោះរស់ជាតិមិនឆ្ងាញ់បើប្រៀបធៀបទៅនឹង ម្ហូបប្រភេទធ្វើទុកស្រាប់ៗ ម្ហូបប្រភេទ Fast Food ឬផឹកគ្រឿងកំប៉ុង។ សំណាងហើយ ដែល យើងអាចបញ្ចូលបន្លែ និងផ្លែឈើចូលទៅក្នុងអាហារប្រចាំថ្ងៃ យ៉ាងគួរឲ្យចង់ញ៉ាំ ហើយមានសារជាតិចិញ្ចឹមជាច្រើនទៀតផង។