backup og meta

ប៉ូវអាហារទាំងនេះ ក្មេងៗធាត់លើសទម្ងន់ រងផលវិបាកច្រើនទៅថ្ងៃក្រោយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2021

    ប៉ូវអាហារទាំងនេះ ក្មេងៗធាត់លើសទម្ងន់ រងផលវិបាកច្រើនទៅថ្ងៃក្រោយ

    ស្របពេលចំណីអាហារសម្បូរបែប ពិសេសក្មេងៗចូលចិត្តពពួកអាហារ Fast food ចំណីអាហារផ្អែមៗទៀតនោះ ម៉ាក់ប៉ាមួយចំនួនឲ្យកូនញ៉ាំតាមចិត្ត ធ្វើឲ្យកូនទៅជាធាត់លើសទម្ងន់។ បញ្ហានេះ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានលើកឡើងថា ដឹង​ហើយ​ថា ម៉ាក់ប៉ា​ស្រលាញ់​កូន ចង់​ឲ្យ​កូន​ឆាប់​ធំ  ប៉ុន្តែ​ការ​បំប៉ន​កូន​ហួស​ប្រមាណ ពេក​ក៏​ធ្វើ​ឲ្យ​កូន​ទៅ​ជា​ធាត់​លើស​គីឡូ​ខ្លាំង បែរ​ជា​រង​នូវ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​វិញ។

    លោកវេជ្ជបណ្ឌិតថា ពពួក​អាហារ​ផ្អែមៗ អាហារ​សម្បូរខ្លាញ់ Fast Food ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ក្មេង​ធាត់​លឿន កាលណា​ក្មេង​ធាត់​ខ្លាំង ទៅ​ជា​លើស​ទម្ងន់​មិន​ល្អ​នោះ​ទេ អាច​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន។ ក្មេង​ដែល​លើស​ទម្ងន់ នៅ​ពេល​ធំ​ពេញ​វ័យ ឬ​ចាស់​ទៅ ងាយ​នឹង​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ទឹកនោម​ផ្អែម មាន​បញ្ហា​តម្រង​នោម បញ្ហា​បេះដូង សរសៃឈាម​ជាដើម។

    គណនាទម្ងន់កូន​នៅទីនេះ

    ទោះ​បី​ជា​បែប​នេះ​ក្តី ក្មេង​ខ្លះ​លើស​ទម្ងន់​មិន​មែន​មកពី​របប​អាហារ​តែ​មួយ​មុខ​នោះ អាច​មក​ពី កត្តា​តំណ​ពូជ ឬឪពុកម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម។ ប្រសិន​បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​កូន​ឡើង​គីឡូ​ខ្លាំង ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ និង​រក​វិធី​គ្រប់គ្រង​ការ​ឡើង​គីឡូ​របស់​កូន ដោយ​កាត់​បន្ថយ​អាហារ​ផ្អែម អាហារ​ខ្លាញ់ ពិសេស​ជំរុញ​ឲ្យ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន កុំ​ញ៉ាំ​តែ​សាច់​សុទ្ធ បើ​កូន​ធំ​បន្តិចត្រូវ​ឲ្យ​កូន​មាន​ទម្លាប់់​ហាត់ប្រាណ។

    ក្មេងធាត់លើសទម្ងន់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម