គ្នាយើងច្បាស់ជាធ្លាប់ឮ ធ្លាប់ដឹង ការ៉ុត ជាកំពូលអាហារល្អសម្រាប់ភ្នែកហើយ ព្រោះវាមានផ្ទុកជាតិ បេតាការ៉ូតែន (Beta-carotene) ជួយរេទីនភ្នែក និងផ្នែកដទៃទៀតនៃភ្នែកដំណើរការបានយ៉ាងរលូន។ មិនចាំបាច់ញ៉ាំការ៉ុតគ្រប់ពេលនោះទេ ព្រោះនៅមានអាហារជាច្រើនទៀតអាចជួយភ្នែកប្រសើរឡើងបាន។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារពិសេសៗអាចជួយភ្នែកយើងបាន។
១- បន្លែស្លឹកបៃតងចាស់
បន្លែប្រភេទនេះ ជាប្រភពនៃសារធាតុ អង់ទីអុកស៊ីដង់ ការពាររាងកាយអ្នកប្រឆាំងនឹងការខូចខាតបង្កឡើងដោយសារធាតុរ៉ាឌីកាល់។ ក្រៅពីជាតិកាកសរសៃ (Dietary Fiber) ក៏មានផ្ទុកសារជាតិលុយតេអ៊ីន (lutein) ហ្សៀសង់ទីន (zeaxanthin) បេតាការ៉ូតែន វីតាមីន A C E K កាល់ស្យូម ស័ង្កសី និងជាតិដែកផងដែរ។
លុយតេអ៊ីន និងហ្សៀសង់ទីន ជាសារធាតុការពារភ្នែកយើង និងកូនតូចៗប្រឆាំងកាំរស្មីអ៊ុលត្រាវីយ៉ូឡេ ល្អបំផុតក្នុងការគ្រប់គ្រងការខូចខាតរេទីនភ្នែក ជំងឺភ្នែកឡើងបាយ ឬជំងឺទឹកដក់ក្នុងបាតភ្នែក។ ស្ពៃពួយឡេង ផ្កាខាត់ណាខៀវ ស្ពៃក្ដោប ម្ទេសប្លោកបៃតង និងត្រសក់ ជាបន្លែមានស្លឹកពណ៌បៃតងចាស់ ឧស្សាហ៍ប្រទះឃើញញឹកញាប់ អាចរកបានយ៉ាងងាយនៅផ្សារ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២- ផ្លែឈើបន្លែពណ៌លឿង និងទឹកក្រូច
ពណ៌លឿង និងទឹកក្រូច ជាពណ៌ចម្បងនៃវីតាមីន A ឯជាតិ ខារ៉ូធីណយ (carotenoid) វីតាមីន C ហ្វូឡាត និងជីវជាតិចិញ្ចឹមពីរុក្ខជាតិ មានលក្ខណៈអង់ទីអុកស៊ីដង់ (Antioxidant phytonutrients)។ តាមការស្រាវជ្រាវបានបង្ហាញថា ចំនួនជាតិ ខារ៉ូធីណយ (carotenoid) ខ្ពស់អាចកាត់បន្ថយការវិវត្តនៃបញ្ហាភ្នែក។
៣- អាហារក្រហម
អាហារក្រហមជាធម្មតាមានផ្ទុកវីតាមីន C ជាតិលីកូប៉ែន និងសារធាតុអង់ទីអុកស៊ីដង់ អាចយកឈ្នះជំងឺ ហើយធ្វើឲ្យយើងភ្នែកភ្លឺថ្លា រាងកាយរឹងមាំ។ តាមការសិក្សាបញ្ជាក់ថា យើងមានកម្រិតជាតិលីកូប៉ែន និងវីតាមីន C ទាប មានបញ្ហាភ្នែកខ្ពស់។
អាហារក្រហមឈរលំដាប់ទី១ គឺផ្លែប៉េងប៉ោះ ព្រោះមានបរិមាណជាតិលីកូប៉ែន ដ៏ខ្ពស់។ អាហារក្រហមដទៃទៀត មាន មើមខ្ទឹមក្រហម ផ្លែប៉ោម ផ្លែឈើរី និងផ្លែស្ត្រប៊ើរី។
[embed-health-tool-bmi]
៤- សាច់ និងបន្លែពណ៌ស
ត្រូវដឹងថា អាហារពណ៌ស មានផ្ទុកសារជាតិ បេតាគ្លុយខេន (Beta-glucans) ច្រើនលើសលប់ ដូចជា ចេក ផ្សិត ខ្ទឹមស និងគ្រាប់ធញ្ញជាតិសម្រូប ខណៈសាច់ពណ៌ស រួមនឹងផ្នែកពណ៌សនៃស៊ុត ត្រី (ត្រីសាល់ម៉ុន និងត្រីប្លាធូ)។ ត្រីពណ៌ស ជាប្រភពដ៏សម្បូរនៃអាស៊ីដខ្លាញ់អូមេហ្គា៣ DHA និង EPA បង្ការការវិវត្តនៃជំងឺភ្នែក ដូចជា ប្រជុំរោគសញ្ញាភ្នែកស្ងួត និងជំងឺនៅចំណុចពណ៌លឿងនៃរេទីនភ្នែក (Macular)។ សូមបន្ថែមមុខម្ហូបធ្វើពីត្រីបន្ថែមទៀត ចូលក្នុងអាហារប្រចាំថ្ងៃ ដើម្បីបំប៉នសុខភាពយើង។
អត្ថបទគួរអាន៖
- ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ
- ភេសជ្ជៈសុខភាព៨មុខ គ្រប់គ្នាមិនគួរមើលរំល
- ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ មានប្រយោជន៍ចំពោះសុខភាព
- សាច់ដូង ក្រៅពីមានជាតិ អាចជួយអីបានខ្លះ?
- ទឹកក្រូចស្រស់ អាចបញ្ចុះជាតិខ្លាញ់អាក្រក់ក្នុងខ្លួនយើងបាន?
- ផឹកទឹកក្រូចគ្មានជាតិស្ករ កុំឲ្យឡើងគីឡូ ប្រយ័ត្នចូលដើម!
ជំនួសការ៉ុតដោយបន្លែដទៃទៀតសម្បូរដោយវីតាមីន A ក៏ផ្តល់ឲ្យគ្នាយើងជម្រើសអាហារខុសៗគ្នា មិនធុញទ្រាន់ញ៉ាំ។ សូមចាំថា ការញ៉ាំ គ្រាន់តែជាចំណែកតូចមួយនៃរបៀបរក្សាភ្នែកតែប៉ុណ្ណោះ។ ភ្នែកភ្លឺថ្លា ជាលទ្ធផលនៃរបបអាហារលាយផ្សំបញ្ចូលគ្នាជាមួយនឹងបែបផែនរស់នៅ និងទម្លាប់ផ្ទាល់ខ្លួនផ្ដល់សុខភាពល្អ។
បើដឹងថាភ្នែកចាប់ផ្ដើមខ្សោយ មើលមិនសូវច្បាស់ ឧស្សាហ៍ស្រវាំង គួរគិតរឿងថែទាំ ឬរើសចំណីល្អៗ ជួយភ្នែកខ្លះផង។ កុំចាំទាល់តែឈឺ រត់ទៅរកពេទ្យ។
ចំណុចសំខាន់
- បន្លែស្លឹកបៃតងចាស់
- ផ្លែឈើបន្លែពណ៌លឿង និងទឹកក្រូច
- អាហារក្រហម
- សាច់ និងបន្លែពណ៌ស