backup og meta

​ខ្ទឹម​ស​មានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និង​ឆ្អឹង

​ខ្ទឹម​ស​មានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និង​ឆ្អឹង

ពិត​ណាស់​ ខ្ទឹម​ស​មិន​ត្រឹម​តែ​ជា​គ្រឿង​ទេស​​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ​បាយ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​​​ក៏​មាន​គុណប្រយោជន៍​ជាច្រើន​ចំពោះ​​សុខភាព​របស់​យើង​​ផង​ដែរ​។​ ខ្ទឹម​ស​ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ល្អៗ​​ ដូចជា​​ម៉ង់ហ្គាណែស (Manganese) សេលេញ៉ូម (Selenium) វីតាមីនវីតាមីន B6 និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដទៃ​​ទៀត​​​ ដែល​ជួយ​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ម៉ាំ​មួន​ ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​។ ​តើ​អត្ថប្រយោជន៍​របស់​ខ្លឹម​ស​មាន​អ្វី​ខ្លះ​?​​

. សម្ពាធ​ឈាម​កាន់​តែ​ប្រសើរ

ខ្ទឹម​ស​មាន​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល​​ពាសពេញ​រាងកាយ​។​ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ឡើង​ពី​ខ្ទឹម​ស​​ នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ត្រឹម​១០%​​​។​ យ៉ាង​ណា​មិញ​ យើង​អាច​បន្ថែម​ខ្ទឹម​ស​ចំនួន​៤​កំពឹស​​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ចៀសវាង​​នូវ​ការ​ឡើង​សម្ពាធ​ឈាម​ផង​ដែរ​​​​។

. កូលេស្តេរ៉ូល​ទាប

ជាមួយ​គ្នា​នេះ​ដែរ​ ខ្ទឹម​ស​អាច​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ព្រម​ទាំង​​បន្ថយ​កូលេស្តេរ៉ូល​ថែម​ទៀត​ផង​។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ​អាហារ​បំប៉ន​ដែល​ផ្សំ​ឡើង​ពី​ខ្ទឹម​ស​ ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​ទាប​​នៅ​ក្នុង​រយៈ​ពេល​៥ខែ​។​ វា​ដូច​គ្នា​ទៅ​នឹង​ឱសថ​ធម្មជាតិ​ជា​ច្រើន​​ទៀត​ដែរ​ ​ដែល​ត្រូវ​ការ​ចំណាយ​ពេលវេលា​យូរ​បន្តិច​ ទម្រាំ​បាន​ឃើញ​ពី​ប្រសិទ្ធភាព​ ពីព្រោះ​​យើង​ត្រូវ​​ទុក​ពេល​ឲ្យ​វីតាមីន​ និង​ជាតិ​រ៉ែ​ក​កកើត​ឡើង​នៅ​ក្នុង​រាងកាយ​​របស់​យើង​ជា​មុន​សិន​។​

. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

​​​​ខ្ទឹម​ស​​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ ដោយសារ​តែ​វា​​​​អាច​បន្ថយ​កូលេស្តេរ៉ូល​ និង​សម្ពាធ​ឈាម​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​យើង​​​។ ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការ​ជួយ​បង្កើន​ការ​ផលិត​នីទ្រីកអុកស៊ីដខ្ទឹម​ស​​អាច​ជួយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​បាន​សម្រាក​ និង​​​រារាំងប្លាកែត​​មិន​ឲ្យ​​ភ្ជាប់​ទៅ​ប្រូតេអ៊ីន​​ ដែល​កត្តា​នេះ​អាច​ជួយ​កាត់​បន្ថយ​នូវ​បញ្ហា​កក​ឈាម​​​​​ ក៏​ដូចជា​​ការពារ​យើង​ពី​ហានិភ័យ​នៃ​​ជំងឺ​បេះដូង​បាន​ផង​ដែរ​។​

ខ្ទឹមស

. ព្យាបាល​​​ជំងឺ​ផ្ដាសាយ​ និង​គ្រុន​ក្ដៅ​​​​​

ខ្ទឹម​ស​ជួយ​​បង្កើន​​សមត្ថភាព​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជួយ​កាត់​បន្ថយ​​​ភាព​ធ្ងន់ធ្ងរ​ និង​រយៈពេល​នៃ​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​ និង​គ្រុន​ក្តៅ​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ តាម​រយៈ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​ការ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​ខ្ទឹម​ស​​ជា​រៀង​រាល់​ថ្ងៃ​ អាច​កាត់​បន្ថយ​​ជំងឺ​ផ្ដាសាយ​​បាន​រហូត​ដល់​ទៅ​៦៣%​​ ហើយ​រយៈពេល​ជា​មធ្យម​នៃ​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​​ត្រូវ​បាន​កាត់​បន្ថយ​ពី​៥ថ្ងៃ មក​ត្រឹម​មួយ​ថ្ងៃ​ ឬ​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ​។

. ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ

បន្ថែម​ពី​នេះ​ ​ខ្ទឹម​ស​ក៏​អាច​ជួយ​កាត់​បន្ថយ​​ការ​បាត់បង់​ឆ្អឹង ​ជាមួយ​នឹង​ការ​​បង្កើន​អ័រម៉ូន​អឺស្រ្តូសែន​​ចំពោះ​​មនុស្ស​ស្រី​ ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ឆ្អឹង​ ក្រោយ​វ័យ​អស់​រដូវ​។​ ការ​ញ៉ាំ​ខ្ទឹម​ស​រាល់​ថ្ងៃ​ នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​​ពុក​ឆ្អឹង​ ព្រម​ទាំង​​ជំងឺ​រលាក​សន្លាក់ថែម​ទៀត​ផង​។

. ជំនួយដល់​ការ​ចងចាំ

ការបំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​​ រួម​ចំណែក​ដល់​​ការ​វិវត្តន៍​ទៅ​រក​ភាព​ចាស់​ ប៉ុន្តែ​ខ្ទឹម​ស​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងS-Allylcysteine។​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​ ​ជួយ​ការពារ​​ប្រឆាំង​នឹង​ការបំផ្លាញ​ខួរ​ក្បាល​ និង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរការ​ល្អ​ប្រសើរ​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthgrades.com/right-care/food-nutrition-and-diet/8-surprising-health-benefits-of-garlic

កំណែ​ប្រែបច្ចុប្បន្ន

31/12/2020

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រួមភេទដល់ចំណុចកំពូល ផ្ដល់អត្ថប្រយោជន៍សុខភាព ៤ យ៉ាងនេះ

ដល់​ចំណុច​កំពូល​ ស្រី​ៗ​បាន​អត្ថប្រយោជន៍​សុខភាព​មួយ​នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម