ធ្វើយ៉ាងណាទើបដឹងថាត្រូវការប៉ុន្មានកាឡូរី?
តម្រូវការកាឡូរីគឺប្រែប្រួលទៅតាមអាយុ,ភេទ,កម្ពស់,ទម្ងន់និងការបញ្ចេញកម្លាំងពលកម្មរៀងៗខ្លួនៗប្រចាំថ្ងៃ។ហើយចំនួនកាឡូរីដែលអ្នកត្រូវការអាចប្រែប្រួលទៅតាមជំងឺដែលអ្នកកំពុងមាននិងតម្រូវការពិសេសរបស់អ្នក។ឧ៖ប្រសិនបើអ្នកចង់សម្រកទម្ងន់(ស្រកទម្ងន់អាចជួយបន្ថយសំពាធឈាមបាន)អ្នកត្រូវការតែ៥០០ទៅ១០០០កាឡូរីប៉ុណ្ណោះដែលតិចជាងចំនួនធម្មតា។
ស្ត្រីវ័យជំទង់ត្រូវការពី១៦០០ទៅ២៤០០កាឡូរីក្នុង១ថ្ងៃ។បុរសពេញវ័យត្រូវការពី២០០០ទៅ៣០០០កាឡូរី។ក្មេងនិងកុមារត្រូវការ១០០ទៅ២០០០កាឡូរី។កុមារធំៗត្រូវការពី១៤០០ទៅ៣២០០កាឡូរីដែឡក្មេងប្រុសត្រូវការច្រើនជាងក្មេងស្រី។ឧ៖ប្រសិនបើជាស្ត្រី២៥ឆ្នាំនិងធ្វើការត្រូវការកម្លាំងមធ្យមនោះអ្នកត្រូវការពី២០០ទៅ២២០០កាឡូរីក្នុង១ថ្ងៃ។
ការបរិភោគលើសចំនួនកាឡូរីដែលត្រូវការអាចធ្វើឲ្យឡើងទម្ងន់តែបើញ៉ាំមិនគ្រប់វិញអាចឲ្យទៅជាកង្វះអាហារូបត្ថម្ភ។
