backup og meta

របបអាហារសម្បូរប្រូតេអ៊ីន កាឡូរីទាប ល្អសម្រាប់មនុស្សចាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 15, 2021

    របបអាហារសម្បូរប្រូតេអ៊ីន កាឡូរីទាប ល្អសម្រាប់មនុស្សចាស់

    ការ​សិក្សា​រក​ឃើញ​ថា​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​មាន​កាឡូរី​ទាប​ជួយ​មនុស្ស​វ័យ​ចំណាស់​ដែល​ធាត់​ឲ្យ​ស្រក​គីឡូ តែ​នៅ​​អាច​រក្សា​ម៉ាស់​សាច់ដុំ​ និង​បង្កើន​កំហាប់​ឆ្អឹង​បាន​ល្អ​។

    មនុស្ស​វ័យ​ចំណាស់​តែ​ង​តែ​បាត់​បង់​កំហាប់​ឆ្អឹង និង​ម៉ាស់​សាច់​ដុំ​នៅ​​ពេល​អ្នក​ទាំង​នោះ​ព្យាយាម​សម្រក​ទម្ងន់។ ការ​បាត់​បង់​កំហាប់​ឆ្អឹង និង​ម៉ាស់​សាច់​ដុំ​នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ការ​ធ្វើ​ចលនា​ និង​អាច​ថែមទាំង​បង្កើន​ហានិភ័យ​នៃ​ការ​មាន​របួស​ផ្សេងៗ​ផង​។

    ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Wake Forest នៅ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា​របប​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់ និង​កាឡូរី​ទាប អាច​ជួយ​មនុស្ស​វ័យ​ចំណាស់​រួច​ផុត​ពី​បញ្ហា​ទាំង​នេះ។

    អាហារមនុស្សចាស់

    អាហារ​សម្បូរ​ប្រូតេអ៊ីន កាឡូរី​ទាប

    ការ​សិក្សា​បាន​ធ្វើ​ឡើងលើ​​មនុស្ស​វ័យ​ចំណាស់​ចំនួន​៩៦​នាក់ និង​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​មាន​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​កាឡូរី​ទាប មិន​ត្រឹម​តែ​អា​ច​ស្រក​គីឡូ​ទេ តែ​ថែមទាំង​បាន​បង្កើន​សុខ​ភាព​ឆ្អឹង​ទៀត​​ផង​។ ក្រៅពី​នេះ​នៅ​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ផង​ដែរ​។

    មនុស្ស​វ័យ​ចំណាស់ និង​សារធាតុ​ចិញ្ចឹម

    មនុស្ស​វ័យ​ចំណាស់​មាន​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្បាស់​លាស់ ហើយ​ក៏​​អាច​​ត្រូ​វ​ផ្លាស់​ប្ដូរ​របប​អាហារ​នៅ​វ័យ​កាន់តែ​ច្រើន​ថែម​ទៀត​។ ម៉ាស់​សាច់ដុំ​អាច​ថយ​ចុះ​ទៅ​តាម​វ័យ​របស់​មនុស្ស​យើង ហើយ​ការ​ដុត​កាឡូរី ក៏​មិន​អាច​ធ្វើ​ទៅ​បាន​តាម​កម្រិត​ដែល​ធ្លាប់​មាន​កាលពី​ក្មេង​ដែរ​។

    អាហារ​ដែល​ល្អ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​មាន​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ សាច់​គ្មាន​ខ្លាញ់​​ អាហារ​សមុទ្រ ស៊ុត និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ទាប​។ ដូច​គ្នា​ដែរ ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ក៏​ត្រូវ​មាន​ចំនួន​ជាក់​លាក់​ដែរ ព្រោះ​ថា​មនុស្ស​ខ្លះ​ញ៉ាំ​អាហារ​លើស​ពី​តម្រូវ​ការ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម