backup og meta

ត្រូវការថាមពល​បំពេញការងារបាន​យូរម៉ោង ញ៉ាំអាហារទាំងនេះ

ត្រូវការថាមពល​បំពេញការងារបាន​យូរម៉ោង ញ៉ាំអាហារទាំងនេះ

គ្រប់​អាហារ​ទាំង​អស់​សុទ្ធ​តែ​ផ្តល់​នូវ​ថាមពល​ដល់​រាងកាយ ប៉ុន្តែ​មិន​មែន​គ្រប់​អាហារ​ទាំង​អស់​អាច​ផ្តល់​ថាមពល​ដល់​រាងកាយ​រយៈពេល​យូរ​ទេ ហើយ​នៅ​អាច​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ​ទៀត។ អត្ថបទ​នេះ​ប្រាប់​ពី​អាហារ​មួយ​ចំនួន​អាច​ផ្តល់​ថាមពល​ដល់​រាងកាយក្នុងរយៈពេល​យូរ។

. ស៊ុត

ស៊ុត​មួយ​គ្រាប់​មាន​ ៧០កាឡូរី ​ប្រូតេអ៊ីន ៦ក្រាម និងសារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត​ដែល​នេះ​អាច​ជួយ​រាងកាយ​មាន​ថាមពល និង​ឆ្អែត​បាន​រយៈពេល​យូរ​ជាង​អាហារ​សម្រន់​ផ្សេងទៀត។

. សាច់មាន់

សាច់មាន់​សំបូរ​ដោយ​ប្រូតេអ៊ីន។ សាច់មាន់អាំង​មួយ​ដុំ​ជាមួយ​នឹង​បន្លែ​បៃតង​ញ៉ាំ​ជា​អាហារ​ថ្ងៃ​ត្រង់​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​ដល់​អាហារ​ពេលល្ងាច។ ម៉្យាងទៀត​សាច់មាន់​មាន​ខ្លាញ់ឆ្អែត​ដែល​ប៉ះពាល់​សុខភាព​តិចជាង​សាច់ជ្រូក សាច់គោ និង​សាច់ចៀម។

. ថ្លើមគោ

នៅ​ពេល​រាងកាយ​ទទួល​បាន​វីតាមីន B12មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ថាមពល​មិន​គ្រប់គ្រាន់​តាម​ហ្នឹង​ដែរ។ ថ្លើមគោគឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​វីតាមីន B12 និង​ប្រូតេអ៊ីន​ដែល​អាច​ផ្តល់​ថាមពល​បាន​រយៈពេល​យូរ។ ប្រសិន​ជាយើង​មិន​អាច​ញ៉ាំ​ថ្លើម​បាន ​ក៏​អាច​ញ៉ាំ​សាច់​សត្វ​ សាច់​មាន់ សាច់ត្រី និង​ស៊ុត​ដើម្បី​ទទួល​បាន​វីតាមីន​នេះ។

. អយស្ទើរ

អយស្ទើរ​គឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន​មាន​ខ្លាញ់​ទាប និង​សំបូរ​ដោយ​ស័ង្កសី​ដែល​អាច​ជួយរាងកាយ​ប្រឆាំង​នឹង​ពពួក​មេរោគ​ធ្វើឲ្យ​ហត់។ យើង​អាច​ញ៉ាំ​ឆៅ​ជាមួយ​នឹង​ក្រូចឆ្មារ ឬ​យក​ទៅ​អាំង​ក៏​បាន។

. ត្រី​សាឌីន

ត្រី​សាឌីន​ផ្តល់​ប្រូតេអ៊ីន​សាច់​ក្នុង​កម្រិត​ខ្ពស់​ដែល​អាច​ជំនួយ​កម្លាំង​បាន។​ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ត្រីនេះក៏​សំបូរ​ដោយ​អាស៊ីតខ្លាញ់​អូមេហ្គា ៣​ដែល​អាច​បង្ការ​ជំងឺ​បេះដូង។ ប្រសិន​យើង​មិន​ចេះ​ញ៉ាំ​ត្រី​សាឌីន យើង​អាច​សាក​ញ៉ាំ​ត្រី​សាល់ម៉ុន ត្រី​ធូណា ឬ​ត្រី mackerel

. សណ្តែក

សណ្តែក​ជា​ប្រភព​ប្រូតេអ៊ីន ជាពិសេស​សម្រាប់​អ្នក​តម​សាច់សត្វ ហើយ​សណ្តែក​ក៏​មាន​ជាតិ​សរសៃ​ច្រើន​ដែល​ជួយ​ឲ្យ​ការ​រំលាយ​យឺត។ លើសពីនេះទៀត​ក៏​សំបូរ​ដោយ​ម៉ាញ៉េស្យូម​ដែល​ជួយ​ដល់​កោសិកា​ក្នុង​ការ​ផលិត​ថាមពល។

. សូកូឡាខ្មៅ

ប្រសិន​ជា​យើង​ចង់​ញ៉ាំ​របស់​ផ្អែម សូកូឡាខ្មៅ​ជា​ជម្រើសល្អ​ព្រោះ​មាន​ជាតិ​ស្ករ​តិច​ជាង​ស្ករគ្រាប់ និង​សូកូឡា​ទឹកដោះគោ។ សូកូឡា​ខ្មៅ​អាច​ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​ជំនួយ​ដល់​ដំណើរ​ការ​ខួរក្បាល​ដែរ។ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​នៅ​ក្នុង​ផ្លែ​កាកាវ​​អាច​ការពារ​កោសិកា​ បញ្ចុះ​សម្ពាធឈាម និង​សម្រួល​ដល់​ចរន្តឈាម​ដែល​នេះ​អាច​ជួយ​ឲ្យ​សុខភាព​ល្អ និង​មាន​ថាមពល។ មុន​នឹង​ញ៉ាំ​សូកូឡាខ្មៅ​គួរ​ពិនិត្យ​មើល​ម៉ាក និង​ញ៉ាំ​តិចតួច​ព្រោះ​សូកូឡាខ្មៅ​មាន​ជាតិខ្លាញ់។

អត្ថបទ​ពាក់ព័ន្ធ៖

. ដំឡូងជ្វា

ដំឡូងជ្វា​មាន​ផ្ទុក​កាបូអ៊ីដ្រាត​ដែល​ផ្តល់​ថាមពល​ដល់​រាងកាយ ហើយ​ក៏​មាន​ជាតិសរសៃ​ច្រើន​​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​កាបូអ៊ីដ្រាត​យឺតៗ។ ដំឡូងជ្វា​អាច​ជា​អាហារ​ដែល​ផ្តល់​ថាមពល​ពេញ​មួយ​ថ្ងៃ។

. ផ្លែ​ចេក

ផ្លែ​ចេក​អាច​ជា​អាហារ​សម្រន់​មួយ​ដ៏​ល្អ​ដែល​ផ្តល់​ថាមពល​ដល់​រាងកាយ។ ផ្លែ​ចេក​ក៏​មាន​ជាតិស្ករ​ ជាតិសរសៃ​ដែល​ជួយ​ឲ្យ​រាងកាយ​រំលាយ​ជាតិស្ករ​ទាំង​នោះ​យឺត ហើយ​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​ថាមពលបានយូរ។

១០. ផ្លែ​ប័រ

ផ្លែប័រ​គឺ​ជា​ផ្លែ​ឈើ​មានប្រយោជន៍​ច្រើន​ដល់​សុខភាព។ ការសិក្សា​មួយ​បញ្ជាក់​ថា​ផ្លែ​ប័រ​ផ្ទុក​សារធាតុ​ចិញ្ចឹម ប្រូតេអ៊ីន និង​ជាតិសរសៃ​អាច​ជួយ​ទ្រទ្រង់​ថាមពល​ពេញ​មួយ​ថ្ងៃ។ ផ្លែ​ប័រ​នេះ​ក៏​មាន​ខ្លាញ់​ល្អ​ដែល​ជួយ​បង្កើន​កម្រិត​ថាមពលដែរ។

១១. ផ្លែ​ប៉ោម

ផ្លែ​ប៉ោម​ក៏​ជា​អាហារ​សម្រន់​ដ៏​ល្អ​មួយដែរ​ដែល​ផ្តល់​ថាមពល​ដល់​រាងកាយ​បាន​យូរ។ ក្រៅ​ពី​ជាតិសរសៃ​ និង​សារធាតុចិញ្ចឹម ផ្លែ​ប៉ោម​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម flavonoids ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក និង​អាការៈ oxidative stressនៅក្នុង​រាងកាយ​ទៀតផង។

១២. ផ្លែបឺរី

ផ្លែ​បឺរី​មាន​ដូចជា​ប្លូបឺរី raspberry និង​ប្លែកបឺរី អាច​ជា​អាហារ​ជំនួយ​កម្លាំង​នៅ​ពេលយើង​ចង់​ញ៉ាំ​របស់​ផ្អែមៗ។ ផ្លែ​បឺរី​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​កាត់បន្ថយ​ការ​រលាក និង​ភាព​ហត់នឿយ ហើយ​ក៏​មាន​ជាតិស្ករ​តិច​ជាង​ផ្លែ​ឈើ​ដទៃទៀត។

១៣. កាហ្វេ

ផឹក​កាហ្វេ​អាច​ផ្តល់​ថាមពល និង​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​ផ្ចង់​អារម្មណ៍។ ប៉ុន្តែ​កុំ​ផឹក​ច្រើន​ពេក ព្រោះ​កាហ្វេ​អាច​ធ្វើ​ឲ្យ​យើងមានអាការៈមិនស្រួលក្នុង​ខ្លួនបាន​ និង​រំខាន​ដល់​ដំណេក​។

អត្ថបទ​ពាក់ព័ន្ធ៖

១៤. តែបៃតង

តែ​បៃ​តង​មាន​ជាតិ​កាហ្វេអ៊ីន​តិច​ ហើយ​ក៏​មាន​សមាសធាតុ​ផ្សេងទៀត​ដែល​ជួយ​កាត់បន្ថយ oxidative stress និង​ការ​រលាកដែរ។ តែ​បៃតង​អាច​ជួយ​បន្ថែម​ថាមពល និង​ធ្វើឲ្យ​យើងមាន​ស្មារតីល្អ​ជាង​មុន​ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/diet/ss/slideshow-food-energy-boost

https://www.medicalnewstoday.com/articles/323947

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម