សម័យនេះ ដោយសារអាហារ Fast Foods ពេញនិយមខ្លាំង នាំឲ្យគ្នាយើងជាច្រើន ប្រឈមខ្ពស់បញ្ហាលើសជាតិកូលេស្តេរ៉ូល ហើយបញ្ហាសុខភាពគួរឲ្យខ្លាចមួយនេះ មិនត្រឹមកើតមានលើមនុស្សពេញវ័យទេ ក្មេងៗអាយុ ២ ឆ្នាំឡើង ក៏អាចកើតបានដែរ។ ក្មេងៗមិនដឹងអីទេ ឲ្យតែឃ្លានញ៉ាំហើយ តែយើងជាប៉ាម៉ាក់គេ ត្រូវចេះរកវិធីដោះស្រាយ ដើម្បីជួយកូនកុំឲ្យមានបញ្ហាសុខភាពដោយសារលើសជាតិកូលេស្តេរ៉ូល។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីសាស្ត្រខ្លះៗ ឲ្យប៉ាម៉ាក់បានដឹង។