លើសទម្ងន់

លើសទម្ងន់ - អ្នក​លើស​ទម្ងន់​មិន​សម​ប្រាថ្នា​អាច​ដឹង​ពី​មូលហេតុនិង​ដំណោះស្រាយនានា ក្នុង​មាតិកា​នេះ ក្នុង​បរិបទ​វេជ្ជសាស្ត្រ​ជាជាងការសម្រកទម្ងន់បែបផ្លូវកាត់ មិន​ស្របទៅតាមវេជ្ជបញ្ជា​ឬការណែនាំរបស់គ្រូពេទ្យជំនាញ

ចំណេះដឹងទូទៅ

លើសទម្ងន់

កំណើនអ្នកធាត់លើពិភពលោកអាចកើនដល់៥១% ត្រឹមឆ្នាំ២០៣៥

យោងតាមរបាយការណ៍របស់សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានព្យាករថា គិតត្រឹមឆ្នាំ២០៣៥ អត្រាប្រជាជនដែលធាត់លើសទម្ងន់អាចកើនឡើងរហូតដល់៥១% ស្មើនឹងជាង ៤ ទ្រីលាននាក់ នៃប្រជាជនសរុបលើពិភពលោក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ការព្យាករបានមើលឃើញថា កំណើនអត្រាអ្នកធាត់លើសទម្ងន់នឹងកើនឡើងយ៉ាងឆាប់រហ័ស ចំពោះកុមារ និង វ័យជំទង់ ចន្លោះពី៥ឆ្នាំ ដល់១៩ឆ្នាំ។ អត្រាក្មេងប្រុសអាចកើនឡើងខ្ពស់គឺចន្លោះពី ១០ ទៅ ២០% ចំណែក ក្មេងស្រីចន្លោះពី ៨ទៅ ១៨%។ របាយការណ៍ដដែល បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាប្រឈម និងជំរុញឲ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក បង្កើតវិធានការទប់ស្កាត់បញ្ហាមួយនេះ។ សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានបញ្ញាក់ថា វាគឺការព្រួយបារម្ភមួយដោយមើលឃើញពីអត្រាអ្នកធាត់កើនឡើងលឿនបំផុតក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ ពិសេសលើបណ្ដាប្រទេសមាន GDP ទាប និង មធ្យម។ រដ្ឋាភិបាលគួរស្វែងរកនីតិវិធីឲ្យអស់ពីលទ្ធភាពដើម្បីបញ្ជៀសពីបញ្ហានេះ ដើម្បីជួយដល់សង្គមជាតិ សេដ្ឋកិច្ច និង ក្មេងជំនាន់ក្រោយ។ ទិន្ន័យព្យាករណ៍ដែលបានបង្ហាញខាងលើគឺ ពឹងផ្អែកលើរង្វាស់សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព (BMI) ដោយផ្ដោតទៅលើ កម្ពស់ អាយុ ភេទ និង ទម្ងន់ ប្រសិនបើពិន្ទុលើសពី ២៥ នោះគេកំណត់​ថាលើសទម្ងន់ ហើយបើពិន្ទុលើសពី […]

ស្វែងរក លើសទម្ងន់

លើសទម្ងន់

តិចនិក​ទាំង​៥ ធ្វើ​ឲ្យ​​​ស្រក​ក្បាល​ពោះ​ដោយ​សុវត្ថិភាព

នៅ​ពេល​​ស្រីៗ​យើង​មាន​​រាង​ស្រលូន​ស្អាត​ ​ទោះ​ជា​ស្លៀកពាក់​អ្វី​ក៏​មាន​ភាព​ស័ក្ដិសម​ និង​មើល​ទៅ​​លេចធ្លោ​​ដែរ​។ ​​ប៉ុន្តែ​ ​ប្រសិន​បើ​យើង​មាន​ក្បាល​ពោះ​លយ​ចេញ​ក្រៅ​​វិញ​នោះ​ យើង​ច្បាស់​ជា​មាន​អារម្មណ៍​អៀន​ខ្មាញ​ មិន​ហ៊ាន​សូម្បី​តែ​ស្លៀក​ខោ​រឹបរាង​នោះ​ទេ​។ ពិត​ណាស់​ ​​ការ​ដុះ​ក្បាល​ពោះ​ ​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​សម្រស់​របស់​យើង​ធ្លាក់​ចុះ​នោះ​ទេ​ វា​ក៏​បន្ថែម​ហានិភ័យ​សុខភាព​ជាច្រើន​ថែម​ទៀត​ផ​ង​។​ ​ខ្លាញ់​ដែល​ប្រមូលផ្តុំ​នៅ​ក្នុង​បរិវេណ​នេះ​ នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ និង​ជំងឺ​បេះដូង​ជាដើម​។​ ​ហេតុនេះ​ហើយ​ ដើម្បី​កាត់​បន្ថយ​នូវ​ខ្លាញ់​ក្បាល​ពោះ​ ​និង​ចៀស​វាង​ពី​ជំងឺ​ផ្សេង​ៗ​ យើង​គួរ​ចាប់ផ្ដើម​តិចនិក​ងាយ​ៗ​ទាំង​៥​ខាងក្រោម​នេះ។​ ១. ​អាហារ​​សរសៃ​រលាយ ​យើង​ដឹង​ហើយ​ថា​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ គឺ​មាន​សារសំខាន់​សម្រាប់​ការ​បន្ទោបង់​​ ​ក៏​ដូចជា​ជួយសម្រួល​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។​ តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ អាហារ​ដែល​មាន​ជាតិ​សរសៃ ​អាច​ជួយ​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​ល្អ​​ និង​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ ទោះបី​ជា​យើង​ញ៉ាំ​តិចតួច​ក៏​ដោយ​។ ២. ​តែ​បៃតង ​​​តែ​បៃតង​ត្រូវ​​បាន​ស្គាល់​ថា​ ជា​អ្នក​ជំនាញ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​​យ៉ាង​ល្អ​។​ វា​មាន​ផ្ទុក​នូវ​ជាតិ​កាហ្វេអ៊ីន​ និង​សារធាតុ Antioxidant Apigallocatechin gallate (EGCG) ដែល​ជួយ​​ជំរុញ​ការ​ធ្វើ​មេតាប៉ូលិស​ ​និង​​​បង្កើន​ការ​ស្រក​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ពោះ​​​បាន​ផង​ដែរ​​។ ៣. ជាតិ​ប្រូតេអ៊ីន​ ជាមួយ​​គ្នា​នេះ​ដែរ​ ​ការ​ញ៉ាំ​ប្រូតេអ៊ីន​មិន​ត្រឹម​តែ​មាន​សារៈសំខាន់​ ក្នុង​ការ​​បង្កើត​ម៉ាស​សាច់ដុំ​ប៉ុណ្ណោះ​ទេ​ វា​ក៏​មាន​​សមាសធាតុ​ចាំបាច់​បំផុត​នៃ​របប​អាហារ​របស់​យើង​ផង​ដែរ​។ ​តាម​រយៈ​ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា​ ប្រូតេអ៊ីន​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​រហូត​ដល់​៦០%​ និង​បង្កើន​ការ​ធ្វើ​មេតាប៉ូលិស​​ បាន​៨០ ដល់​១០០​កាឡូរី​​នៅ​ក្នុង​មួយ​ថ្ងៃ​ថែម​ទៀត​ផង​។​​ បន្ថែម​ពី​នេះ​ ​ប្រូតេអ៊ីន​ក៏​អាច​​កាត់​បន្ថយ​​ជាតិ​ខ្លាញ់​នៅ​ត្រង់​ពោះ​សម្រាប់​មនុស្ស​ស្រី​ផង​ដែរ​។ ​​​​​៤. កាត់​បន្ថយ​ស្រ្តេស ​​ស្រ្តេស​ អាច​ធ្វើ​ឲ្យ​​យើង​មាន​ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ​កាន់​តែ​ច្រើន​ឡើង​ ដោយ​ការ​ផលិត​អ័រម៉ូន​ Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស​។ […]


លើសទម្ងន់

លើស​ទម្ងន់ ​អាច​ធ្វើ​ឲ្យ​សុខភាព​បន្ត​ពូជ​​​ប្រឈម​នឹង​ហានិភ័យ​

យើង​បាន​ដឹង​ហើយ​ថា​ ការ​​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ តែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជាច្រើន​។​ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​មក​រដូវ​​របស់​ស្រីៗ​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ជា​ឫសគល់​​ដែល​បណ្ដាល​ឲ្យ​យើង​ពិបាក​មាន​ផ្ទៃពោះ​ ឬ​គ្មាន​កូន​ផង​ដែរ​។ ​ពិត​ណាស់​ ​កត្តា​លើស​ទម្ងន់​នេះ​ គឺ​ជា​បញ្ហា​​សុខភាព​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ នៅ​ពាស​ពេញ​ពិភព​លោក​ ជាពិសេស​ចំពោះ​បណ្ដា​​ប្រទេស​ដែល​​រីក​ចម្រើន​​។ ១.​ធ្វើ​ម៉េច​ទើប​ដឹង​ថា​លើស​ទម្ងន់​? ​ការ​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់​មិន​ប្រក្រតី​ ឬ​លើស​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​។ ​ហើយ​ដើម្បី​ដឹង​ថា​អ្នក​ណា​ម្នាក់​លើស​ទម្ងន់​ឬ​អត់​នោះ យើង​ត្រូវ​កំណត់​ទម្ងន់​ធម្មតា​ ដែល​មាន​លក្ខណៈ​ស្តង់ដារ​នៃ​សន្ទស្សន៍​ម៉ាស​រាងកាយ​ (BMI)។ ស្ត្រី​ដែល​មានBMI ចាប់ពី​២៥​ ដល់​២៩,៩ ត្រូវ​បាន​ចាត់​ទុក​ថា​លើស​ទម្ងន់​ ស្រ្តី​ដែល​មានBMI ចាប់ពី​៣០ឡើង​ ត្រូវ​បាន​ចាត់​ទុក​ថា​ធាត់​ជ្រុល​។ ការ​ចែកចាយ​ជាតិ​ខ្លាញ់​ច្រើន​ពេក​នៅ​ផ្នែក​កណ្ដាល​នៃ​រាងកាយ​ដូចជា​ដុំ​សាច់​ត្រគាក​ និង​ទ្រូង​ បង្កើន​នូវ​ហានិភ័យ​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន​​ព្រមទាំង​បញ្ចេញ​អ័រម៉ូន​អ៊ឹស្ត្រូសែន (Oestrogen)​លើស ដែល​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​។ ការ​ផ្លាស់​ប្តូរ​ទាំងនេះ​គឺ​ជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការវិវត្តន៍​ទៅ​រក​ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ​ (PCOS) ។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​​លើស​ទម្ងន់​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​បន្ត​ពូជ​របស់​ស្រ្តី​ផង​ដែរ​ រួម​មាន​ដំណើរ​មាន​រដូវ​ ភាព​មាន​កូន​ និង​​សុខភាព​ដែល​ទាក់​ទង​នឹង​ការ​មាន​ផ្ទៃ​ពោះ​ជាដើម​​។ ​២. ដំណើរ​មាន​រដូវ អតុល្យភាព​អ័រម៉ូន​ នឹង​ធ្វើ​ឲ្យ​យើង​មក​រដូវ​មិន​ទៀង​ ចង្កោម​រោគសញ្ញា​មុន​មក​រដូវ​ (PMS) ក៏​ដូចជា​​ការ​មក​រដូវ​ច្រើនៗ​ និង​មាន​រយៈពេល​យូរ​។ បញ្ហា​​នេះ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​​រោគ​ស្លេកស្លាំង​ ជំងឺ​ផ្លូវ​ចិត្ត​ ឬ​​ផ្លូវ​អារម្មណ៍​ ​និង​កត្តា​រូបរាង ​ព្រមទាំង​មាន​រោម​លើ​រាងកាយ​​ច្រើន​ខុស​ប្រក្រតី​ផង​ដែរ​។ ៣. ភាព​មាន​កូន ស្រីៗ​​មួយ​ចំនួន​ដែល​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​ អាច​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ​ដោយ​សារ​តែ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ពិបាក​មាន​កូន​ ឬ​​​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​មាន​កូន​។ ជា​ធម្មតា​ […]


លើសទម្ងន់

ម៉េចបានអ្នកខ្លះញ៉ាំច្រើនតែមិនឡើងគីឡូ?

មនុស្ស​រាល់​គ្នា​តែង​តែ​​ស្រមៃ​ចង់​បាន​​​រាង​កាយ​សម​សួន​​​ដែល​គួរ​ឲ្យ​ទាក់​ទាញ​។​ ប៉ុន្តែ​វា​ហាក់​ដូច​ជា​មាន​ភាព​អយុត្តិធម៌​ទៅ​វិញ​ នៅ​ពេល​ដែល​អ្នក​ខ្លះ​ចង់​តម​អាហារ​ មិន​ហ៊ាន​ញ៉ាំ​នេះ​ មិន​ហ៊ាន​ញ៉ាំ​នោះ​ ព្រម​ទាំង​ហាត់​ប្រាណ​ថែម​ទៀត​ តែ​បែរ​ជា​ធាត់​ជ្រុល​។​ រីឯ​អ្នក​ខ្លះ​​វិញ​ អាច​ញ៉ាំ​គ្រប់​យ៉ាង​ ​តែ​រាង​នៅ​តែ​ស្លីម​​ដដែល​។ តើ​ពួកគេ​មាន​អាថ៌កំបាំង​អ្វី​ទៅ?​ ហើយ​តើ​ពួកគេ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​​យ៉ាង​ដូច​ម្តេច​ខ្លះ​? យ៉ាង​ណា​មិញ​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឡើង​ទម្ងន់​​ទាល់​តែ​សោះ​ ដូចជា​កត្តា​ហ្សែន​ អាហារូបត្ថម្ភ​ និង​ទម្លាប់នៃការញ៉ាំ​​ជាដើម​ ហើយ​វា​ក៏​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​ទៅ​លើ​បុគ្គល​នោះ​ផ្ទាល់​​តែ​ម្តង​។ ​ជាមួយ​គ្នា​នេះ​ដែរ​ កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដែល​សំខាន់​ៗ​ផ្សេង​ទៀត​ គឺ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រភេទ​រូបរាង​កាយ​ ​ឬ​ការ​ដុត​រំលាយ​អាហារ​នោះ​ទេ​។ ​​ទោះបី​ជា​មាន​មនុស្ស​ជាច្រើន​​ញ៉ាំ​​អ្វី​តាម​តែ​ចិត្ត​របស់​ខ្លួន​​​ហើយ​មិន​ឡើង​ទម្ងន់​ ​នោះ​​មិន​មាន​ន័យ​ថា​ពួក​គេ​ញ៉ាំ​ច្រើន​ជាង​យើង​ឡើយ​។ ឧទាហរណ៍​នារី​ម្នាក់​នោះ​ញ៉ាំ​ការ៉េម​រាល់​ថ្ងៃ​ តែ​គាត់​ញ៉ាំ​អាហារ​ដទៃ​ទៀត​តិច​តួច​ប៉ុណ្ណោះ​ ឬ​​នៅ​ពេល​ដែល​​គាត់​ញ៉ាំ​អាហារ​ គាត់មាន​ទម្លាប់​ញ៉ាំ​យឺត​ៗ​ ហើយ​ឆាប់​ឆ្អែត​​ជា​ដើម​។ ១.កម្រិត​កាឡូរី​ទាប និង​ធ្វើ​ចលនា​ច្រើន​ ​​វេជ្ជ​បណ្ឌិត​ Frank Greenway ប្រធាន​ផ្នែក​បុគ្គលិក​វេជ្ជសាស្ត្រ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជីវសាស្ត្រ Pennington ​​មាន​ប្រសាសន៍​ថា​ បើ​យើង​វាស់​កម្រិត​កាឡូរី​របស់​​ពួកគាត់​ យើង​អាច​នឹង​ដឹង​ថា ​ពួក​គាត់​អាច​មិន​ញ៉ាំ​ច្រើន​ដូច​អ្វី​ដែល​យើង​គិត​ឡើយ​។ ​ ​​​សកម្មភាព​​​រាងកាយ​ ​ក៏​អាច​ធ្វើ​ឲ្យ​​មាន​​ភាព​ខុស​គ្នា​បាន​ដែរ​ ប៉ុន្តែ​​មិន​មែន​សំដៅ​ទៅ​លើ​ការ​ហាត់​ប្រាណ​នៅ​ក្នុង​ក្លឹប​ហាត់​ប្រាណ​ឡើយ​។​ អ្នក​ខ្លះ​​ធ្វើ​ចលនា​ច្រើន​ ទោះ​បី​ជា​គាត់​មិន​មែន​ជា​អ្នក​កីឡា​ក៏​ពិត​មែន​។ ​នៅ​ពេល​ដែល​គាត់​ធ្វើ​ចលនា​ច្រើន​ រាងកាយ​របស់​គាត់​ក៏​​ដុត​រំលាយ​អាហារ​ឆាប់​រហ័ស​ផង​ដែរ​​។​ ២. ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន​ ​​មួយ​វិញ​ទៀត​ មាន​ភស្តុតាង​ខ្លះ​បាន​បង្ហាញ​ថា​ ​មាន​មនុស្ស​មួយ​ចំនួន​កើត​មក​ជាមួយ​នឹង​​ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន​តាំង​ពី​កំណើត​ បើ​ទោះ​បី​ជា​​ពួកគាត់​​មិន​​បាន​ហាត់​ហាត់​ប្រាណ​សោះ​ក៏​ដោយ​។​ ​ការ​បញ្ជូន​សញ្ញា​នៃ​ប្រព័ន្ធ​ប្រសាទ​ និង​អ័រម៉ូន​ដែល​ចរាចរ​នៅ​ក្នុង​ឈាម​របស់​យើង​ ​បាន​ធ្វើ​អន្តរកម្ម​ដើម្បី​​ឲ្យ​យើង​ដឹង​​នៅ​ពេល​ដែល​យើង​ឃ្លាន​ ឬ​ឆ្អែត ​​ដែល​នេះ​ហៅថា​ប្រព័ន្ធ​បញ្ជា​​នៃ​ចំណង់​អាហារ​ ហើយ​វា​អាច​មាន​លក្ខណៈ​រំញោច​​ខ្លាំង​​​​ចំពោះ​មនុស្ស​មួយ​ចំនួន​​ជាង​អ្នក​ឯ​ទៀត​។​​ ៣. […]


លើសទម្ងន់

ពិតអត់ អ្នកផឹកខូឡាជែនធ្វើឲ្យឡើងទម្ងន់?

បច្ចុប្បន្នអ្នកដែលចង់បានស្បែកស្អាតជាងមុន ​បាន​ងាក​មក​ប្រើ​ផលិតផល​ខូឡាជែន​ជំនួយ​ឲ្យ​ស្បែក​ឲ្យ​ត្រឡប់​មក​ស្រស់​ថ្លា មាន​សំណើម និង​ហាប់​ណែន​ឡើង​វិញ។ ប៉ុន្តែ​ក្រោយ​ប្រើប្រាស់​​មួយ​រយៈ មាន​ការ​លើក​ឡើង​ជា​សំណួរ​ថា តើ​ការ​ផឹក​ខូឡាជែន​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បញ្ជាក់​ថា​ខូឡាជែន​ជា​ប្រូតេអ៊ីន​មាន​ច្រើន​បំផុត​ក្នុង​ខ្លួន​មនុស្ស​យើង​នៅ ឆ្អឹង សាច់ដុំ សរសៃពួរ សក់ ក្រចក។ ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ ទើប​បាត់បង់​ខូឡាជែន​នេះបន្តិចម្ដងៗ ហើយ​ស្បែក​ក៏​ប្រែ​ទៅជា​យារ ជ្រីវជ្រួញ គ្មាន​សំណើម និង ហាប់​ណែន​ដូច​មុន។ ចំណែក​សំណួរ​ដែល​សួរ​ថា តើ​ការ​ផឹក​កូឡាជែន​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ដែរ ឬ​អត់ ចម្លើយ​គឺ​មិន​បណ្ដាល​ឲ្យ​ធាត់​ទេ។ មធ្យោបាយ​តែ​មួយ​គត់​ដែល​ធ្វើឲ្យ​ឡើង​ទម្ងន់ គឺ​មកពី​យើង​ញ៉ាំ​កាឡូរី​ច្រើន​ជាង​អ្វី​ដែល​ដុត​យើង​ដុត ហើយ​កូឡាជែន​មិន​មាន​ផ្ទុក​កាឡូរី​ច្រើន​ពេក​នាំឲ្យ​ធាត់​ទេ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នេះ​បន្ថែម​ទៀត​ថា ពេល​យើង​កាន់តែ​ចាស់​កម្រិត​ខូឡាជែន​ចាប់ផ្ដើម​ចុះ​ខ្សោយ​ហើយ​ប៉ះពាល់​មិនត្រឹម​ស្បែក​ជ្រីវជ្រួញប៉ុណ្ណោះទេថែមទាំង ធ្វើឲ្យឡើង​ទម្ងន់ និង​ឈឺ​សន្លាក់។ តែ​ខូឡាជែន​ដែល​យើង​ផឹក​នោះ បើ​ផលិត​តាម​ស្ដង់ដារ និង​មាន​ក្រុមហ៊ុន​ដែល​ទទួល​ស្គាល់​ច្បាស់លាស់ បែរជាជួយ​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ។ លោក​បន្ថែម​ទៀត​ថា ខូឡេជែន​ពិត​ជា​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ស្រក​ទម្ងន់​ប្រកបដោយផាសុកភាព។ ខូឡាជែន​គឺជា​ប្រូតេអ៊ីន​ជាច្រើន ហើយ​ជួយ​យើង​មាន​អារម្មណ៍​ឆ្អែត និង​ឆ្អែតអាហារ​បាន​យូរ។ លើស​ពី​នេះ​ទៅ​ទៀត​វា មិន​ដូច​ផលិតផល​ដែល​ជួយ​សម្រក​ទម្ងន់​នោះ​ទេ ខូឡាជែន​មិន​មាន​សារធាតុ​បំពេញ​អ័រម៉ូន​អាស៊ីដ​ទម្រង់​នៃ​ការ​កែច្នៃ ឬ​ជាតិ​ផ្អែម​គីមី​ទេ ដូច្នេះ​វា​មិន​រំខាន​ដល់​ចង្វាក់ និង​ដំណើរ​ការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ទេ។


លើសទម្ងន់

មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ថា ចំណី​អាហារ​មាន​សម្បូរ​ហូរហារ រីឯ​ជំងឺ​ក៏​វា​មាន​ច្រើន​តាម​នោះ​ដែរ។ ចំណែក​​យុវវ័យ​ក្នុង​សម័យ​នេះ ប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ច្រើន នេះ​បើតាម​ការ​លើក​ឡើង​របស់លោក​សាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម។ លោក​សាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត សេង សេរី បាន​ឲ្យ​ដឹង​ថា យុវវ័យ​ឥឡូវ​ឃើញ​ថា​មាន​ជួប​បញ្ហា​សុខភាព​ដូច​ជា លើស​ឈាម លើស​ជាតិ​ខ្លាញ់ និង​ទឹក​នោម​ផ្អែម​ច្រើន គឺ​បណ្តាល​មក​ពី​មូល​ហេតុ​សាមញ្ញ​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ​ស្ទើរ​តែ​រាល់​ថ្ងៃ​គឺ៖ ទី១. ភាព​ហូរហៀរ​នៃ​ការ​ហូប​ចុក “ក្មេងៗ​ឥឡូវ​អាយុ​ត្រឹម​២០ឆ្នាំ​ឡើង​អី​ទេ ចាប់​ផ្តើម​កើត​ជំងឺ ដែល​ពី​មុន​មាន​តែ​នៅ​លើ​មនុស្ស​ចាស់ ដោយសារ​តែ​ភាព​សម្បូរ​ចំណី​អាហារ​ដូច​ជា​អាហារ​កញ្ចប់ ប៊ឺហ្គឺរ ភីហ្សា ហើយ​មាន​នូវ​ភេសជ្ជៈកំប៉ុងច្រើន​ប្រភេទ​ច្រើន ជម្រើស​ដែល​បណ្តាលឲ្យ​មនុស្ស​ឥឡូវ​ឆាប់​ធាត់ និង​សុទ្ធ​តែ​ជា​របស់​មិន​ល្អ ចំពោះ​សុខភាព”។ ទី២. កង្វះ​នូវ​ពលកម្ម។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត “ក្មេងៗ​ឥឡូវ​អាយុ​ត្រឹម​២០​ឆ្នាំ​ឡើង​អី​ទេ ចាប់​ផ្តើម​កើត​ជំងឺ​​ដែល​ពី​មុន​មាន​តែ​នៅ​លើ​មនុស្ស​ចាស់ ដោយ​សារ​តែ​សម្បូរ​ចំណី​អាហារ ហើយ​ម្នាក់ៗ​មិន​ព្រម​ហាត់​ប្រាណ​បញ្ចេញ​ញើស ​ជាតិ​កាឡូរី​ដែល​មាន​នៅ​ក្នុង​ខ្លួន​ទេ។ សម័យ​នេះ​ម្នាក់ៗ​ហូប​ច្រើន​ហើយ​ដេក ដេក​ច្រើន​ហើយ​ហូប ទៅ​ណា​ទៅ​ណី​ជិះ​តែម៉ូតូ ឡាន និយាយ​សាមញ្ញ​ គឺ​មនុស្ស​ភាគច្រើន​ស្រួល ដេកស៊ីៗ។” លោក​សាស្រ្តាចារ្យ បាន​បន្ត​ថា ផ្អែក​លើ​មូលហេតុ​នេះ​ហើយ​ទើប​វា​ធ្វើ​ឲ្យ​ក្មេងៗ​ឥឡូវ​ងាយ​ប្រឈម​នឹង​ជំងឺ​កាចៗ​ច្រើន​មុខ មិន​មែន​ត្រឹម​តែ​ទឹក​នោម​ផ្អែម ឬលើស​ឈាម​ទេ ហើយកត្តា​នៃ​ក្មេង​ៗ​ឈឺ​ច្រើន​អាច​កាន់​តែ​កើន​ឡើង​នៅ​ពេល​អនាគត។ អ៊ីចឹង​ហើយ បើ​មិន​ចង់​ឆាប់​ឈឺ​ទេ គួរ​រក​ពេល​ទៅ​ហាត់​ប្រាណ​បញ្ចេញ​ញើស ឬ​បើ​ថា​គ្មាន​ពេល​ទេ គួរ​រក​ធ្វើ​មធ្យោបាយ​អី​ធ្វើ​ឲ្យ​ចេញ​ញើស​ខ្លះ​ក្នុង​មួយ​ថ្ងៃ។ ​​ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំង អ៊ីចឹងរៀនកាត់បន្ថយតាមវិធីងាយៗទាំងនេះ មិន​ចង់​កើត​ជំងឺ​លើស​ឈាម​ទាំង​នៅ​ក្មេង​វ័យ កែ​ទម្លាប់​ប៉ុន្មាន​នេះ​ចេញ ពពួក​អាហារ​សត្រូវ​នឹង​សុខភាព ចៀស​បាន​អាយុ​វែង ស្រីៗ បើ​កាត់បន្ថយញ៉ាំ​ខ្លាញ់​បាន […]


លើសទម្ងន់

ជាតិខ្លាញ់លើអណ្តាតច្រើន ជាមូលហេតុអ្នកធាត់ៗស្រមុក ឬស្ទះដង្ហើមពេលគេង

តាម​លទ្ធផល​ស្រាវជ្រាវ​មួយ​​​នៅ​សហរដ្ឋអាមេរិក​ បាន​ឱ្យ​​ដឹង​ថា ជាតិ​ជាលិកា​ខ្លាញ់​​​ផ្តុំ​ជាប់​លើ​សេរីរាង្គ​អណ្តាត​ច្រើន​ ជា​ដើម​ហេតុ​​មួយ​បង្ក​​ឱ្យ​​មាន​បញ្ហា​ ស្រមុក​ ឬ​ស្ទះ​ដង្ហើម​នៅ​ពេល​គេង ពិសេស​កើត​មាន​​លើ​អ្នក​ធាត់​ៗ​។ ការ​សិក្សាមួយ​​​ធ្វើ​​ឡើង​​ដោយសាលា​វេជ្ជសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ Pennsylvania បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​បញ្ហា​លើស​ទម្ងន់​ច្រើន​ កើត​​មាន​​ជាតិ​ជាលិកា​ខ្លាញ់​ទៅ​ប្រមូល​ផ្តុំ​លើ​​​សេរីរាង្គ​អណ្តាត ជា​ហេតុ​នាំ​ឱ្យ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ជួប​បញ្ហា ស្ទះ​ដង្ហើម​នៅ​ពេល​គេង ឬ​ភាសា​បច្ចេកទេស​ហៅ​ថា Obstructive Sleep Apnea (OSA)។ អាការៈ​​សម្គាល់​សញ្ញា​ នៃ​ OSA មាន​ដូច​ជា ការ​គេង​ស្រមុក​​​ឮ​ៗ និង​ក្រោក​ឡើង​​នៅ​មាន​អារម្មណ៍​អស់​កម្លាំង​ ទោះ​បី​បាន​គេង​ពេញ​​ម៉ោង​ក៏​ដោយ។ ​​ ដើម្បី​​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​ ក្រុម​ការងារ​នៃ​សាលា​វេជ្ជសាស្រ្ត​ខាង​លើ បាន​ពិសោធ​សាក​ល្បង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​៦៧​នាក់ ដែល​ជា​អ្នក​​ជួប​បញ្ហា​ស្ទះ​ដង្ហើម និង​លើស​ទម្ងន់។ តាម​​រយៈ​ការ​ពិសោធ​ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បាន​តម្រូវ​ឱ្យ​សម្រក​ទម្ងន់​ក្នុង​រយៈ​ពេល​៦​ខែ ជា​លទ្ធ​ផល​សម្រេច​បាន​ពួក​គេ​បាន​ស្រក​​១០​%​នៃ​ទម្ងន់​ខ្លួន។ អត្ថបទ​ពាក់ព័ន្ធ៖ ក្រែង​អត់​ចាប់​អារម្មណ៍! បើ​ស្រីៗ ​ស្រមុក​អាច​​មាន​​​បញ្ហា​ទាំង​នេះ ​ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ! ក្រោយ​ពី​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​សម្រក​ទម្ងន់​រួច ​​ក្រុម​ការងារ​បាន​ប្រើ​បច្ចេកទេស ស្កេន MRI តាម​ដាន​ពី​បម្រែ​បម្រួល​ឃើញ​ថា ពេល​ទម្ងន់​ក្រុម​​អ្នក​ស្ម័គ្រ​ចិត្ត​ស្រក​ ក៏​មាន​បម្រែ​បម្រួល​ជាលិកា​ជាតិ​ខ្លាញ់​លើ​អណ្តាត​​ថយ​ចុះ​ផង​ដែរ ដែល​បាន​ធ្វើ​​ឱ្យ​ប្រព័ន្ធ​ដង្ហើម​ពួក​គេ​បាន​ប្រសើរ​ជាង​មុន​បាន​៣០%​​នៅ​ពេល​គេង។ ឃើញ​ពី​លទ្ធផល​វិជ្ជមាន​ដូច្នេះ លោក​វេជ្ជបណ្ឌិត Richard Schwab ជា​សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​​បាន​ជំរុញ​ទឹក​ចិត្ត​ ឱ្យ​មនុស្ស​គ្រប់​គ្នា​យក​ចិត្ត​ទុក​ដាក់​ ថែរក្សា​ទម្ងន់​ខ្លួន មិន​ឱ្យ​ឡើង​លើស​ទម្ងន់​ពេក ដើម្បី​​ចៀស​ឆ្ងាយ​ពី​បញ្ហា​​ដង្ហើម​ខាង​លើ ដែល​ការ​រក្សា​ទម្ងន់​នោះ​ មាន​ដូច​ជា​វិធី​សាមញ្ញ​ ក្នុង​ជីវភាព​រស់​នៅ​ដូច​ជា ការ​ហាត់​ប្រាណ​ […]


លើសទម្ងន់

អូនៗធាត់មិនល្អទេ តែប៉ាម៉ាក់អាចដោះស្រាយតាមវិធីនេះ

ក្មេង​​​តូច​ៗ​ វ័យ​ជា​មធ្យម​​​ចាប់​ពី​អាយុ​​៤ ទៅ​៥​ឆ្នាំ​ឡើង​ទៅ​ មាន​រូប​រាង​ធាត់​ខ្លាំង​ ប៉ា​ម៉ាក់ មិន​គួរ​ប្រហែស​​ទេ ព្រោះ​ថា​ពួក​គេ​អាច​មាន​បញ្ហា​​សុខភាព​ដូច​ជា ជាតិ​កូឡេស្តេរ៉ូល​ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​​ បញ្ហា​ពិបាក​​ដក​ដង្ហើម និង​ឈឺ​សន្លាក់​ឆ្អឹង។ ​​បញ្ហា​ខាង​លើ​នេះ បាន​​លើក​ឡើង​ដោយ លោក​វេជ្ជបណ្ឌិត​អាមេរិក​ ​​ឯក​ទេស​ផ្នែក​ជំងឺ​កុមារ Richard Seidman ដោយ​ផ្អែក​លើ​ទិន្នន័យ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ។ លោក​វេជ្ជបណ្ឌិត​បាន​​លើក​ឡើង​បន្ថែម​ថា ទម្លាប់​រស់​នៅ​​ជា​កត្តា​មួយ​​សំខាន់​បង្ក​បញ្ហា​នេះ​ឡើង​ ដូច​ជា ប៉ា​ម៉ាក់​ពុំ​សូវ​​នាំ​កូន​ៗ​ឱ្យ​​បញ្ចេញ​​សកម្មភាព​រាង​កាយ​ជា​មួយ​សកម្មភាព​ខាង​​ក្រៅ​ផ្ទះ ទម្លាប់​ឱ្យ​ពួក​គេ​​នៅ​ជា​មួយ​គ្រឿង​អេឡិចត្រូនិក​ (SmartPhone ឬ​Tablet ទូរទស្សន៍​…) យូរ​ម៉ោង និង​ផ្តោត​ឱ្យ​កូន​ក្មេង​រីក​រាយ​តែ​នឹង​​រឿង​ញ៉ាំ​ចំណី​អាហារ​តែ​មួយ​មុខ។ល។ យ៉ាង​ណា​មិញ​ វេជ្ជបណ្ឌិត​ជំនាញ​​បាន​និយាយ​ថា ការ​កែ​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​ឪពុក​ម្តាយ​អាច​នាំ​ឱ្យ​ក្មេង​ៗ​ចៀស​ឆ្ងាយ​ពី​បញ្ហា​ដោយ​សារ​រោគ​ធាត់​​ខាង​លើ​នេះ​បាន ដូច​ជា​៖ ​​​​​ តាម​ដាន​ នូវ​អ្វី​​ៗ​ដែល​កូន​ៗ​ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ ពិសេស​​​អាហារ​ទាំង​បី​ពេល គួរ​​មាន​ជីវជាតិ​​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ ហើយ​ពិសេស​​​​​អាហារ​ជាតិ​ស្ករ និង​ភេសជ្ជៈ​​ផ្អែម​ៗ​ គួរ​កម្រិត​មិន​ឱ្យ​ពួក​គេ​ទម្លាប់​ញ៉ាំ​។ ជម្រុញ​ឱ្យ​ក្មេង​ៗ ចេះ​​ញ៉ាំ​ បន្លែ ផ្លែ​ឈើ និង​អាហារ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​។ កម្រិត​ប្រភេទ​អាហារ Fast Food សម្រាប់​គ្រួ​សារ​ មិន​គួរ​​ញ៉ាំ​ញឹក​ញាប់ ក្នុង​១​សប្តាហ៍​។ កាត់​បន្ថយ​ម៉ោង មើល​​​អេក្រង់​​​ឧបករណ៍​អេឡិចត្រូនិច ទៅ​ចំណាយ​ពេល​​លើ​សកម្មភាព​ខាង​ក្រៅ​ផ្ទះ ដូច​​ជា​ការ​ចេញ​ដើរ​ហាត់​ប្រាណ ឬ​​ការ​លេង​កីឡា តម្រូវ​ឱ្យ​បញ្ចេញ​​សកម្មភាព​រាង​កាយ​ឱ្យ​បាន​យ៉ាង​តិច​ មួយ​ម៉ោង​ក្នុង​១​ថ្ងៃ​។ អត្ថបទ​ពាក់​ព័ន្ធ​៖ ក្មេងតូចលើសជាតិកូលេស្តេរ៉ូលដូចមនុស្សធំអត់? ត្រូវការពារម៉េចខ្លះ? កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ គួរ​រំលឹក​ដែរ […]


លើសទម្ងន់

ជប៉ុន កំណត់របៀបញ៉ាំឲ្យសិស្ស ចៀសឆ្ងាយពីជំងឺធាត់រាប់ពាន់នាក់

ជប៉ុន មានអាយុវែង ណាស់​ព្រោះទម្លាប់រស់នៅ ស្ដង់ដារ​ហូបចុក និង​កត្តាជាច្រើនទៀតផ្សំ។ ប្រជាជន​នេះ ភាគ​ច្រើន​យក​ចិត្ត​ទុក​ដាក់​​​លើ​សុខភាព ជា​ពិសេស​របប​អាហារ​តែ​ម្តង ដែល​​ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​​ធាត់ ហើយ​មាន​សុខភាព​ល្អ​។ ​ផ្អែក​តាម​របាយការណ៍​ថ្មី​ៗ​របស់​ មូលនិធិ​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​ UNICEF បាន​​បង្ហាញ​ថា ជប៉ុន​ជា​ប្រទេស​មួយ​ដែល​ យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ពិសេស​កុមារ ដែ​ល​ធ្វើ​ឲ្យ​កុមារ​ក្នុង​ប្រទេស​នេះ មាន​អត្រា​ឈឺ​ ស្គម​ស្គាំង​ខ្វះ​ទំងន់ និង​អត្រា​មរណៈ​ទាប ក្នុង​នោះ​គិត​ពី​កុមារ​អាយុ​ពី​៥​ឆ្នាំ ដល់​យុវជន​អាយុ​១៩​ឆ្នាំ មាន​អត្រា​អ្នក​ធាត់​ត្រឹម​តែ​១៤,៤២​%ប៉ុណ្ណោះ​។ ​ដំណើរ​ដើម​ទង​នៃ​លទ្ធផល​វិជ្ជមាន​បែប​នេះ គឺ​ការ​យល់​ដឹង​របស់​​​ប្រជាជន​ជប៉ុន ជា​សង្គម​ដែល​ចេះ​ដឹង​អំពី​បញ្ហា​សុខភាព​។ ហើយ​ភាគ​ច្រើន​ នៃ​ចំណេះ​ដឹង​​នោះ​ អ្នក​ជំនាញ​បាន​បង្ហាញ​ថា មួយ​ភាគ​ធំ​គឺ​ផ្តើម​ចេញ​ពី​កម្មវិធី​សាលា ដែល​បាន​បង្រៀន​ ប្រជាជន​ជប៉ុន​តាំង​ពី​ក្មេង​ៗ។ តាម​សារព័ត៌មាន Japan Today កម្មវិធី​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​នៅ​សាលា ជា​វិន័យ​មួយ​នៅ​ប្រទេស​ជប៉ុន ហើយ​​ខាង​សាលា​​រៀន​ជា​អ្នក​រៀប​ចំ​​អាហារ​រួច​ជា​ស្រេច និង​មាន​គ្រប់​ជីវជាតិ​​សម្រាប់​សិស្ស ពោល​គឺ​មាន​ទាំង បាយ បន្លែ​បៃ​តង ត្រី​ សាច់ ធញ្ញជាតិ ស៊ុប​បន្លែ​។ល។ ហើយ​របៀប​ទាំង​នេះ​គឺ​បាន​ធ្វើ​ឲ្យ​កុមារ​ជប៉ុន​ ទទួល​បាន​ជីវជាតិ​គ្រប់​​គ្រាន់​ ព្រម​ទាំង​បាន​រៀន​ដោយ​ផ្ទាល់​​​នៅ​សាលា​ពី​គុណ​ប្រយោជន៍​នៃ​ប្រភេទ​អាហារ​តាម​ផ្នែក​នី​មួយ​ៗ​ទៀត​ផង។​ អត្ថបទពាក់ព័ន្ធ៖  ពេលមករដូវម្តងៗ តម្រូវឲ្យតមចំណីអាហារទេ? ឧស្សាហ៍រមួលក្រពើ ពិសេសពេលគេង អាចសាកល្បង​អាហារពិសេស​ទាំងនេះបាន បើ​តាម បទ​សម្ភាស​មួយ​ជា​មួយ លោក​ Mitsuhiko Hara ជា​វេជ្ជបណ្ឌិត​ផ្នែក​កុមារ […]


លើសទម្ងន់

ខ្លាញ់ក្បាលពោះប្រុសៗ បង្កហានិភ័យសុខភាព ៦​មុខ

បច្ចុប្បន្ន ប្រុសៗ​ច្រើន ដុះក្បាលពោះ ដែល​ក្នុង​នោះ សុទ្ធ​ជាប្រភេទ​ខ្លាញ់​បង្ក​គ្រោះថ្នាក់ ហើយ​វា​មិនមែន​មាន​នៅ​ត្រឹមតែ​ស្រទាប់​ស្បែក​ក្បាលពោះ​ប៉ុណ្ណោះទេ វាថែមទាំង​នៅ​ជ្រៅចូល​ក្នុង​ក្បាលពោះ ព័ទ្ធជុំវិញ​សរីរាង្គ​ផ្សេងៗ​ទៀត។ ខ្លាញ់​ក្បាលពោះ​ទាំងនេះ បង្ក​ហានិភ័យ​សុខភាព ៦​មុខ ដូចជា ជំងឺ​សរសៃឈាមបេះដូង ជំងឺ​មហារីក​ពោះវៀនធំ ជំងឺ​លើសឈាម បញ្ហាដេកមិនលក់ ឆាប់ស្លាប់​ដោយសារ​មូលហេតុ​ផ្សេងៗ និង​ជំងឺទឹកនោមផ្អែម។ នេះបើតាម​គ្លីនិក Mayo របស់​អាមេរិក។ ចំណែក​មូលហេតុ​បណ្ដាល​ឲ្យ​កើត​មាន​ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ​វិញ មិនមែន​បណ្ដាល​មកពី​ការ​ផឹក​គ្រឿងស្រវឹង​តែមួយ​មុខ​នោះទេ វាក៏បណ្ដាល​មកពី​អាយុ និង​សេណេទិក​ផងដែរ។ ក្នុង​គ្រឿងស្រវឹង មាន​កាឡូរីជាច្រើន ដូច្នេះ​បើយើង​ផឹកច្រើន យើង​នឹង​ប្រឈម​ដុះ​ក្បាលពោះ​ខ្លាំង​ផងដែរ។ ចំណែក​កត្ដា​អាយុ​វិញ គឺ​ពេល​យើង​ចាស់ទៅ យើងចាប់ផ្ដើម​បាត់បង់​សាច់ដុំ​ក្នុង​រាងកាយ​ ហើយ​បើយើង​មិន​សូវសកម្ម​ទៀត រាងកាយ​របស់​យើង នឹង​មិន​អាច​ដុត​កាឡូរី​ដែល​យើង​ញ៉ាំ បាន​អស់នោះទេ ដោយ​នេះ​ជាកត្តា​បណ្ដាល​ឲ្យ​យើង​ដុះក្បាល​ពោះ។ បើតាម​ការណែនាំ​របស់​អាមេរិក ប្រុសៗ​វ័យ ៥០​ឆ្នាំ ត្រូវការ​ប្រមាណ ២០០​កាឡូរី/ថ្ងៃ តិចជាង​ប្រុសៗ​វ័យ ៣០​ឆ្នាំ ដោយសារ​តែការ​បាត់បង់​សាច់ដុំ។ រីឯ​កត្ដា​សេណេទិក​វិញ ក៏អាច​បណ្ដាល​ឲ្យ​យើង​លើសទម្ងន់ និង​កើត​ជំងឺធាត់​ផងដែរ ហើយ​​វា​បង្ក​ឲ្យ​មាន​ការ​កើត​មាន​ខ្លាញ់​ត្រង់​ក្បាលពោះ។ ទោះយ៉ាងណា ការ​រក្សា​តុល្យភាព​កាឡូរី ដែល​យើង​ញ៉ាំ រួមជាមួយ​ការហាត់ប្រាណ អាច​ជួយ​ការពារ​ការ​ឡើង​ទម្ងន់ ដុះក្បាលពោះ​បាន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


លើសទម្ងន់

ក្មេងតូចលើសជាតិកូលេស្តេរ៉ូលដូចមនុស្សធំអត់? ត្រូវការពារម៉េចខ្លះ?

សម័យ​នេះ​ ដោយ​សារ​អាហារ​ Fast Foods ពេញ​និយមខ្លាំង នាំ​ឲ្យ​គ្នា​យើង​ជា​ច្រើន ប្រឈម​ខ្ពស់​បញ្ហា​លើស​ជាតិ​កូលេស្តេរ៉ូល ហើយ​បញ្ហា​សុខភាព​គួរ​ឲ្យ​ខ្លាច​មួយ​នេះ មិន​ត្រឹម​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ​ទេ ក្មេងៗ​អាយុ ២​ ឆ្នាំ​ឡើង ក៏​អាច​កើត​បាន​ដែរ។ ក្មេងៗ​មិន​ដឹង​អី​ទេ ឲ្យ​តែ​ឃ្លាន​ញ៉ាំ​ហើយ តែ​យើង​​ជាប៉ា​ម៉ាក់​គេ ត្រូវ​ចេះ​រក​វិធី​ដោះ​ស្រាយ​ ដើម្បី​ជួយ​កូន​កុំ​ឲ្យ​មាន​បញ្ហា​សុខភាព​ដោយ​សារ​លើស​ជាតិ​កូលេស្តេរ៉ូល។ "Hello គ្រូពេទ្យ" នឹង​ប្រាប់​វិធី​សាស្ត្រ​ខ្លះៗ​ ឲ្យ​ប៉ាម៉ាក់​បាន​ដឹង។ ១- តើ​ក្មេងៗ​អាច​លើស​ជាតិ​កូលេស្តេរ៉ូល​​ដែរ? បញ្ហា​លើស​កូលេស្តេរ៉ូល​ មិន​មែន​​​កើត​ឡើង​តែ​លើ​មនុស្ស​ពេញវ័យ​ទេ វា​ក៏​អាច​កើត​ឡើង​លើ​ក្មេងៗ​​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​​អាច​ធ្វើ​ឲ្យកូន​យើង​ ​ប្រឈម​ទៅ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ជាពិសេស​ ជំងឺ​បេះដូង​ នៅ​ពេល​កូន​យើង​ធំធាត់​​ពេញ​វ័យ។ កំណក​ដុំ​កូលេស្តេរ៉ូល​ទាំង​នោះ​ អាច​ទៅ​កក​ស្ទះ​តាម​ជញ្ជាំង​សរសៃ​ឈាម​អាកទែរ បណ្តាល​ឲ្យ​សរសៃឈាម​ទាំង​នោះ ​រួម​ត្បៀត​តូច ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​លំហូរ​ឈាម​​ហូរ​ទៅ​កាន់​បេះដូង​ និង​សរីរាង្គ​ដទៃ ជា​ហេតុ​បណ្តាល​ឲ្យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល បញ្ហា​បេះដូង និង​បញ្ហា​សុខភាព​ដទៃ​ អាច​កើត​មាន​ឡើង។ យោង​ទៅ​តាម​សមាគមនបេះដូង​អាមេរិក (American Heart Association) ក្មេងៗ​​មាន​វ័យ​ពី ២-១៩ ឆ្នាំ គួរតែ​មាន​កម្រិត​កូលេស្តេរ៉ូល​សរុប ​​ស្ថិត​ក្នុង​​បរិមាណ ១៧០ ឬ​ក៏​ទាប​ជាង​នេះ។ ២- មូលហេតុនាំ​ឲ្យ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម​ក្មេងឡើងខ្ពស់ មាន​មូល​ហេតុ​ចម្បង​មួយ​ចំនួន ​សុទ្ធ​តែ​អាច​នាំ​ឲ្យ​ជា​កូលេស្តេរ៉ូល​ក្នុង​រាង​កាយ​ក្មេងៗ ឡើង​ខ្ពស់​បាន​ ដូចជា៖ - […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស