backup og meta

កំណើនអ្នកធាត់លើពិភពលោកអាចកើនដល់៥១% ត្រឹមឆ្នាំ២០៣៥

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 23, 2023

    កំណើនអ្នកធាត់លើពិភពលោកអាចកើនដល់៥១% ត្រឹមឆ្នាំ២០៣៥

    យោងតាមរបាយការណ៍របស់សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានព្យាករថា គិតត្រឹមឆ្នាំ២០៣៥ អត្រាប្រជាជនដែលធាត់លើសទម្ងន់អាចកើនឡើងរហូតដល់៥១% ស្មើនឹងជាង ៤ ទ្រីលាននាក់ នៃប្រជាជនសរុបលើពិភពលោក។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ការព្យាករបានមើលឃើញថា កំណើនអត្រាអ្នកធាត់លើសទម្ងន់នឹងកើនឡើងយ៉ាងឆាប់រហ័ស ចំពោះកុមារ និង វ័យជំទង់ ចន្លោះពី៥ឆ្នាំ ដល់១៩ឆ្នាំ។ អត្រាក្មេងប្រុសអាចកើនឡើងខ្ពស់គឺចន្លោះពី ១០ ទៅ ២០% ចំណែក ក្មេងស្រីចន្លោះពី ៨ទៅ ១៨%។ របាយការណ៍ដដែល បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាប្រឈម និងជំរុញឲ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក បង្កើតវិធានការទប់ស្កាត់បញ្ហាមួយនេះ។

    សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានបញ្ញាក់ថា វាគឺការព្រួយបារម្ភមួយដោយមើលឃើញពីអត្រាអ្នកធាត់កើនឡើងលឿនបំផុតក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ ពិសេសលើបណ្ដាប្រទេសមាន GDP ទាប និង មធ្យម។ រដ្ឋាភិបាលគួរស្វែងរកនីតិវិធីឲ្យអស់ពីលទ្ធភាពដើម្បីបញ្ជៀសពីបញ្ហានេះ ដើម្បីជួយដល់សង្គមជាតិ សេដ្ឋកិច្ច និង ក្មេងជំនាន់ក្រោយ។

    ទិន្ន័យព្យាករណ៍ដែលបានបង្ហាញខាងលើគឺ ពឹងផ្អែកលើរង្វាស់សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព (BMI) ដោយផ្ដោតទៅលើ កម្ពស់ អាយុ ភេទ និង ទម្ងន់ ប្រសិនបើពិន្ទុលើសពី ២៥ នោះគេកំណត់​ថាលើសទម្ងន់ ហើយបើពិន្ទុលើសពី ៣០ នោះគេកំណត់ថា មានបញ្ហាធាត់ហើយ។

    ក្នុងរបាយការណ៍ដដែលក៏បានលើកឡើងពី ផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ប្រសិនមិនមានវិធានការទប់ស្កាត់បញ្ហានេះទេ អាចនឹងបង្កឲ្យខាតបង់ថវិការប្រចាំឆ្នាំលើសពី ៤ទ្រីលានដុល្លារ គិតត្រឹមឆ្នាំ២០៣៥។

    អត្ថបទគួរអាន៖

    ប៉ុន្ដែសម្រាប់ប្រទេសកម្ពុជាវិញ បើយោងតាមរបាយការណ៍អង្គការអាហារូបត្ថម្ភសកលកាលពីឆ្នាំ២០២២ បានបង្ហាញថា ស្ដ្រីត្រឹមតែ ៦,០% និង បុរស ៣,៥% ប៉ុណ្ណោះ ដែលវ័យចាប់ពី១៨ឆ្នាំឡើងទៅមានបញ្ហាធាត់លើសទម្ងន់។ ទិន្ន័យនេះប្រសិនបើធៀបជាមួយបណ្ដាលប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាន កម្ពុជាក៏មានអត្រាអ្នកធាត់លើសទម្ងន់ទៀបជាងគេផងដែរ ដោយអត្រាក្នុងតំបន់គឺ ស្ដ្រីមានចំនួន ១០,៣% និង បុរស ៧,៥%៕

    ធាត់លើសទម្ងន់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម