backup og meta

អត្រាអ្នកធាត់កើនឡើង ខណៈទីផ្សារម្ហូបអនឡាញកាន់តែពេញនិយម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 06, 2022

    អត្រាអ្នកធាត់កើនឡើង ខណៈទីផ្សារម្ហូបអនឡាញកាន់តែពេញនិយម

    របាយការណ៍ទើបតែចេញផ្សាយដោយអង្គការ​សុខភាពពិពភលោក (WHO) បង្ហាញការព្រួយបារម្ភចំពោះសុខភាពកុមារ និងមនុស្សពេញវ័យទៅ​លើ​អត្រាកំណើននៃជំងឺធាត់ ខណៈដែលទីផ្សារកម្មវិធីអាហារកម្ម៉ង់អនឡាញកំពុងតែពេញនិយម និងរីកដុះដាលដូចផ្សិត ដោយមិនមានវិធានការត្រួតពិនិត្យទៅលើគុណភាពចំណីអាហារឲ្យបានត្រឹមត្រូវ។ ហេតុដូច្នេះហើយ មានបណ្ដាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបទើបតែចូលរួមវិធានការទប់ស្កាត់អត្រាកំណើនអ្នកកើតជំងឺនេះ ក្នុងគោល​ដៅឲ្យបានសម្រេចត្រឹមឆ្នាំ២០២៥។

    WHO បានបង្ហាញទៀតថា ស្ទើតែ៦០% នៃប្រជាជនអាយុក្រោមអាយុ២០ឆ្នាំ ក្នុងនោះមាន១,៣ នៃកុមារ កំពុងតែប្រឈមនឹងការឡើងគីឡូ និង ជំងឺធាត់ ម្យ៉ាងគួបផ្សំគ្នានឹងការរឹតត្បិតក្នុងអំឡុងពេលជំងឺកូវីដ-១៩។ WHO បានស្នើ​ថា គួរតែចាត់វិធានការត្រួតពិនិត្យទីផ្សារអាហារដែលគ្មានសុខភាព និង កាត់បន្ថយតម្លៃទីផ្សារអាហារសុខភាព និងជំរុញឲ្យប្រជាជនទាំងអស់ធ្វើលំហាត់ប្រាណជាប្រចាំ។

    អត្ថបទគួរអាន៖

    គិតត្រឹមឆ្នាំ២០២២ អត្រាកើនឡើងអ្នកកើតជំងឺធាត់បានក្លាយជាជំងឺរាតត្បាតមួយ នៅក្នុងប្រទេសអាមេរិក ព្រោះថាទិន្នន័យអ្នកកើតជំងឺនេះមានភាគរយខ្ពស់ជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅប៉ែកអឺរ៉ុប។

    ជំងឺធាត់គឺជាជំងឺដើមហេតុមួយបង្កជាជំងឺផ្សេងៗជាច្រើនទៀត ក្នុងនោះមានដូច​ជា ប្រភេទជំងឺមហារីកទាំង​១៣ប្រភេទ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម និង ជំងឺសួតជាដើម មិនត្រឹមតែប៉ុណ្ណោះ ជំងឺធាត់ក៏អាចបង្កឲ្យមនុស្សម្នាក់ក្លាយទៅជាជនពិការបាន។ ទាំងនេះគឺបង្កឡើងដោយជំងឺធាត់ដែលមានភាពស្មុគស្មាញច្រើន គួបផ្សំនឹងទម្លាប់នៃការញ៉ាំអាហារមិនត្រឹមត្រូវ និងសកម្មភាពរាងកាយប្រចាំថ្ងៃ។

    បរិយាកាសអាហារកម្ម៉ង់នៅបែកអ៊ឺរ៉ុបមានការកើនឡើង ក៏ជាផ្នែកមួយប៉ះពាល់ទៅដល់បរិបថ រស់នៅប្រជាជន និង ទម្លាប់នៃការញ៉ាំជាប្រចាំ។ ចំណុចនេះគួរតែធ្វើការត្រួតពិនិត្យឲ្យល្អិតល្អន់ទៅលើគុណភាពអាហារ តាមកម្មវិធីសេវាកម្មអនឡាញ តួយ៉ាងដូចជា ការប្រុងប្រយ័ត្នទៅលើប្រភេទអាហារគ្មានគុណភាព សម្បូរជាតិខ្លាញ់ ជាតិស្ករខ្ពស់ និងពពួកភេសជ្ជៈរួមជាមួយដែរ។ ប្រជាជនកាន់តែបង្ហាញពីភាពងាយស្រួលរស់នៅជាមួយទម្លាប់ញ៉ាំ​អាហារកម្ម៉ង់មានភាពរហ័ស ដោយមិនខ្វល់ពីគុណភាព និង សុខភាពនោះទេ។

    ភេសជ្ជៈក្មេងមិនគួរផឹក

    ទន្ទឹមគ្នានោះ របាយការណ៍ពីចក្រភាពអង់គ្លេសក៏បានបង្ហាញដែរថា ភាគរយអាហារដែលមាននៅក្នុងកម្មវិធីអាហារ​កម្ម៉ង់មានបរិមាណកាឡូរីលើស២០០ ច្រើនជាងអាហារដែលយើងបានចម្អិនដោយផ្ទាល់ប្រចាំថ្ងៃ។ ចំណុចនេះបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកុមារ បើពួកគេញ៉ាំវាជាប្រចាំ មិនថាប្រចាំថ្ងៃ ឬប្រចាំសប្ដាហ៍នោះទេ។ ជាមធ្យោបាយល្អ ការត្រួតពិនិត្យ គុណភាពអាហារទាំងនោះគឺរឿងចាំបាច់។ ក្រៅពីឥទ្ធិពលអាហារដែលធ្វើឲ្យកុមារមានជំងឺធាត់ ក្នុងនោះក៏មានការអសកម្មភាពរាងកាយ ក៏ជាបញ្ហារួមចំណែកផងដែរ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ឆ្លើយតបនឹងវិធានការទប់ស្កាត់កំណើនអ្នកកើតជំងឺធាត់ បណ្ដាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុប បានចាត់វិធានការ ត្រួតពិនិត្យ ចេញច្បាប់ថ្មីត្រូវអនុវត្ដ មិនថាតែសេវាកម្មអាហារអនឡាញ ឬតាមភោជនីយដ្ឋានតូចធំនោះទេ ត្រូវបង្ហាញពីព័ត៌មានឲ្យបានច្បាស់លាស់ពីកម្រិតជាតិស្ករ ជាតិខ្លាញ់ គ្រប់មុខម្ហូបទៅកាន់អតិថិជន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 06, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម