បរិយាកាសអាហារកម្ម៉ង់នៅបែកអ៊ឺរ៉ុបមានការកើនឡើង ក៏ជាផ្នែកមួយប៉ះពាល់ទៅដល់បរិបថ រស់នៅប្រជាជន និង ទម្លាប់នៃការញ៉ាំជាប្រចាំ។ ចំណុចនេះគួរតែធ្វើការត្រួតពិនិត្យឲ្យល្អិតល្អន់ទៅលើគុណភាពអាហារ តាមកម្មវិធីសេវាកម្មអនឡាញ តួយ៉ាងដូចជា ការប្រុងប្រយ័ត្នទៅលើប្រភេទអាហារគ្មានគុណភាព សម្បូរជាតិខ្លាញ់ ជាតិស្ករខ្ពស់ និងពពួកភេសជ្ជៈរួមជាមួយដែរ។ ប្រជាជនកាន់តែបង្ហាញពីភាពងាយស្រួលរស់នៅជាមួយទម្លាប់ញ៉ាំអាហារកម្ម៉ង់មានភាពរហ័ស ដោយមិនខ្វល់ពីគុណភាព និង សុខភាពនោះទេ។

ទន្ទឹមគ្នានោះ របាយការណ៍ពីចក្រភាពអង់គ្លេសក៏បានបង្ហាញដែរថា ភាគរយអាហារដែលមាននៅក្នុងកម្មវិធីអាហារកម្ម៉ង់មានបរិមាណកាឡូរីលើស២០០ ច្រើនជាងអាហារដែលយើងបានចម្អិនដោយផ្ទាល់ប្រចាំថ្ងៃ។ ចំណុចនេះបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកុមារ បើពួកគេញ៉ាំវាជាប្រចាំ មិនថាប្រចាំថ្ងៃ ឬប្រចាំសប្ដាហ៍នោះទេ។ ជាមធ្យោបាយល្អ ការត្រួតពិនិត្យ គុណភាពអាហារទាំងនោះគឺរឿងចាំបាច់។ ក្រៅពីឥទ្ធិពលអាហារដែលធ្វើឲ្យកុមារមានជំងឺធាត់ ក្នុងនោះក៏មានការអសកម្មភាពរាងកាយ ក៏ជាបញ្ហារួមចំណែកផងដែរ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ឆ្លើយតបនឹងវិធានការទប់ស្កាត់កំណើនអ្នកកើតជំងឺធាត់ បណ្ដាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុប បានចាត់វិធានការ ត្រួតពិនិត្យ ចេញច្បាប់ថ្មីត្រូវអនុវត្ដ មិនថាតែសេវាកម្មអាហារអនឡាញ ឬតាមភោជនីយដ្ឋានតូចធំនោះទេ ត្រូវបង្ហាញពីព័ត៌មានឲ្យបានច្បាស់លាស់ពីកម្រិតជាតិស្ករ ជាតិខ្លាញ់ គ្រប់មុខម្ហូបទៅកាន់អតិថិជន។