តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំសណ្ដែកបណ្ដុះ តិចអត់ដឹងថា​មានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

    ញ៉ាំសណ្ដែកបណ្ដុះ តិចអត់ដឹងថា​មានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

    សណ្ដែកបណ្ដុះ​គឺ​បន្លែ​មួយ​ប្រភេទ​ដែល​សំបូរ​ដោយ​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ដូចនេះ​ហើយ​ការ​ញ៉ាំ​សណ្ដែកបណ្ដុះ​អាច​ជួយ​ដល់​សុខភាព​បាន​យ៉ាង​ច្រើន។

    សារធាតុចិញ្ចឹម​ក្នុង​សណ្ដែក​បណ្ដុះ

    សណ្ដែកបណ្ដុះ​ ១០០ ក្រាម​មាន​៖

    • កាឡូរី៖ ៣១,២កាឡូរី
    • ប្រូតេអ៊ីន៖ ៧,៧ក្រាម
    • កាបូអ៊ីដ្រាត៖ ៦,២ក្រាម
    • វីតាមីន C៖ ១៣,៧មីល្លិក្រាម
    • វីតាមីន E៖ ០,១មីល្លិក្រាម
    • វីតាមីន K៖ ៣៤,៣មីក្រូក្រាម
    • វីតាមីន B6៖ ០,១មីល្លិក្រាម
    • Folate៖ ៦៣,៤មីក្រូក្រាម
    • កាល់ស្យូម៖ ១៣,៥មីល្លិក្រាម
    • ជាតិដែក៖ ០,៩មីល្លិក្រាម
    • ជាតិ​សរសៃ៖ ១,៩ក្រាម
    • ម៉ាញ៉េស្យូម៖ ២១,៨មីល្លិក្រាម
    • ប៉ូតាស្យូម៖ ១៥៥មីល្លិក្រាម
    • សូដ្យូម៖ ៦,២មីល្លិក្រាម
    • អាស៊ីតខ្លាញ់​អូមេហា្គ៣៖ ១៦,៦មីល្លិក្រាម
    • អាស៊ីត​ខ្លាញ់​អូមេហ្គា៦៖ ៤៣,៧មីល្លិក្រាម។

    អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​សណ្ដែកបណ្ដុះ

    . ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

    នៅ​ក្នុង​សណ្ដែក​បណ្ដុះ​គឺ​មាន​ជាតិ​សរសៃ​ដែល​ជួយ​បន្ទន់លាមក និង​ជួយ​បង្ការ​ការ​ទល់​លាមក។ សណ្ដែកបណ្ដុះ​ក៏​មាន​ផ្ទុក​អង់ស៊ីម​ដែល​ជួយ​បង្ការ​ការ​ទល់លាមក​ដូចគ្នា។ ការ​ញ៉ាំ​សណ្ដែកបណ្ដុះ​ធ្វើឲ្យ​​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ។

    . ជួយ​សម្រក​ទម្ងន់

    សណ្ដែកបណ្ដុះ​មាន​ជាតិ​សរសៃ​ខ្ពស់ និង​មាន​កាឡូរី​ទាប​ទើប​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ដែល​នេះ​មិន​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​សម្រន់​ដែល​មិន​ល្អ​សម្រាប់​សុខភាព​។ ដោយ​ហេតុ​នេះ​ទើប​ការ​ញ៉ាំ​សណ្ដែក​បណ្ដុះ​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

    . ជួយ​បង្កើន​សាច់ដុំ

    សណ្ដែកបណ្ដុះ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​រុក្ខជាតិ។ យើង​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​បង្កើន​សាច់ដុំ ​ឆ្អឹង​រឹងមាំ និង​ជួសជុល​សរីរាង្គ​ផ្សេងៗ។ ដូចនេះ​ការ​ញ៉ាំ​សណ្ដែក​បណ្ដុះ​អាច​ជួយ​យើង​ឲ្យ​បំពេញ​តម្រូវ​ការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​បាន​។ ម៉្យាងទៀត សណ្ដែកបណ្ដុះ​ក៏​ជួយ​ពង្រឹង​ការ​ធ្វើ​មេតាបូលីស និង​បង្កើន​កម្រិត​ថាមពល​ដែរ។

    . បង្ការ​ជំងឺ​ស្លេកស្លាំង

    កង្វះ​ជាតិ​ដែក​ជា​បញ្ហា​ទូទៅ​មួយ​ដែល​អាច​ឈាន​ទៅ​រក​ជំងឺ​ស្លេកស្លាំង។ រោគសញ្ញា​ជំងឺ​ស្លេក​ស្លាំង​មាន​ដូចជា​អាការៈ​ចង្អោរ វិលមុខ ងងឹតមុខ និង​បញ្ហា​ក្រពះ​ជាដើម។ គ្នា​យើង​អាច​បង្ការ​ជំងឺ​ស្លេកស្លាំង​បាន​ដោយ​បញ្ចូល​សណ្ដែកបណ្ដុះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ព្រោះ​សណ្ដែកបណ្ដុះ​ក៏​មាន​ផ្ទុក​ជាតិ​ដែក​ដែរ។

    . ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

    សណ្ដែកបណ្ដុះ​អាច​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​បាន​ដោយ​ផ្តល់​នូវ​វីតាមីន A និង​ C ក្នុង​បរិមាណ​ច្រើន។ នៅ​ពេល​រាងកាយ​ទទួល​បាន​វីតាមីន A ច្រើន​ រាងកាយ​ក៏​បង្កើន​ការ​ផលិត​កោសិកា​ឈាម​ស​ដែរ។ ដោយ​ហេតុ​នេះ​ហើយ​យើង​មិន​ងាយ​ឆ្លង​ជំងឺ​ ដូចជា​ជំងឺ​ផ្ដាសាយ​ជាដើម។

    . ជួយ​ដល់​ស្បែក

    សណ្ដែកបណ្ដុះ​មាន​សារធាតុ​ដែល​ប្រឆាំង​នឹង​ភាព​ចាស់ និង​ល្អ​សម្រាប់​ស្បែក​របស់​យើង។ ប្រសិន​ជា​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត សណ្ដែកបណ្ដុះ​ជា​ជម្រើស​ល្អ​មួយ។ នេះ​មក​ពី​វីតាមីន B Complex ដែល​មាន​ក្នុង​សណ្ដែកបណ្ដុះ​ជួយ​ដល់​ការ​បង្កើត​កោសិកា​ឡើង​វិញ និង​ជួសជុល​ស្បែក។ សារធាតុចិញ្ចឹម​ទាំង​នេះ​ជួយ​បង្រួម​រន្ធ​ញើស បង្ការ​ស្នាម​ជ្រួញ និង​ជំរុញ​ផលិតកម្ម​របស់​ខូឡាជែន​ដែល​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង។

    . ជួយ​ដល់​សុខភាព​បេះដូង

    សណ្ដែកបណ្ដុះ​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា៣​ដែល​ជួយ​រក្សា​លំនឹង​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ។ ម៉្យាងទៀត សណ្ដែកបណ្ដុះ​ក៏​ផ្តល់​ជាតិខ្លាញ់​ល្អ (HDL) ដល់​រាងកាយ​ដែរ។ ដូចនេះ​សណ្ដែក​បណ្ដុះ​ជួយ​ដល់​សុខភាព​បេះដូង​ដោយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ និង​បង្កើត​កម្រិត​កូលេស្តេរ៉ូល​ល្អ។

    . ជួយ​ដល់​ការ​លូតលាស់​របស់​សក់

    អត្ថប្រយោជន៍​មួយទៀត​នៃ​ការ​ញ៉ាំ​សណ្ដែក​បណ្ដុះ​គឺ​អាច​ជួយ​ជំរុញ​ការ​ផលិត​ខ្លាញ់​នៅ​ស្បែក​ក្បាល និង​ការពារ​ឫស​សក់ ហើយ​នៅ​ជួយ​បង្ការ​បញ្ហា​សក់​ជ្រុះ និង​សក់​ឡើង​ស្កូវ​មុន​វ័យដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://parenting.firstcry.com/articles/magazine-impressive-benefits-of-eating-sprouts-that-you-must-know-about/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 22/05/2020
    ត្រួតពិនិត្យដោយ ទូច សុខា
    Next article: