ប្រឆាំងនឹងមហារីកស្បែក៖ គ្រាប់ផ្លែទំពាំងបាយជួរ ផ្ទុកសារធាតុ Proanthocyanidins ដែលជួយប្រឆាំងនឹងការវិវត្តរបស់ជំងឺមហារីក។ តាមការចុះផ្សាយរបស់ Molecular Nutrition and Food Research ឲ្យដឹងថា គ្រាប់ផ្លែទំពាំងបាយជូរមានសមត្ថភាពក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរ នៃជំងឺមហារីកស្បែក។
ជំនួយសរសៃឈាមបេះដូង៖ សារធាតុប្រឆាំងអុកស៊ីដកម្មនៅក្នុងគ្រាប់ផ្លែទំពាំងបាយជូរ អាចការពារសរសៃឈាមពីការខូចខាត ដែលអាចទប់ស្កាត់អាការៈលើសសម្ពាធឈាមបានផងដែរ។
លើសពីនេះ គ្រាប់ផ្លែទំពាំងបាយជូរមានប្រយោជន៍ច្រើនទៀតមាន កាត់បន្ថយការរលាក ប្រឆាំងភាពចាស់វ័យ ប្រឆាំងនឹងពពួកមេរោគបង្កជំងឺ ពង្រឹងការគ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើឲ្យការមើលឃើញនៅពេលយប់ប្រសើរឡើង ជាដើម។
៣. Cranberry
បង្ការការឆ្លងមេរោគផ្លូវបំពង់ទឹកនោម៖ ទឹកផ្លែ Cranberry ឬផលិតផលដែលផលិតពីផ្លែ Cranberry អាចកាត់បន្ថយហានិភ័យក្នុងការឆ្លងមេរោគនៅផ្លូវបំពង់ទឹកនោមរបស់យើង ក៏ប៉ុន្តែវាមិនអាចជួយព្យាបាលជំងឺឆ្លងមេរោគនៅផ្លូវបំពង់ទឹកនោមបានទេ ប្រសិនបើយើងកើតជំងឺនេះហើយ។
បង្ការការកើតជំងឺមហារីកក្រពះ៖ ក្នុងករណីដែលយើងញ៉ាំផ្លែ Cranberryជាប្រចាំ វាអាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកក្រពះ។
ជួយដល់សុខភាពបេះដូង៖ ទឹកផ្លែ Cranberry ឬផលិតផលដែលធ្វើឡើងពីផ្លែ Cranberry ជួយកាត់បន្ថយកត្តាហានិភ័យជាច្រើនដែលបង្កឲ្យមានជំងឺបេះដូង ដូចជាកម្រិត Cholesterol និងសម្ពាធឈាម។
ចំពោះអត្ថប្រយោជន៍ទាំងនេះ យើងអាចទទួលបានពីការញ៉ាំផ្លែប៉េងប៉ោះស្រស់ Cranberries ស្រស់ គ្រាប់ទំពាំងបាយជូរស្រស់ ឬអាចញ៉ាំជាផលិតផលដែលចម្រាញ់ចេញពីផ្លែឈើ៣មុខនេះ ដូចជា គ្រាប់ថ្នាំ ឬម្សៅជាដើម ក៏អាចទទួលបានប្រយោជន៍ច្រើនដល់សុខភាពយើងដែរ។