home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាហារ ៨ មុខនេះសម្បូរដោយពពួករ៉ែសំខាន់ៗសម្រាប់សុខភាព

អាហារ ៨ មុខនេះសម្បូរដោយពពួករ៉ែសំខាន់ៗសម្រាប់សុខភាព

ជាតិរ៉ែ​គឺជា​សារធាតុ​មាន​ក្នុង​អាហារ និង​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ណាស់ ហើយជាតិ​រ៉ែ​បែង​ចែក​ជា​ពីរ​ក្រុម​ទៅ​តាម​តម្រូវការ​របស់​រាងកាយ។ ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវ​ការ​ច្រើន​មាន​កាល់ស្យូម ប៉ូតាស្យូម សូដ្យូម ផូស្វ័រ និង​ម៉ាញេស្យូម។ ចំណែក​ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​តិច​ប៉ុន្តែ​សំខាន់​ដូចគ្នា​មាន​ដូចជា​ជាតិដែក ស្ពាន់ ស័ង្កសី អ៊ីយ៉ូត ម៉ង់កាណែស(Manganese) និង​សេលេន្យូម(Selenium)។ ជាតិរ៉ែ​ទាំង​នេះ​សម្បូរ​នៅ​ក្នុង​អាហារ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ។

១. គ្រាប់​ផ្លែឈើ (Nuts)

ពពួក​គ្រាប់​ផ្លែឈើ​សម្បូរ​ដោយ​ពពួក​រ៉ែ​ច្រើន​ប្រភេទ​ដូចជា​ម៉ាញេស្យូម ស័ង្កសី ស្ពាន់ សេលេន្យូម(Selenium) ផូស្វ័រ និង​ម៉ង់កាណែស(Manganese)។ គ្រាប់​ផ្លែឈើ​នេះ​រួមមាន​គ្រាប់​អាល់ម៉ុន គ្រាប់​ស្វាយចន្ទី គ្រាប់ walnut ជាដើម។

២. ពពួក​សាច់​សត្វ​មាន​សំបក​

ពពួក​សាច់​សត្វ​មាន​សំបក​ដូចជា​អយស្ទើរ លៀស សុទ្ធតែ​សម្បូរ​ដោយ​ស័ង្កសី ស្ពាន់ ជាតិដែក និងសេលេន្យូម​​(Selenium)។ ស័ង្កសី​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ ការ​ធ្វើ​មេតាបូលីស និង​ការ​ជួយ​ឲ្យ​ជាសះស្បើយ​នៃ​របួស​ផ្សេងៗ។

៣. គ្រឿងក្នុង​សត្វ

ទោះ​បី​គ្រឿង​ក្នុង​សត្វ​មិន​សម្បូរ​ប្រូតេអ៊ីន​ដូច​ពពួក​សាច់ ប៉ុន្តែ​គ្រឿង​ក្នុង​សត្វ​សម្បូរ​ដោយ​ជាតិ​រ៉ែ។ ថ្លើម​គោ​៨៥ក្រាម​ផ្តល់​ សេលេន្យូម​​​​(Selenium) ៥៥% ស័ង្កសី ៤១% ជាតិដែក ៣១% និង​ផូស្វ័រ ៣៣%​ នៃ​​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​ជាតិរ៉ែ គ្រឿង​ក្នុង​សត្វ​មាន​វីតាមីន B12 វីតាមីន A និងFolate។

៤. ត្រី​សាឌីន

ត្រី​សាឌីន​មាន​ផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​ច្រើន​ដែល​រាងកាយ​ត្រូវ​ការ។ ជាតិ​រ៉ែ​ក្នុង​ត្រីសាឌីន​មាន​កាល់ស្យូម ជាតិ​ដែក ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម និងសេលេន្យូម(Selenium)។

៥. ស៊ុត

ស៊ុត​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​ជាតិ​រ៉ែ​សំខាន់ៗ​ដូចជា​ជាតិ​ដែក ផូស្វ័រ ស័ង្កសី និងសេលេន្យូម(Selenium)។ ដើម្បី​ទទួល​បាន​គ្រប់​វីតាមីន ជាតិរ៉ែ​ក្នុង​ស៊ុត​ យើង​គួរ​ញ៉ាំ​ទាំង​ស៊ុត​លឿង និង​ស។

៦. ពពួក​សណ្ដែក

ពពួក​សណ្ដែក​ផ្ទុក​ជាតិ​សរសៃ ប្រូតេអ៊ីន និង​ជាតិ​រ៉ែ​ច្រើន។ ជាតិ​រ៉ែ​ក្នុង​សណ្ដែក​មាន​ដូចជា​កាល់ស្យូម ម៉ាញេស្យូម ជាតិដែក ផូស្វ័រ ប៉ូតាស្យូម ម៉ង់កាណែស(Manganese) ជាតិ​ស្ពាន់ និង​ស័ង្កសី។

៧. ផ្លែ​បឺរ

ផ្លែ​បឺរ​សម្បូរ​ដោយ​ជាតិ​ខ្លាញ់​ល្អ ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ។ ជាតិ​រ៉ែ​ក្នុង​ផ្លែ​បឺរ​មាន​ម៉ាញេស្យូម ប៉ូតាស្យូម ម៉ង់កាណែស​(Manganese) និង​ជាតិ​ស្ពាន់។ ប៉ូតាស្យូម​គឺជា​​រ៉ែ​សំខាន់​សម្រាប់​រក្សា​លំនឹង​សម្ពាធ​ឈាម និង​សុខភាព​បេះដូង។

៨. ពពួក​ផ្លែឈើ​ត្រូពិច

ពពួក​ផ្លែឈើ​ត្រូពិច​ដូចជា​ផ្លែ​ចេក ផ្លែ​ស្វាយ ផ្លែ​ម្នាស់ ផ្លែ​ត្របែក និង​ផ្លែ​ខ្នុរ​ គឺ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ។ ជាតិ​រ៉ែ​ទាំង​នោះ​រួមមាន​ប៉ូតាស្យូម ម៉ង់កាណែស(Manganese) ស្ពាន់ និង​ម៉ាញេស្យូម។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/nutrition/foods-with-minerals

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 04/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត