backup og meta

អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែបឺរ មាន​ដឹងថាផ្ដល់​ប្រយោជន៍បែបណាដល់​សុខភាព​សក់​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 22, 2020

អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែបឺរ មាន​ដឹងថាផ្ដល់​ប្រយោជន៍បែបណាដល់​សុខភាព​សក់​អត់?

គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​បឺរ​ពិត​ជា​ដឹង​ហើយ​ថា​​មាន​រសជាតិ​ឆ្ងាញ់​ តែ​គ្នា​យើង​មាន​ដឹង​ទេ​ថា​​ផ្លែ​បឺរ​ក៏​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង និង​មា​ន​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព​ ពិសេស​គឺ​សុខ​ភាព​សក់​តែ​ម្ដង។

ផ្លែ​បឺរ​ ជា​ប្រភព​ដ៏​ល្អ​របស់​វីតាមីន E ដែល​វីតាមីន​នេះ​ជួយ​ឲ្យ​សក់​លូត​លាស់​បាន​ល្អ។ ផ្លែ​បឺរ​មួយ​ផ្លែ​ទម្ងន់​២០០​ក្រាម ផ្ដល់​ឲ្យ​យើង​​២១​ភាគរយ​នៃ​វីតាមីនE ដែល​រាងកាយ​យើង​ត្រូវការ​ប្រ​ចាំ​ថ្ងៃ។

មិន​ខុស​អីពី​វីតាមីន​C វីតាមីន​E​ ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដែល​អាច​ជួយ​ប្រឆាំង​នឹង oxidative stress (ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន )​ដោយ​ជួយ​បញ្ឈប់​រ៉ាឌីកាល់​សេរី​។

​​​​ការ​សិក្សា​មួយ​​បាន​រក​ឃើញ​ថា​អ្នក​មាន​បញ្ហាជ្រុះ​សក់ ​ចំនួន​​ ៣៤,៥​ភាគរយ​​​មាន​សក់​ដុះច្រើន​ឡើង​វិញ​ក្រោយ​ប្រើ​អាហារ​បំប៉ន​​វីតាមីន E ក្នុង​រយៈពេល​ប្រាំបី​ខែ។

វីតាមីន ​E ក៏​​ជួយ​ការ​ពារ​ស្បែក ដូច​ជា​ស្បែក​ក្បាល​ពី oxidative stress និង​ការ​ខូច​ខាត​ផ្សេងៗ​ផង​ដែរ​ដែល​ការ​ខូច​ខាត​ស្បែក​ក្បាល​នាំ​ឲ្យ​គុណ​ភាព​សក់​ចុះ​ខ្សោយ។

មួយ​វិញ​ទៀត​ផ្លែ​បឺរ​ក៏ជា​ប្រភព​នៃ​អាស៊ី​ដខ្លាញ់​ល្អ​ ដែល​ខ្លាញ់​ទាំង​នេះ​រាង​កាយ​យើង​ផលិត​មិន​បាន​នោះ​ទេ ហើយ​បើ​រាង​កាយ​យើង​មាន​អាស៊ីដ​ខ្លាញ់​បែប​នេះ​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​សក់​យើង​ជ្រុះ​ដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 22, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម