home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រយ័ត្នបន្តិច ញ៉ាំជ្រក់ ត្រីខ្ចៅខ្យងប្រភេទនេះ ប្រឈមខ្ពស់នឹងកើតមហារីកថ្លើម

ប្រយ័ត្នបន្តិច ញ៉ាំជ្រក់ ត្រីខ្ចៅខ្យងប្រភេទនេះ ប្រឈមខ្ពស់នឹងកើតមហារីកថ្លើម

រាង​កាយ​មនុស្ស​យើង​ត្រូវ​ការ​ចំណី​អាហារ​ដើម្បី​ការ​លូតលាស់ តែ​យើង​ក៏​មិន​ត្រូវ​ញ៉ាំ​ដោយ​មិន​ខ្វល់​ថា អាហារ​ណា​គួរ​ ឬ​មិន​គួរ​ញ៉ាំ​នោះដែរ។ តាម​ការ​ពន្យល់​របស់​លោក​សាស្ត្រា​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក ចំណី​អាហារ​ខ្លះ​ក៏​ផ្តល់​ផល​មិន​ល្អ ឲ្យ​យើង​ខូច​សុខភាព ឲ្យ​យើង​កើត​ជំងឺ​មហារីក។ លោក​វេជ្ជបណ្ឌិត​ថា ចំណី​អាហារ​ខាង​ក្រោម​នេះ បង្ក​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ថ្លើម ដែល​យើង​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ចៀសវាង។

១. ជ្រក់

ជា​ទូទៅ​ពលរដ្ឋ​កម្ពុជា​ចូល​ចិត្ត​ញ៉ាំ​ជ្រក់​ណាស់ លោក​វេជ្ជបណ្ឌិត​ថា យើង​ស្រមៃ​មើល​ជ្រក់​ដែល​ដាក់​ក្នុង​កែវ មាន​ទឹក​ដែល​មាន​រសជាតិ​ប្រៃ​ជូរ​ហឹរ តែ​បើ​យើង​សង្កេត​នៅ​ពី​លើ​ទឹក​ជ្រក់​នោះ​មាន​ដុះ​ផ្សិតសៗ ដែល​ផ្សិត​នោះ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត​ថា មិន​មែន​ផ្សិត​ទាំង​អស់​សុទ្ធ​តែ​គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​​ផ្សិត​​ក្នុង​ជ្រក់​នោះ​មាន​ផ្សិត​ម្យ៉ាង​ឈ្មោះ Belta Alpha Toxin ដែល​ផ្សិត​ប្រភេទ​នេះ​បង្ក​ការ​ពុល​ទៅ​លើ​កោសិកា​ថ្លើម ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​មហារីក​ថ្លើម​ខ្ពស់។

២. ត្រី ខ្ចៅ ខ្យង

តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ឯកទេស​មហារីក​រូប​នេះ នៅ​ប្រទេស​កម្ពុជា​យើង ត្រី​ទឹក​សាប​យើង​ខ្លះ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និងខ្ចៅ ខ្យង មាន​ប៉ារ៉ាស៊ីត​ម្យ៉ាង​ដែល​មាន​ក្នុង​សាច់​ត្រី និង​ខ្ចៅ​ខ្យង ដែល​ពេល​យើង​ទិញ​ត្រី​មក​វះ​ទៅ​ឃើញ​ជាតិ​ឡើង​ពណ៌​ខ្មៅៗ ដែល​ត្រី​ខ្លះ​អត់​អី​ទេ ត្រី​ខ្លះ​ទៀត​មាន​ដង្កូវ​ប៉ារ៉ាស៊ីត។ លោក​វេជ្ជបណ្ឌិត​ថា ដង្កូវ​ប៉ារ៉ាស៊ីត​នោះ​ពេល​យើង​ញ៉ាំ​ចូល​ទៅ វា​ចូល​ទៅ​ទុំ​នៅ​ក្នុង​សាច់​ថ្លើម​រយៈពេល​យូរ​ទៅ អាច​កើត​ជំងឺ​មហារីក​ថ្លើម។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា មាន​បង​ប្អូន​យើង​នៅ​ក្រចេះ ស្ទឹងត្រែង អ្នក​ខ្លះ​ឃើញ​មាន​ឡើង​ពោះ​ធំៗ ដែល​នេះ​មិន​មែន​មាន​តែ​នៅ​ប្រទេស​កម្ពុជា​យើង​នោះ​ទេ ថៃ ឡាវ ក៏​មាន ភូមា​ក៏​មាន។ ក្នុងនោះលោក​វេជ្ជបណ្ឌិត​ស្នើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តា​មដង​ទន្លេ​មេគង្គ​គួរ​ប្រយ័ត្ន បើ​សិន​វះ​ត្រី​ទៅ​ឃើញ​សាច់​ត្រី​មាន​ខ្មៅៗ ត្រូវ​វះ​យក​ចេញ កុំ​ញ៉ាំ​ឲ្យ​សោះ និង​ត្រូវ​ចម្អិន​ត្រី​ឲ្យ​បាន​ឆ្អិន​ល្អ ដើម្បីឲ្យ​ប៉ារ៉ាស៊ីត​នោះ​ងាប់។

វេជ្ជបណ្ឌិត អ៊ាវ សុខា
វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម
health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 30/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x