backup og meta

មកដឹងពីកត្តាប្រឈម ធ្វើឲ្យក្មេងៗកើតជំងឺមហារីកឈាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 13, 2020

    មកដឹងពីកត្តាប្រឈម ធ្វើឲ្យក្មេងៗកើតជំងឺមហារីកឈាម

    មហារីក​ឈាម​ជា​ប្រភេទ​ជំងឺធ្វើ​ឲ្យ​ក្មេង​ស្លេក​ស្លាំង ដោយសារ​ចំនួន​​កោសិកា​គ្រាប់​ឈាម​ស​ផលិត​នៅ​ក្នុង​ខួរ​ឆ្អឹង​មាន​​ភាព​មិន​ប្រក្រតី ហើយ​អាច​កើត​ឡើង​លើ​ក្មេង​គ្រប់​វ័យ ដោយ​មិន​ប្រកាន់​អាយុ ឬ​ភេទ​នោះ​ទេ។ ចំពោះ​មូលហេតុ​ពិត​ប្រាកដ​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល

    លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វី​បើ​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​ក្មេង​ជំងឺ​មហារីក​ឈាម​ក៏​ពិត​មែន តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូចជា បម្រែ​បម្រួល​ហ្សែន បរិស្ថាន​រស់នៅ​ដែល​មាន​ជាតិ​ពុល​ច្រើន ការ​ប្រើ​ថ្នាំ​មួយ​ចំនួន និង​ការ​ប្រឈម​ជាមួយ​សារធាតុ​គីមី​ជា​ដើម។

    “នេះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម​វា​អាច​ភ្ញោច ឬ​ជំរុញ​ឲ្យ​ក្មេង​កើត​ជំងឺ​មហារីក​ឈាម តែ​មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​ក្មេង​ប្រឈម​បញ្ហា​ទាំង​អស់​ហ្នឹង កើត​មហារីក​ឈាម​ទាំង​អស់​នោះ​ទេ ព្រោះ​ទាំង​នោះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម មិន​មែន​មូលហេតុ​នាំ​ឲ្យ​កើត​មហារីក​ឈាម​ទេ”។ លោកវេជ្ជបណ្ឌិតរៀបរាប់។

    លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​មហារីក​ឈាម​លើ​ក្មេង​មាន​ច្រើន​ប្រភេទ ដែល​ប្រភេទ​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល ខណៈ​ការ​ព្យាបាល​ទៀត​សោត​ទៅ​តាម​កម្រិត ដូចជា ស្រាល មធ្យម និងធ្ងន់។ ក្នុង​ករណី​ក្មេង​កើត​ជំងឺ​មហារីក​ឈាម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ឯ​កម្រិត​ខ្លះ​អាច​ព្យាបាល​បាន តែ​ក្មេង​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ​ក្រោយ​ពី​ព្យាបាល​ជា។

    វេជ្ជបណ្ឌិត ជាន សុផល
    វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម