តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ផ្តល់ប្រយោជន៍ច្រើន ពិសេសជួយឲ្យប្រព័ន្ធការពាររឹងមាំ

    ញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ផ្តល់ប្រយោជន៍ច្រើន ពិសេសជួយឲ្យប្រព័ន្ធការពាររឹងមាំ

    គ្នាយើងដឹងហើយថា ការហាត់ប្រាណអាចជួយពង្រឹងរាងកាយយើងឲ្យរឹងមាំ ខណៈរបបអាហារដែលយើងញ៉ាំចូលខ្លួនរាល់ថ្ងៃ ក៏ជាផ្នែកសំខាន់មួយរក្សារាងកាយ និងសុខភាពយើងឲ្យបានរឹងមាំដូចគ្នាដែរ។ បើយើងទទួលបានអាហារសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ វានឹងជួយដល់ប្រព័ន្ធការពាររាងកាយយើងឲ្យបានខ្លាំងក្លា ទប់ទល់ជាមួយជំងឺផ្សេងៗបាន។

    ស្របគ្នានេះដែរ ស៊ុបមាន់បំប៉ន ក៏ជាអាហារមួយដែលសម្បូរសារធាតុចិញ្ចឹមអាចទ្រទ្រង់សុខភាពយើងបានច្រើនដែរ។ អ្វីដែលកាន់តែពិសេសនោះ នៅពេលយើងញ៉ាំស៊ុបមាន់រាល់ថ្ងៃ សុខភាពយើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនផ្នែក គ្រប់គ្នានឹកស្មានមិនដល់។

    ១. ទប់ទល់ភាពហត់នឿយ

    អង្គុយធ្វើការមុខអេក្រង់កុំព្យូទ័រច្រើនម៉ោង ឬអង្គុយផ្ចង់រៀនច្រើនម៉ោងរាល់ថ្ងៃ ច្បាស់ជាធ្វើឲ្យខួរក្បាល និងរាងកាយយើងហត់នឿយ ជាហេតុបណ្ដាលឲ្យអស់កម្លាំងផ្លូវចិត្ត ឬ Mental Fatigue។ រោគសញ្ញានៃបញ្ហានេះមានដូចជា ពិបាកផ្ចង់អារម្មណ៍ ពិបាកដោះស្រាយបញ្ហា កើតជំងឺថប់បារម្ភ ឬឆាប់មួម៉ៅ។ល។

    ស៊ុបមាន់បំប៉នជំនាញខាងកាត់បន្ថយភាពនឿយហត់ និងពង្រឹងដល់ការផ្ចង់អារម្មណ៍ ហើយវាក៏ជួយបង្កើនថាមពលឲ្យយើងពីភាពអស់កម្លាំង និងត្រូវបានគេស្គាល់ថា ស៊ុបមាន់បំប៉នជាអាហារប្រឆាំងនឹងការអស់កម្លាំងខ្លាំង។

    ២. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

    យោងតាមការសង្កេតមើលតាំងពីសម័យបុរាណមក ការញ៉ាំស៊ុបមាន់បំប៉នជាប្រចាំផ្ដល់ប្រយោជន៍ខ្លាំងដល់អ្នកជំងឺទឹកនោមផ្អែម។ ស៊ុបមាន់បំប៉នជួយពន្លឿនអត្រាបំផ្លាញជាតិគ្លុយកូសក្នុងឈាម ដោយបង្កើនសមត្ថភាពរាងកាយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរ។

    ៣. បន្ថយស្ត្រេសធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ

    បើយើងញ៉ាំស៊ុបមាន់បំប៉នជាប្រចាំ ក្រៅពីបំបាត់ភាពនឿយហត់ វាក៏ជួយឲ្យយើងមានអារម្មណ៍ស្រស់ថ្លាឡើងវិញដែរ។ ដោយសារការមមាញឹកជាមួយកិច្ចការដែលយើងត្រូវបំពេញពីមួយថ្ងៃទៅមួយថ្ងៃ ខួរក្បាល និងអារម្មណ៍ច្បាស់ជាទទួលមិនបាន បណ្ដាលឲ្យស្ត្រេសកើតឡើង ហើយនៅពេលយើងឆាប់មួរម៉ៅ ធុញថប់ នោះស៊ុបមាន់បំប៉នអាចជួយបាន។

    ៤. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ

    តាមពិតទៅ ស៊ុបមាន់បំប៉នត្រូវបានប្រជាជននៅទ្វីបអាស៊ីយើងញ៉ាំជាជំនួយដល់សុខភាពយូរយារណាស់មកហើយ ពិសេស​គឺពង្រឹងប្រព័ន្ធភាពស៊ាំខ្សោយឲ្យខ្លាំងក្លាឡើងវិញ ហើយរឹតតែសំខាន់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតដូចសព្វថ្ងៃនេះ។ ការញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ក៏អាចជួយទប់ស្កាត់យើងពីជំងឺផ្ដាសាយ និងជំងឺតូចតាចដទៃទៀតដែរ។
    មិនត្រឹមតែប៉ុណ្ណោះ ស៊ុបមាន់បំប៉នក៏ជាអាហារមួយជំនួយខួរក្បាលរបស់កូនៗដែលកំពុងលូតលាស់ ពិសេសក្មេងៗក្នុងវ័យសិក្សា ដើម្បីបំពេញកិច្ចការសាលាបានល្អ និងរៀនបានដល់ចំណុចកំពូលរបស់ពួកគេ។ ស៊ុបមាន់បំប៉នក៏ជួយដល់ម៉ាក់ៗដែលកំពុងបំបៅដោះកូន ឲ្យសម្បូរជីវជាតិ បង្កើនការផលិតទឹកដោះ និងជួយរក្សាគុណភាពទឹកដោះរបស់ម្ដាយកាន់តែល្អប្រសើរថែមទៀតផង។

    ដោយសារស៊ុបមាន់បំប៉នផលិតឡើងដោយមិនមានបន្ថែមគ្រឿងផ្សំ សារធាតុគីមី ជាតិខ្លាញ់ ឬសារធាតុរក្សាទុកផ្សេងៗ យើងមិនបាច់ព្រួយថាវាអាចប៉ះពាល់ដល់សុខភាព ឬគ្រួសារយើងទេ។

    ស៊ុបមាន់

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 01/04/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត