backup og meta

ហេតុផលខ្លះៗ ធ្វើឲ្យមនុស្សវ័យចំណាស់ខ្វះអាហារូបត្ថម្ភ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 16, 2021

    ហេតុផលខ្លះៗ ធ្វើឲ្យមនុស្សវ័យចំណាស់ខ្វះអាហារូបត្ថម្ភ

    ពេល​វ័យ​​កាន់​តែ​ចាស់ ទោះ​បី​ជា​ដឹង​ថា កាល់ស្យូម អាហារ​ជាតិ​សរសៃ ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​មាន​សារសំខាន់​ចំពោះ​រាង​កាយ តែ​​កត្តា​សង្គម របៀប​រប​ប​រស់​នៅ អាច​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​​មិ​ន​អាច​ទទួល​បាន​អ្វី​ទាំងនេះ និង​នាំ​​​ឲ្យជួប​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ដែរ​។

    . កត្តា​ហិរញ្ញវត្ថុ​

    ការ​មិន​សូវ​មាន​ប្រាក់កាស​ទិញ​អាហារ​ហូប​ចុក​ឲ្យ​បាន​គ្រប់គ្រាន់​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​​មនុស្ស​វ័យ​ចំណាស់​ជួប​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ។ អ្វី​ទាំង​នេះ​អាច​ថា​មកពី​យើង​ដល់​វ័យ​ចូល​និវត្តន៍​មិន​អាច​រក​ប្រាក់​បាន ឬ​ក៏​អាច​មកពី​យើង​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​ព្យាបាល​ជំងឺ និង​ថ្នាំ​សង្កូវ​ផ្សេងៗ​។​

    . ចំណង់​អាហារ

    ដូច​គ្នា​ដែរ មនុស្ស​វ័យ​ចំណាស់​ខ្លះ​មិន​ជួ​ប​បញ្ហា​ហិរញ្ញ​វត្ថុ​ទេ តែ​បែរ​ជា​មិន​សូវ​ចង់​ញ៉ាំ​អាហារ​ទៅ​វិញ​ ដែល​ការណ៍​នេះ​ក៏​រួ​ម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​​ចាស់​ញ៉ាំ​បាន​តិច និង​នាំ​ឲ្យ​ខ្វះ​អាហារូបត្ថម្ភ​ដូច​គ្នា​។​

    មនុស្សចាស់

    . បញ្ហា​ធ្មេញ​

    ពេល​ឈាន​ដល់​វ័យ​មួយ​ មនុស្ស​​យើង​ធ្មេញ​​ក៏​លែង​មាន​ដែរ។ ការ​បាត់​បង់​ធ្មេញ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ពិបាក​ទំពា​អាហារ។ ការ​មិន​បាន​ទំពា​អាហារ​ឲ្យ​បាន​ម៉ត់​ល្អ ក៏​ជា​មួល​ហេតុ​ធ្វើ​ឲ្យ​សរីរាង្គ​មិន​អាច​ស្រួប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​បាន នាំ​ឲ្យ​ជួប​បញ្ហា​ខ្វះ​សារធាតុ​ចិញ្ចឹម​ដូច​គ្នា។​​

    . ពិបាក​លេប​អាហារ​

    សមត្ថ​ភាព​ក្នុង​ការ​លេប​អាហារ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ដល់​រាងកាយ​នូវ​សារធាតុ​ចិញ្ចឹម​។ បញ្ហា​ពិបាក​លេប​អាហារ​អាច​បណ្ដាល​មកពី​មនុស្ស​វ័យ​ចំណាស់​ជួប​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ទៀត​។

    . ញ៉ាំ​តែ​ឯង

    មនុស្ស​ចាស់​ញ៉ាំ​អាហារ​ម្នាក់​ឯង​អាច​នឹង​ញ៉ាំ​អាហារ​បាន​តិច ដែល​ការ​ញ៉ាំ​បាន​តិច​នេះ​អាច​ប៉ះពាល់​ដល់​បរិមាណ​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​។ ដើម្បី​បង្កើន​ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន មនុស្ស​វ័យ​ចំណាស់​គួរ​មាន​គ្នា​ញ៉ាំ​បាយ​ជាមួយ ដូច​ជា​សមាជិក​គ្រួសារ ឬ​អាច​ចែក​រំលែក​អាហារ​ជាមួយ​អ្នក​ជិត​ខាង​ដើម្បី​បាន​ញ៉ាំ​ជុំ​គ្នា​ជា​ដើម​។

    កត្តា​ទាំង​អស់​នេះហើយ​អាច​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​ជួប​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ ហើយ​បើ​យើង​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ ឬ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ទៀត​នោះ ក៏​សុទ្ធ​តែ​ជា​កត្តា​ប្រ​ឈម​អាច​ធ្វើ​ឲ្យ​ខ្វះ​អាហារូបត្ថម្ភ​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម