home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទុរេនថ្លៃមែន តែគុណប្រយោជន៍សុខភាពក៏ច្រើនណាស់ដែរ

ទុរេនថ្លៃមែន តែគុណប្រយោជន៍សុខភាពក៏ច្រើនណាស់ដែរ

បើ​និយាយ​ដល់​ទុរេន ខ្មែរ​យើង​ច្រើន​នាក់​ណាស់​ចូលចិត្ត​ញ៉ាំ ថ្វី​បើ​អ្នក​ខ្លះ​មិន​ចូល​ចិត្ត​ក្លិន​របស់​វា​ក៏​ដោយ​។ ទុរេន​មាន​ផ្ទុក​សារធាតុ​រ៉ែ និង​វីតាមីន​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។ ក្រៅពី​នេះ ទុរេន​ក៏​នៅ​មាន​ប្រយោជន៍​ដល់​សុខភាព​ច្រើន​យ៉ាង ដែល​យើង​មិន​អាច​មើល​​រំលង​បាន​។

១. កាត់​បន្ថយ​បញ្ហា​ស្លេក​ស្លាំង​

បញ្ហា​ស្លេក​ស្លាំង​ជា​ជំងឺ​មួយ​ដែល​ធ្វើ​ឲ្យ​កម្រិត​អេម៉ូក្លូប៊ីន​ក្នុង​ឈាម​ថយ​ចុះ។ ការ​ធ្លាក់​ចុះ​នៃ​អេម៉ូក្លូប៊ីន​​ អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​អស់​កម្លាំង ឈឺក្បាល និង​គេង​មិន​លក់​ជា​ដើម។ សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​វិញ បញ្ហា​ស្លេក​ស្លាំង អាច​នាំ​ឲ្យ​មាន​បញ្ហា​មិន​ប្រក្រតី និង​ការ​ស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ​។

ផ្លែ​ទុរេន​មាន​ផ្ទុក​អាស៊ីដ​ហ្វូលិក ជា​សារធាតុ​សំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​ផលិត​អេម៉ូក្លូប៊ីន។ ក្រៅពី​នេះ វត្តមាន​របស់​អាស៊ីដ​ហ្វូលិក​ក្នុង​ផ្លែ​ទុរេន ក៏​មាន​សារសំខាន់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​ជាលិកា​ទៅ​តាម​ប្រក្រតី ក៏​ដូច​ជា​ការ​ពារ​ខួរក្បាល និង​ឆ្អឹង​ខ្នង ដល់​កូន​ក្នុង​ផ្ទៃ​កំពុង​លូត​លាស់​។

២. ជួយ​សុខភាព​ឆ្អឹង​

​ផ្លែ​ទុរេន​មាន​ផ្ទុក​កាល់ស្យូម និង​ប៉ូតាស្យូម។ ថ្វី​បើ​កាល់ស្យូម​មាន​តិច​នៅ​ក្នុង​ផ្លែ​ទុរេន ប៉ុន្តែ​មាន​ផ្ទុក​ប៉ូតាស្យូម​ច្រើន​​រហូត​៩​ភាគ​រយ​នៃ​តម្រូវ​ការ​រាង​កាយ​របស់​មនុស្ស​យើង​ប្រចាំ​ថ្ងៃ​។ ថ្វី​បើ​កាល់ស្យូម​សំខាន់​សម្រាប់​ឆ្អឹង តែ​ប៉ូតាស្យូម​ ក៏​មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ឆ្អឹង​ឲ្យ​មាន​ភាព​រឹង​មាំ និង​ជួយ​គ្រប់​គ្រង​ការ​ចែកចាយ និង​ស្តុក​ទុក​កាល់ស្យូម​នៅ​ក្នុង​ឆ្អឹង ដែល​មិន​ធ្វើ​ឲ្យ​រលាយ ឬ​បញ្ចេញ​ទៅ​ក្នុង​ឈាម​ច្រើន​ជ្រុល​។

ញ៉ាំទុរេន

៣. ជួយ​សម្រាល​​បញ្ហា​ធ្លាក់​ទឹកចិត្ត និង​ដំណេក

ទុរេន​មាន​ផ្ទុក​អាម៊ីណូ​អាស៊ីដ ដែល​គេ​ស្គាល់​ថា​ជា​សារធាតុ​ធម្មជាតិ​មួយ​ជួយ​ដល់​ដំណេក​ឈ្មោះ​ថា​tryptophan។ រាង​កាយ​ប្រើ​ tryptophan ដើម្បី​បង្កើន​កម្រិត​អរ័ម៉ូន serotonin និង melatonin​។ អ័រ​ម៉ូន​ទាំង​ពីរ​នេះ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​គ្រប់គ្រង​អារម្មណ៍​មនុស្ស​យើង​។ អ័រម៉ូន serotonin មាន​សារសំខាន់ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ស្ត្រេស បញ្ហា​ដំណេក ថប់បារម្ភ ក៏​ដូច​ជា​បញ្ហា​បាក់​ទឹក​ចិត្ត​។ អ័រម៉ូន​ទាំង​ពីរ​នេះ​រួម​គ្នា ជួយ​គ្រប់​គ្រង​ដល់​ដំណើរ​ការ​ដំណេក និង​ប្រហែល​​ជា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ជំងឺ​ឆ្កួតជ្រូក​ផង​ដែរ​។​​​​​​

៤. ប្រឆាំង​ជំងឺ​មហារីក​

ទុរេន​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន សារធាតុ​ចិញ្ចឹម និង​សារធាតុគីមី​សរីរាង្គ​ជា​ច្រើន​ទៀត ដែល​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ រ៉ាឌីកាល់សេរី អាច​បំផ្លាញ​កោសិកា​​DNA និង​អាច​បំប្លែង​កោសិកា​ទាំង​នោះ​ទៅ​ជា​កោសិកា​មហារីក ដែល​ក្រោយ​មក​អាច​បង្ក​ទៅ​ជា​សាច់​កាច ឬ​លូត​លាស់​ជា​ដុំសាច់​​មហារីក។ សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ជួយ​កាត់​បន្ថយ oxidative stress លើ​សរីរាង្គ​នៃ​រាង​កាយ ដែល​ផ្ដល់​ប្រយោជន៍​ដល់​ប្រ​ព័ន្ធ​ភាព​ស៊ាំ។ ផ្លែ​ទុរេន មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំង​នេះ រួម​មាន​វីតាមីនC វីតាមីន B កំផ្លិច និង​វីតាមីនE ដែល​អាច​ជួយ​ប្រឆាំង​នឹង​កោសិកា​មហារីក​។

៥. ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​

ក្រៅពី​រ៉ែ និង​វីតាមីន ទុរេន ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ដែល​មាន​ប្រយោជន៍​សម្រាប់​ដំណើរ​ការ​ជា​ប្រក្រតី​របស់​ប្រព័ន្ធ​រំលាយ​អាហារ។ ជាតិ​សរសៃ​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​ ធ្វើ​ឲ្យ​លាមក​ងាយ​ស្រួល​ផ្លាស់ទី​ចេញពី​ពោះវៀន​។

ជាតិ​សរសៃ​ក្នុង​ផ្លែ​ទុរេន ក៏​ជួយ​កាត់​បន្ថយ​បរិមាណ​កូលេស្តេរ៉ូល​ក្នុង​ឈាម ដោយ​បាន​បញ្ចេញ​កូលេស្តេរ៉ូល​មិន​ល្អ​ពី​រាង​កាយ​ និង​បញ្ចេញ​វា​មក​ក្រៅ​បាន​លឿន មុន​នឹង​កូលេស្តរ៉ូល​មិន​ល្អ​នេះ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ប្រព័ន្ធ​បេះដូង​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Exploring the Nutritional Contents and Benefits of Durian (Durio zibethinus)

https://www.verywellfit.com/durian-fruit-nutrition-facts-4588715

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 25/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត