backup og meta

ចែករំលែក

ឬ​ចម្លង​តំណភ្ជាប់

​អាការៈ​ទាំងនេះបញ្ជាក់ថា រាងកាយចុះខ្សោយដោយសារខ្វះវីតាមីន B12

​អាការៈ​ទាំងនេះបញ្ជាក់ថា រាងកាយចុះខ្សោយដោយសារខ្វះវីតាមីន B12

វីតាមីន B12 គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយបង្កើនការរំលាយអាហារ​ និងពង្រឹងប្រព័ន្ធ​ការពារ​រាងកាយរបស់យើង។ រាងកាយរបស់យើងផ្ទុកវីតាមីន B12 ច្រើនជាងបរិមាណវីតាមីន B12 ដែលយើងញ៉ាំក្នុងមួយថ្ងៃ​ពី ១០០០ ទៅ ២០០០ ដង (ប្រហែល ១-៥ មិល្លីក្រាម) ដូច្នេះកង្វះវីតាមីន B12 ក្នុងរយៈពេលយូរទើបបង្ហាញអាការៈ។ ខាងក្រោមជាអាការៈនៃកង្វះវីតាមីន​ B12៖

១. ល្ហិតល្លៃ ឬគ្មានកម្លាំង

២. ស្លេកស្លាំង

៣. ញ័រទ្រូង

៤. មិនឃ្លានអាហារ

៥. ស្រកទម្ងន់

៦. អត់កូន ឬអារ

៧. ស្ពឹកដៃ/ជើង (សញ្ញានៃបញ្ហាសរសៃប្រសាទ)

៨. មានបញ្ហាផ្លូវចិត្តដូចជា ធ្លាក់ទឹកចិត្ត

៩. មានបញ្ហាក្នុងការចងចាំ ការយល់ដឹង និងការវិនិច្ឆ័យ

១០. ដំបៅក្នុងមាត់ ឬលើអណ្តាត

១១. លូតលាស់យឺត និងស្លេកស្លាំង (ទារក)

គណនា BMR

វីតាមីន B12 មាននៅក្នុងផលិតផលសត្វដូចជា ត្រី សាច់ ថ្លើម ស៊ុត គ្រឿងសមុទ្រ ទឹកដោះគោ យ៉ាអួរ និងផលិតផលទឹកដោះ។ ទឹកដោះម្តាយក៏សម្បូរវីតាមីន B12 ដែរ។

​អាការៈ​ ១១ ប្រភេទបញ្ជាក់ថារាងកាយខ្វះវីតាមីន B12

បរិមាណវីតាមីន B12 ដែល​យើងត្រូវការប្រចាំថ្ងៃគឺអាស្រ័យ​​លើ អាយុ ទារក ០-៦ ខែត្រូវការ ០,៤ មីក្រូក្រាម, ទារក ៧-១២ ខែត្រូវការ ០,៥ មីក្រូក្រាម, ក្មេង​ ១-៣ ឆ្នាំត្រូវការ ០,៩ មីក្រូក្រាម, ក្មេង ៤-៨ ឆ្នាំត្រូវការ ១,២ មីក្រូក្រាម, ក្មេង ៩-១៣ ឆ្នាំត្រូវការ ១,៨ មីក្រូក្រាម, ក្មេងជំទង់ ១៤-១៨ និងមនុស្សពេញ​វ័យត្រូវការ ឆ្នាំត្រូវការ ២,៤ មីក្រូក្រាម, ស្រ្តីមានផ្ទៃពោះត្រូវការ ២,៦ មីក្រូក្រាម និងស្រ្តីបំបៅដោះត្រូវការ២,៨ មីក្រូក្រាម។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vitamin B12 Rich Foods: 7 Foods That May Load You Up With Energy
https://food.ndtv.com/food-drinks/vitamin-b12-rich-foods-7-foods-that-may-load-you-up-with-energy-2520514

Vitamin B12
https://ods.od.nih.gov/factsheets/VitaminB12-Consumer/

កំណែ​ប្រែបច្ចុប្បន្ន

14/09/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី

avatar

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម