៨. មានបញ្ហាផ្លូវចិត្តដូចជា ធ្លាក់ទឹកចិត្ត
៩. មានបញ្ហាក្នុងការចងចាំ ការយល់ដឹង និងការវិនិច្ឆ័យ
១០. ដំបៅក្នុងមាត់ ឬលើអណ្តាត
១១. លូតលាស់យឺត និងស្លេកស្លាំង (ទារក)
គណនា BMR
វីតាមីន B12 មាននៅក្នុងផលិតផលសត្វដូចជា ត្រី សាច់ ថ្លើម ស៊ុត គ្រឿងសមុទ្រ ទឹកដោះគោ យ៉ាអួរ និងផលិតផលទឹកដោះ។ ទឹកដោះម្តាយក៏សម្បូរវីតាមីន B12 ដែរ។

បរិមាណវីតាមីន B12 ដែលយើងត្រូវការប្រចាំថ្ងៃគឺអាស្រ័យលើ អាយុ ទារក ០-៦ ខែត្រូវការ ០,៤ មីក្រូក្រាម, ទារក ៧-១២ ខែត្រូវការ ០,៥ មីក្រូក្រាម, ក្មេង ១-៣ ឆ្នាំត្រូវការ ០,៩ មីក្រូក្រាម, ក្មេង ៤-៨ ឆ្នាំត្រូវការ ១,២ មីក្រូក្រាម, ក្មេង ៩-១៣ ឆ្នាំត្រូវការ ១,៨ មីក្រូក្រាម, ក្មេងជំទង់ ១៤-១៨ និងមនុស្សពេញវ័យត្រូវការ ឆ្នាំត្រូវការ ២,៤ មីក្រូក្រាម, ស្រ្តីមានផ្ទៃពោះត្រូវការ ២,៦ មីក្រូក្រាម និងស្រ្តីបំបៅដោះត្រូវការ២,៨ មីក្រូក្រាម។