១. ស្ករចម្រាញ់
អ្នកស្រី Lauren Fleming អ្នកឯកទេសខាងចំណីអាហារនៅ Savored RD Wellness បានលើកឡើងថា ស្ករដូចជា ស្ករស ស្ករក្រហម ស្ករអំពៅ ស្ករដូង ស្ករត្នោត ស្ករពោតជាដើមសុទ្ធតែបានមកពីរុក្ខជាតិ ប៉ុន្តែពួកវាត្រូវបានចម្រាញ់ ឬកែច្នៃទៅជាទម្រង់ផ្អែម។
រាងកាយយើងបំបែកស្ករចម្រាញ់លឿន ដែលបណ្តាលឱ្យកម្រិតអាំងស៊ុយលីន និងជាតិស្ករក្នុងឈាមកើនឡើងលឿន និងធ្លាក់ចុះឆាប់។ ដោយសារតែជាតិស្ករចម្រាញ់ត្រូវបានរំលាយបានយ៉ាងឆាប់រហ័ស វាមិនអាចធ្វើឱ្យយើងមានមិនមានអារម្មណ៍ឆ្អែតទេ ទោះជាយើងញុំាច្រើនប៉ុនណាក៏ដោយ។
លើសពីនេះទៅទៀត អាហារដែលផ្ទុកជាតិស្ករចម្រាញ់ដូចជា ទឹកក្រូច នំខេក និងស្ករគ្រាប់ជាដើម ហើយជារឿយៗត្រូវបានគេចាត់ទុកជា “កាឡូរីទទេ” មិនសូវមានសារធាតុចិញ្ចឹម។ បើយើងញុំាច្រើននឹងធ្វើឱ្យយើងឡើងគីឡូ និងមានបញ្ហាសុខភាពច្រើនយ៉ាង។