តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ផ្លែមន មានប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយ

    ផ្លែមន មានប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយ

    ផ្លែមនមានរូបរាងស្រដៀងផ្លែប្លែកបឺរី តែមានរសជាតិស្រដៀង​ផ្លែទំពាំងបាយជូ។ ផ្លែមន​ផ្ទុកសារធាតុចិញ្ចឹមល្អៗដែលផ្តល់គុណប្រយោជន៍​ច្រើន​ដល់រាងកាយយើង។ តើ​ផ្លែ​មន​ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

    ផ្លែមនជាផ្លែឈើដែលមានជាតិទឹកច្រើន និងមានកាឡូរីទាប ព្រមទាំងសម្បូរទៅដោយសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិសរសៃ វីតាមីន ជាតិរ៉ែ និង​ប្រូតេអ៊ីន។ សារៈប្រយោជន៍របស់​ផ្លែមនមាន​ដូចជា៖

    ១. ជំនួយដល់ការរំលាយអាហារ

    ផ្លែមនជួយកាត់បន្ថយការទល់លាមក ហើមពោះ និងឈឺពោះ ដោយសារផ្លែមនផ្ទុក​ជាតិសរសៃ​ច្រើន​ដែលជួយដល់ដំណើរការរំលាយអាហារ​។ ប្រព័ន្ធរំលាយអាហារមានសុខភាពអាច​ល្អជួយ​ឱ្យ​រាងកាយ​យើងមាន​សុខ​ភាព​ល្អដែរ។

    តាមការសិក្សារបស់វិទ្យាស្ថាន F. De Ritis និងសាកលវិទ្យាល័យ Catholic University of Sacred Heart នៅប្រទេសអ៊ីតាលីបានឱ្យដឹងថា អ្នកដែលបានបញ្ចូល​ផ្លែមន​ទៅក្នុងរបបអាហារប្រចាំថ្ងៃអាចស្រកគីឡូប្រហែល ១០% នៃទម្ងន់រាងកាយ​សរុប​ក្នុងរយៈពេល​ប្រហែល ៣ខែ។

    ចង់គណនា BMI ចុចទីនេះ!

    ២. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

    តាមការសិក្សាបានឱ្យដឹងថា សារធាតុមួយចំនួនដែលមាននៅក្នុង​ផ្លែមនពណ៌សមាន​ប្រសិទ្ធភាព​ស្រដៀង​នឹងថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ២ ដែរ ព្រោះពួកវាជួយគ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។

    ៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ

    ផ្លែមនមានផ្ទុកសារធាតុអាល់កាឡូអ៊ីត (alkaloids) ដែលជួយឱ្យកោសិកាម៉ាក្រូហ្វាហ្ស (Macrophages) ដែលជាកោសិកាឈាមសសកម្ម និងជំរុញឱ្យប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងវីរុស ឬបាក់តេរី។ វីតាមីន C ដែលមាន​នៅ​ក្នុងផ្លែមនក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

    ៤. ជួយសម្រួលចរន្តឈាម

    ផ្លែមនជួយគ្រប់គ្រងសម្ពាធឈាមដោយសារផ្លែមកមានផ្ទុកសារធាតុប្រឆាំង​អុកស៊ីតកម្មដែល អាចជួយពង្រីកសរសៃឈាម និងជួយពង្រឹងសុខភាពសរសៃឈាម។ ដូច្នេះ ចរន្តឈាមរត់បានល្អ ហើយឈាមអាចហូរទៅកាន់​បេះដូង និងផ្នែកផ្សេងទៀតនៃរាងកាយដោយគ្មានការរាំងស្ទះ។

    ម៉្សាងទៀតផ្លែមក៏ផ្ទុកប៉ូតាស្យូមដែលអាចជួយបន្ថយកាត់សម្ពាធឈាម និង​ជាតិដែក​​ដែល​ជួយ​បង្កើន​ដល់ការផលិតកោសិកាឈាមក្រហម។

    ៥. ជំនួយបេះដូង

    ផ្លែមនជួយពង្រឹងប្រព័ន្ធសរសៃប្រសាទ និងកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់​ដែលអាចជួយការពារ​បញ្ហា​សរសៃឈាមបេះដូង កាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងដាច់សរសៃ​ឈាម​ខួរ​ក្បាល។ ផ្លែមនក៏មានជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុ flavonoid និង polyphenols ដែល​ជួយ​សម្រួលដល់សុខភាពបេះដូង។

    ៦. ប្រឆាំងភាពចាស់

    ផ្លែមនសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែល​ជួយ​ប្រឆាំងភាពចាស់ និងជួយឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ។

    ប្រឆាំងភាពចាស់

    ៧. កាត់បន្ថយហានិភ័យនៃការកើតមហារីក

    ផ្លែមនមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Resveratrol និង Anthocyanins (សារធាតុពណ៌របស់ផ្លែមន) ដែលអាចជួយការពារការកើតមហារីកដូចជា មហារីកពោះវៀនធំ មហារីកស្បែក មហារីកក្រពេញប្រូស្តាត និងមហារីកក្រពេញទីរ៉ូអ៊ីត។

    ៨. ជំនួយភ្នែក

    ផ្លែមនមានផ្ទុកវីតាមីន A និងស័ង្កសី ដែលជួយពង្រឹងសុខភាពភ្នែក បំបាត់​ការចុករួយភ្នែក និង​ការពារ​ភ្នែកពីរ៉ាឌីកាល់សេរីដែលជាមូលហេតុធ្វើឱ្យភ្នែកចុះខ្សោយ។

    ៩. ជួយឱ្យឆ្អឹងរឹងមាំ

    ផ្លែមនមានផ្ទុកកាល់ស្យូម វីតាមីន K និងជាតិដែក ដែលជាសារធាតុចិញ្ចឹម​ជួយបង្កើតជាលិកាឆ្អឹង និងឱ្យឆ្អឹងឱ្យរឹងមាំ។ សារធាតុចិញ្ចឹមទាំងនេះអាចការពារជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់។

    ១០. ជំនួយសក់

    ផ្លែមនអាចជួយថែរក្សាពណ៌សក់កុំឱ្យស្កូវមុនអាយុ និងធ្វើឱ្យសក់មានសុខភាពល្អ។

    ១១. ជំនួយថ្លើម

    ផ្លែមនអាចចិញ្ចឹមច្រើន និងអាច​ជួយ​បន្សុទ្ធឈាមក្នុងថ្លើម ព្រមទាំងមានជាតិដែក​ដែលមានប្រយោជន៍​ក្នុង​ការថែ​រក្សា​សុខភាពថ្លើម។

    ​ផ្លែ​មន​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព តែយើងក៏ត្រូវកម្រិតការញុំាដែរ។ ​តាម​ការ​សិក្សារបស់​​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិកបានឱ្យដឹង​ថា ការញុំា​ផ្លែ​មន​ច្រើន​ពេក​អាច​បណ្ដាលឱ្យ​កម្រិត​ជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង និងបណ្តាលឱ្យមាន​ គ្រោះថ្នាក់។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 03/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: