backup og meta

ភេសជ្ជៈប៉ូវកម្លាំង​ល្អ និង​ប៉ះពាល់សុខភាព​ប៉ុនណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2022

    ភេសជ្ជៈប៉ូវកម្លាំង​ល្អ និង​ប៉ះពាល់សុខភាព​ប៉ុនណា?

    គ្នាយើង ឬក្មេងៗ​សម័យ​នេះ​មិន​តិច​ទេ ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ចំណី​ផ្អែមៗ ឬ​កាហ្វេ ស្ទើរ​រាល់​ថ្ងៃ ឬ​រាល់​ពេលចង់​ឲ្យ​មាន​កម្លាំង​ភ្លាមៗ ដូចជា ​ពេលលេង​កីឡា ឬ​ពេល​មាន​អារម្មណ៍​ហេវហត់ អត់​ស្រឡះ​ក្នុង​ខ្លួន ដើម្បី​បង្កើន​អារម្មណ៍​ផ្ចង់​ការងារ ឬ​រៀន។

    ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​ផលិតផល​បង្កើន​ភាព​ភ្លឺស្វាង​ ស្វាហាប់ ​រហ័សរហួន ​ទាំង​រាងកាយ ​និងខួរក្បាល។ យុទ្ធសាស្ត្រ​ទីផ្សារ​ក្រុមហ៊ុន​​ផលិតទាំងនោះ ជោគជ័យ​ខ្លាំង ព្រោះ​អតិថិជន​គេ​ជាក្រុម​​មនុស្ស​ពេញវ័យ ​វ័យក្មេង​ និង​វ័យ​ជំទង់។ បុរស​អាយុ​ចន្លោះ​ពី ​១៨៣៤ ឆ្នាំ ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​បំផុត។ សឹងតែ​មួយ​ភាគ​បីនៃ​ក្មេង​ជំទង់ អាយុ​ចន្លោះ ១២១៧ ឆ្នាំ តែង​ផឹក​ជា​ប្រចាំ​យ៉ាង​ទៀងទាត់។ សំណួរ​សួរ​ថា ភេសជ្ជៈ​ទាំង​នោះ​ផ្សំ​ពី​អី​ខ្លះ?

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ជា​ទូទៅ ភេសជ្ជៈ​ប៉ូវ​កម្លាំងស្ទើរ​ទាំង​អស់​មាន​ផ្ទុក​គ្រឿង​ផ្សំ​ចម្បង ​២ មុខ គឺ ស្ករ និង​កាហ្វេអ៊ីន។ តាម​ធម្មតា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​កំប៉ុង​អាច​មាន​កាហ្វេអ៊ីនលើស​ពី ​៨០ មិល្លីក្រាម​​បូក​ផ្សំ​នឹង​រូបមន្ត​ផ្សែផ្សំ​ផ្សេង​ទៀត។

    Hello គ្រូពេទ្យ” ​នឹងរៀបរាប់​សារធាតុ​ចម្បងៗដែល​សុទ្ធ​តែមាន​មុខងារក្នុង​ភេសជ្ជៈប៉ូវកម្លាំង៖

    ១- មុខងារសំខាន់ៗពីគ្រឿងផ្សំ

    សារជាតិអេហ្វេឌ្រីន៖ នេះ​ជា​ធាតុផ្សំ​ដែល​មាន​ក្នុង​ផលិតផល​សម្រក​ទម្ងន់​ និង​ថ្នាំ​បំបាត់​តឹង​ច្រមុះ។ សារធាតុ​ភ្ញោច​នេះ​ ធ្វើ​ការ​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​កណ្ដាល។ ចំណុច​អវិជ្ជមាន​ គឺ​មាន​​ឥទ្ធិពល​​អត់​ល្អ​ចំពោះបេះដូង។

    ជាតិតូរីន៖ នេះ​ជា​អាស៊ីដអាមីណេធម្មជាតិ។ មុខងារ​សំខាន់​បំផុត​របស់​វា ​ជួយ​លៃ​តម្រូវ​ការ​លោត​របស់​បេះដូង និង​​ការ​កន្ត្រាក់​សាច់ដុំ។

    វីតាមីន Bវីតាមីន ​B​ មួយ​ក្រុម ​អាច​បំប្លែង​ស្ករ​ឲ្យ​ទៅ​ជា​ថាមពល​បាន និង​ធ្វើ​ឲ្យ​ប្រសើរ​ដល់​កម្លាំង​ទប់​របស់​សាច់ដុំ។

    ក្រេអាទីន៖ អាស៊ីដសរីរាង្គ​មួយ​ដែល​ជួយ​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ការ​កន្ត្រាក់​សាច់ដុំ។

    អ៊ីណូស៊ីតុល៖ សមាជិក​មួយ​នៃ​វីតាមីន​​ក្រុម ដែល​ជួយ​កោសិកា​ក្នុង​រាងកាយ។

    ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ចំនួន​ក៏​មាន​សារធាតុ​បាន​ពី​រុក្ខជាតិមួយ​ចំនួន​ដូចជា៖

    – យិនស៊ិន៖ អាច​បន្ថយ​ភាព​អស់កម្លាំង ​និង​បង្កើន​ជំរុញ​កម្រិត​ថាមពល​បាន។

    – ជីងហ្គោ ប៊ីឡូបា៖ ធ្វើ​ឡើង​ពី​គ្រាប់​របស់​ដើម​ជីងហ្គោ ​ប៊ីឡូបា ដែល​ជំរុញ​បង្កើន​ការ​ចងចាំ និង​បង្កើន​ថាមពល​រយៈ​ខ្លី។

    ភេសជ្ជៈប៉ូវកម្លាំង

    ២- ផលប៉ះពាល់ដោយសារភេសជ្ជៈប៉ូវកម្លាំង

    ជា​ធម្មតា រាល់​ភេសជ្ជៈ​ដែល​ចេញ​លក់​លើ​ទីផ្សារ តែង​​ឆ្លង​កាត់​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ ឬ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​គុណភាព និង​ផល​ប៉ះពាល់។ ប៉ុន្តែ​ខាង​ក្រោម​នេះ ជា​អ្វី​ដែល​គ្នា​យើង​គួរ​ដឹងពី​ភេសជ្ជៈ​កំប៉ុងដែល​យើង​ញ៉ាំ​រហូត​មក និង​អត់​សូវ​បាន​ចាប់​អារម្មណ៍ ថា​តើ​ប៉ះពាល់​រាងកាយ​យើង​កម្រិត​ណា។

    ស្ករ និងជាតិកាហ្វេអ៊ីន៖ ដូច​បញ្ជាក់​ខាង​លើ​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ស្ករ​ច្រើនដែល​ធ្វើឲ្យយើងធាត់​លើស​គីឡូ។ ទន្ទឹម​គ្នា​នេះ​ អំណាច​កាហ្វេអ៊ីន​ច្រើន​ពេក​អាច​ធ្វើ​ឲ្យយើង៖

    • រសេះរសោះក្នុងខ្លួននៅមិនសុខ
    • មួម៉ៅច្រើន
    • គេងមិនលក់
    • បេះដូងលោតញាប់
    • សម្ពាធឈាមឡើងខ្ពស់។

    អត្ថបទគួរអាន៖

    អ័រម៉ូនតានតឹង៖ គ្លីនិក​ម៉ាយ៉ូ (មជ្ឈមណ្ឌល​សិក្សា​វេជ្ជសាស្ត្រ​របស់​អាមេរិក) ​រក​ឃើញ​ថា​ ភេសជ្ជៈ​ប៉ូវកម្លាំង​មួយ​កំប៉ុង​អាច​បណ្តាល​ឲ្យ​មាន​កំណើន​​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​តានតឹង​អារម្មណ៍​ កាន់តែ​ច្រើន។

    បញ្ហាបេះដូង៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ទំនាក់ទំនង​នឹង​កម្រិត​អ័រម៉ូន​ចង្វាក់​បេះដូង ​(លោតញាប់)​ និង​សម្ពាធ​ឈាម​កើន​ឡើង​ខ្ពស់។

    បើ​មាន​អារម្មណ៍​អស់​កម្លាំង ឬ​នឿយហត់​ជាប់​លាប់​រហូត សូម​សាកល្បង​វិធី​ផ្សេង​ ក្រៅ​ពី​ផឹក​ភេសជ្ជៈ​ជំនួយ ដូចជា​ លំហាត់​ប្រាណ ខ្លីៗ ​ឬ ផឹកទឹក​ដែល​មាន​ជាតិ​រ៉ែ ខនិជ ឲ្យ​បាន​គ្រប់​គ្រាន់។

    ចំណុចសំខាន់

    ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ស្ករ​ច្រើនដែល​ធ្វើឲ្យយើងធាត់​លើស​គីឡូ។ ទន្ទឹម​គ្នា​នេះ​ អំណាច​កាហ្វេអ៊ីន​នៅ​ក្នុង​ភេសជ្ជៈ​ប្រភេទ​នេះ​​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យយើង៖
    • រសេះរសោះក្នុងខ្លួននៅមិនសុខ
    • មួម៉ៅច្រើន
    • គេងមិនលក់
    • បេះដូងលោតញាប់
    • សម្ពាធឈាមឡើងខ្ពស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម