តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំ​យ៉ាអួរជាប្រចាំ មាន​ប្រយោជន៍ខ្លាំង​ដល់​សុខភាព​យើង

    ញ៉ាំ​យ៉ាអួរជាប្រចាំ មាន​ប្រយោជន៍ខ្លាំង​ដល់​សុខភាព​យើង

    ចំពោះ​ស្រីៗ រឿង​យ៉ាអួរ (ទឹក​ដោះ​គោ​ជូរ) មិន​បាច់​សួរ​ក៏​ដឹង​ដែរ ភាគ​តិច​ណាស់​មិន​ចូល​ចិត្ត។ ​ប្រុសៗវិញ អាច​ភាគ​ច្រើន​ អាចមិន​ចូល​អារឿង​ជូរ​អែមៗ ​ដូច​ស្រីៗ​ទេ។ បើ​អាច​ មិន​ថា​ស្រី​ ឬ​ប្រុសទេ គួរញ៉ាំឲ្យ​បាន​ទៀង​ទាត់ ព្រោះ​វា​​លាក់​អត្ថ​ប្រយោជន៍​សុខ​ភាព​ជាច្រើន​ យើងនឹក​ស្មាន​មិន​ដល់។

    ១- កាត់បន្ថយខ្លាញ់

    តាម​ការ​សិក្សា​មួយ​​បញ្ជាក់​ថា ​មាន​វិធី​ងាយៗដើម្បី​​បន្ថយ​ខ្លាញ់​ក្នុង​សរសៃ​ឈាម គឺគ្រាន់តែ​បន្ថែម​យ៉ាអួរ បន្តិច​ទៅ​ក្នុង​អាហារ​ ​អាចជួយ​​សម្រួល​សម្ពាធ​ឈាមឲ្យ​ប្រសើរ​ឡើង ​ថែមទាំង​កាត់​បន្ថយ​ខ្លាញ់​ក្នុង​រាងកាយ​ផង​ដែរ។ ញ៉ាំ​យ៉ាអួរ​ជា​ប្រចាំ​ផ្ដល់​ផល​ប្រយោជន៍​ច្រើនដូចជា៖
    – សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ
    – បន្ថយ​កម្រិត​ស្ករ ​(glucose)​ ឬ​ជាតិ​ខ្លាញ់​ (triglyciride)​ ក្នុង​ឈាម
    – បន្ថយទម្ងន់​
    – ជួយ​បង្កើន​កម្រិតខ្លាញ់ល្អ។

    ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​ពី​សាកល​វិទ្យាល័យ​មួយ​នៅ​កាណាដា អ្នក​ប្រើ​ពពួកថ្នាំ​ Probiotics ចំនួន​​ ២​ ដូស/​ថ្ងៃ ​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ​បាន​ដូច​គ្នា។​ ការ​សិក្សា​នេះធ្វើ​លើ​មនុស្ស​មួយ​ក្រុម​ មាន​គ្នា​ ១២៧​ នាក់​ សុទ្ធ​សឹង​មាន​កម្រិតជាតិខ្លាញ់​ខ្ពស់​ដូចគ្នា ដោយ​ត្រូវ​បែងចែក​ជា ​២​ ក្រុម។​ ក្នុង​រយៈពេល ​៩​ សប្ដាហ៍​​ ក្រុម​ទី ១ ​ទទួល​បាន​ថ្នាំ​ Probiotic​ រៀងរាល់​ថ្ងៃ​ ស្មើ​នឹង​បរិមាណ​យ៉ាអួរ ២ ​ពែង​ ប្រើ ២ ​ដង​/​ថ្ងៃ ​ចំណែក​ក្រុម​ទី ​២​ មិន​បាន​ផ្ដល់​ថ្នាំ​ជូន​ទេ។​ លទ្ធផល​បង្ហាញ​ថា ក្រុម​ទី ​១ ​បាន​ថយ​កម្រិត​ជាតិ​ខ្លាញ់​ដល់ ​៩% ​ហើយ​ជាតិ​ខ្លាញ់​មិន​ល្អ​ថយ​ចុះ​រហូត​ដល់ ​១២%។

    ទឹកដោះគោះជូរ

    អត្ថបទពាក់ព័ន្ធ៖

    • ឮ​រហូត​ពាក្យ “កូលេស្តេរ៉ូល” ​ជា​អ្វី​ឲ្យ​ប្រាកដ ម៉េចបាន​ពាក់ព័ន្ធ​ជាមួយបេះដូង?
    • អង់គ្លេស​ផលិត​បាន​ថ្នាំ​គ្រាប់​​ថ្មី មានសមត្ថភាព​ខ្ពស់់​ព្យាបាល​បញ្ហា​ឡើង​ជាតិ​ខ្លាញ់

    ២- គួរជ្រើសរើសយកយ៉ាអួរបែបណា?

    យើង​គួរ​ទិញ​ប្រភេទ​យ៉ាអួរអាច​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​បាន។​ សូម​កុំ​ទិញ​យ៉ាអួរ ​មានផ្ទុក​ដោយ​ជាតិ​ស្ករ​ខ្ពស់ ​ព្រោះ​វា​មាន​ផល​មិន​ល្អ​ចំពោះ​រាងកាយ។​ ខាង​ក្រោម​នេះ ​ជា​ប្រភេទ​យ៉ាអួរ​យើងគួរ​ដឹង​ មុន​ពេល​ទិញ​ញ៉ាំ​ខ្លួន​ឯង ឬឲ្យអូនៗ​ញ៉ាំ៖
    – យ៉ាអួរ មាន​ផ្ទុក​ ១០៤​ កាឡូរី​ ក្នុង​នោះ​មាន​ជាតិ​ស្ករ ​៧,៩​ ក្រាម ​និង​ជាតិ​ខ្លាញ់​ ៥,៥ក្រាម
    – យ៉ាអួរ ​មាន​រសជាតិ​ផ្លែឈើ​មាន​ ១៩៤​ កាឡូរី​ ​មាន​ជាតិ​ស្ករ​ ១៩,៤​ ក្រាម​ និង​ជាតិ​ខ្លាញ់​ ៥,៧ ​ក្រាម
    – យ៉ាអួរ​ ផលិត​នៅ​ប្រទេស​ក្រិក​ មាន​ផ្ទុក​ ១០០ ​កាឡូរី​ ​មាន​ជាតិ​ស្ករ ​៥,៥ ​ក្រាម​ និង​ខ្លាញ់​ ០,៧​ក្រាម។

    សរុប​ទៅ ​យើង​គួរ​ដឹង​ថា​ ជាតិ​ស្ករ​​មាន​ក្នុងយ៉ាអួរ ​បាន​មក​ពី​ការ​បម្លែង​ឡាក់តូស ​ដែល​ជា​ស្ករ​ធម្មជាតិ​មាន​នៅ​ក្នុង​ទឹកដោះ។​ យ៉ាអួរ​រសជាតិ​ផ្លែឈើ​ ផ្ទុក​ជាតិ​ស្ករ​បន្ថែម​ប្រហែល​ ១២​ ក្រាម​ ដោយ​មិន​រាប់​បញ្ចូល​ជាតិ​ស្ករ​ក្នុង​ទឹកដោះ​ទេ។ ហេុតនេះ យើង​គួរ​ជ្រើសរើស​ផលិតផល​មួយ​ណា​មាន​ជាតិ​ស្ករ​ទាប​​ជាងគេ ​តែ​សំខាន់​ត្រូវ​ដឹង​ថា ផលិត​ផល​​មួយ​ណា ​សមស្រប​សម្រាប់​ខ្លួន​យើង។

    យ៉ាអួរគ្មាន​ជាតិ​ខ្លាញ់​ជា​ជម្រើស​ល្អ​បំផុត។ ក្រៅពី​នោះ​ យើង​អាច​ជ្រើសរើស​យ៉ាអួរក្រិក ​(Greek Yogurt) ព្រោះ​វា​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ រួម​ទាំង​ Probiotics ​និង​ជាតិ​កាល់ស្យូមផង​ដែរ។

    បើ​ចង់​ញ៉ាំ​យ៉ាអួរ​បញ្ចុះ​ជាតិ​ខ្លាញ់ ត្រូវ​ប្រាកដ​ថា យ៉ាអួរ​នោះ​មានបាក់តេរី​ល្អ ២ ប្រភេទ ​គឺ​ Lactobacillus acidophilus La5 និង​ Bifidobacterium lactis Bb12 ព្រោះ​​អាច​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​បាន​ល្អ​បំផុត​ ជាពិសេសខ្លាញ់​អាក្រក់​ (LDL)។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ឡើយ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Yogurt and Cholesterol: What You Need to Know. http://www.healthline.com/health/food-nutrition/yogurt-and-cholesterol#1. Accessed May 30, 2017.

    Really? Probiotic supplements can lower cholesterol. https://www.mcgill.ca/newsroom/channels/news/really-probiotic-supplements-can-lower-cholesterol-225075. Accessed May 30, 2017.

    Is Yogurt Good to Eat If You Have High Cholesterol? http://www.livestrong.com/article/450517-is-yogurt-good-to-eat-if-you-have-high-cholesterol/. Accessed May 30, 2017.

    Cholesterol-lowering Effect of Probiotics Yogurt in Comparison with Ordinary Yogurt in Mildly to Moderately Hypercholesterolemic Subjects. https://www.ncbi.nlm.nih.gov/pubmed/19229114. Accessed May 30, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ CHIN Ven កែសម្រួល​ចុងក្រោយ 18/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: