backup og meta

ដំឡូងជ្វាពណ៌ស្វាយ តម្លៃ​សមរម្យ​ ហើយ​អត្ថប្រយោជន៍​​ច្រើន​មិន​ធម្មតា

ដំឡូងជ្វាពណ៌ស្វាយ តម្លៃ​សមរម្យ​ ហើយ​អត្ថប្រយោជន៍​​ច្រើន​មិន​ធម្មតា

ដំឡូង​ជ្វា​ពណ៌​ស្វាយ ដែល​មាន​ឈ្មោះ​វិទ្យាសាស្រ្ត Dioscorea Alata ​ក្នុង​ប្រភេទ​​អម្បូរ​ដំឡូង​ដែល​ប្រភព​ចេញ​ពី​តំបន់​អាស៊ីអាគ្នេយ៍​ ហើយ​​យើង​អាច​ងាយ​រក​បាន នៅ​តាម​ផ្សារ ឬ​ប្រទះ​តាម​រទេះ​ដែល​គេ​អាំង​ឆ្អិន​​ស្រាប់​ដាក់​លក់​តាម​ផ្លូវ​។ មិន​ត្រឹម​តែ​មាន​រស​ជាតិ​ឆ្ងាញ់ ដំឡូង​ជ្វាពណ៌​ស្វាយ ដែល​គេ​​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ដំឡូង​ទឹក​នោះ ផ្ទុក​សារធាតុ​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​នឹក​ស្មាន​មិន​ដល់​៖

១- សម្បូរ​​​សារធាតុ​ចិញ្ចឹម​

ដំឡូង​ជ្វា​ពណ៌​ស្វាយ​មួ​យ​ដុំ​ ឬ​ប្រហែល (១០០ក្រាម) ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ​ដូច​ជា៖

  • កាឡូរី ១៤០
  • កាបូនអ៊ីដ្រាត ២៧ ​ក្រាម
  • ប្រូតេអ៊ីន ១ ​ក្រាម
  • ហ្វៃបឺរ ៤​ក្រាម
  • សូដ្យូម ០,៨៣​%
  • ប៉ូតាស្យូម ១៣,៥%
  • កាល់ស្យូម ២%
  • ជាតិ​ដែក ៤ %
  • វីតាមីន C ៤០%
  • វីតាមីន A ៤%

ជា​ពិសេស​ ដំឡូង​នេះសម្បូរ​ដោយ​​​សារធាតុ Anthocyanins ដែល​ការ​សិក្សា​បាន​បញ្ជាក់​ថា​ វា​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ក្នុង​រាង​កាយ បន្ថយ​ហានិភ័យ​ជំងឺ​​ហើម​រលាក ប្រឆាំង​មហារីក និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។

២- សម្បូរសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​រោគ​មហារីក

ដំឡូង​ពណ៌​ស្វាយ​ មាន​សារធាតុ​ជួយ​កោសិកា​របស់​រាង​កាយ​ឲ្យ​ចាក​ឆ្ងាយ​ពី​ការ​ខូច​ខាត​ ដែល​បង្ក​ដោយ​ម៉ូលេគុល​​ម្យ៉ាង​ហៅ​ថា រ៉ាឌីកាល់​សេរី។ រ៉ាឌីកាល់សេរីនេះ មាន​ជាប់​ទាក់​ទង​នឹងរោគ​មហារីក និង​ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម ព្រម​ទាំង​ជំងឺ​សរសៃ​ប្រសាទ​ ហើយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​មាន​នៅ​ក្នុង​ដំឡូង​ជ្វា​ពណ៌​ស្វាយ នឹង​បង្ការ​ពី​ជំងឺ​ទាំង​នេះ។

៣- មិន​ប៉ះ​ពាល់​សារធាតុ​ស្ករ​ក្នុង​ឈាម​​

ដំឡូង​នេះមាន​អត្រា Glycemic (ចំណាត់​ថ្នាក់​កាបូនអ៊ី​ដ្រាត​ ពី​ ០ ទៅ​១០០) ទាប​ ពោល​គឺ ​​២៤ ដែល​មាន​ន័យ​ថា​កម្រិត​នេះ មាន​ធាតុ​កាបូន​អ៊ី​ដ្រាត​បំបែក​ជា​ស្ករ​យឺត ហើយ​មិន​​ប៉ះ​ពាល់​កម្រិត​គ្លុយ​កូស​(ស្ករ)​ក្នុង​ឈាម ហេតុ​នេះ​កាបូន​អ៊ីដ្រាត​​ពី​ដំឡូង​នេះ​បម្លែង​ជា​ថាមពល​ ជា​ជាង​ជំរុញ​ជាតិ​ស្ករ​។

​​​​​​​​៤- អាច​បន្ថយ​ហានិភ័យ​ជំងឺ​ហឺត​

ការ​ស្រាវជ្រាវ​​ប្រមាណ ​៤០ ​ករណី បាន​រក​ឃើញ​​ថា អត្រា​ជំងឺ​ហឺត​កើត​លើ​យុវជន​ច្រើន​ គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​កង្វះ​វីតាមីន A និង​វីតាមីន C។ រាង​កាយ​ស្រូប​យក​​វីតាមីន​ A និង​វីតាមីន C ច្រើន​ អាច​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​ហឺត​បាន ហើយ​សារធាតុ​ទាំង​នេះ​សម្បូរ​នៅ​ក្នុង​ដំឡូង​ជ្វា​ពណ៌​ស្វាយ។

អត្ថបទពាក់ព័ន្ធ៖

៥- ជួយ​ប្រព័ន្ធ​រំលាយ​អាហារ

ដំឡូងសម្បក​ពណ៌​ត្នោត សាច់​ពណ៌​ស្វាយ​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ អាច​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ដើរ​ស្រួល​បាន។ នេះ​ក៏​ព្រោះ​តែដំឡូង​ទឹក​​នេះ​ មាន​ធាតុ​កាបូនអ៊ីដ្រាត​ម្យ៉ាង ដែល​​ជំរុញ​ឲ្យ​មាន​បាក់តេរី​ល្អ​ ឈ្មោះ Bifido ដែល​ជួយ​​បំបែក​កាបូន​អ៊ីដ្រាត និង​សារធាតុ​ហ្វៃបឺរ (សរសៃ) ជំរុញ​ឲ្យ​ដំណើរ​ការ​រំលាយ​បាន​យ៉ាង​ល្អ។ ការ​សិក្សា​មួយ​ទៀត ក៏​បាន​ពិសោធ​បង្ហាញ​ដែរ​ថា ដំឡូ​ង​ពណ៌​ស្វាយ​មាន​សារធាតុ​ប្រឆាំង​នឹងដំណើរ​រលាក​នៃ​ពោះ​វៀន​ធំ​ផង​ដែរ៕

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ​ឬព្យាបាល​ជូន​ទេ៕

​​​​​​​​​​​​​

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/ube-purple-yam

កំណែ​ប្រែបច្ចុប្បន្ន

27/05/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ May 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម