-ជួយដល់សុខភាពពោះវៀន
អាហារជាតិសរសៃ (Fiber)ធ្វើឲ្យលាមករបស់យើងមានទំហំធំ និងមានទម្ងន់ធ្ងន់ ជាតិហេតុនាំឲ្យលាមកទន់។ ដូចនេះយើងនឹងមិនសូវមានបញ្ហាទល់លាមកឡើយ។ ក្នុងករណីដែលយើងរាករូស ជាតិសរសៃ (Fiber) នឹងជួយធ្វើឲ្យលាមកទៅជារឹង ដោយវានឹងទៅបឺតជាតិទឹក និងធ្វើឲ្យលាមកប្រែទៅជាដុំៗវិញ។ ក្រៅពីនេះថែមទៀតអាហារជាតិសរសៃ (Fiber)ជួយការពារយលងពីជំងឺឫសដូងបាត និងការពារមិនឲ្យមានគ្រលុកតាមពោះវៀនធំទៀតផង។
– គ្រប់គ្រងកូលេស្តេរ៉ូលនិងជាតិស្ករ
ជាតិសរសៃ (Fiber) រលាយអាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ូលក្នុងឈាម ដោយជាតិសរសៃនឹងទៅបញ្ចុះខ្លាញ់ LDL ពីក្នុងឈាមរបស់យើង។ បើយោងតាមការសិក្សាបានលើកឡើងថា អាហារដែលមានជាតិជាតិសរសៃ (Fiber)ខ្ពស់ក៏មានអត្ថប្រយោជន៍ដល់បេះដូងដូចគ្នា ដោយវានឹងទៅបញ្ចុះសម្ពាធឈាម ក៏ដូចជាកាត់បន្ថយការរលាកផ្សេងៗ។ លើសពីនេះថែមទៀតជាតិសរសៃ (Fiber)រលាយអាចជួយកាត់បន្ថយការបឺតស្រូបរបស់ជាតិស្ករសម្រាប់អ្នកកើតទឹកជំងឺនោមផ្អែម ហើយជាតិសរសៃក៏ជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានកម្រិតមួយល្អដែរ។ ម្យ៉ាងវិញទៀតជាតិសរសៃដែលមិនរលាយអាចជួយកាត់បន្ថយអត្រាកកើតជំងឺទឹកនោមផ្អែមប្រភេទ២បានថែមទៀតផង។
– ជួយរក្សាលំនឹងទម្ងន់
អាហារមានជាតិសរសៃ (Fiber)ច្រើនធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរជាងអាហារប្រភេទផ្សេង ដូចនេះជាតិសរសៃនឹងកាត់បន្ថយចំនួនកាឡូរីដែលយើងញ៉ាំប្រចាំថ្ងៃ។
– ការពារជំងឺមហារីក
អ្នកស្រាវជ្រាវខ្លះនិយាយថាជាតិសរសៃ (Fiber)គឺអាចការពារជំងឺមហារីកពោះវៀនធំបាន។ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែមិនទាន់មានអ្នកវិទ្យាសាស្ត្រណាមួយរកភស្ដុតាងបញ្ជាក់អំពីមូលហេតុមួយបាននៅឡើយទេ។
– ជួយបង្កើនបាក់តេរីល្អក្នុងខ្លួនរបស់អ្នក
អាហារជាតិសរសៃ (Fiber)មួយចំនួនគឺជា Prebiotics គឺជួយដល់ Probiotics (បាក់តេរីដែលជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ) កើនឡើងច្រើននៅតាមពោះវៀន។ Prebiotics អាចមានក្នុងយ៉ាអួ និងអាហារផ្អាប់មួយចំនួនផ្សេងទៀត។ អាហារផ្សេងទៀតដែលមានផ្ទុកជាតិជាតិសរសៃ (Fiber)ច្រើនមានដូចជាផ្លែចេក ស្រូវសាឡី និងពោត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕