ការញ៉ាំយ៉ាអ៊ួ(ទឹកដោះគោជូរ) បន្ថែមពីលើរបបអាហារជាប្រចាំថ្ងៃ អាចជួយការពាររាងកាយពីហានិភ័យជំងឺមហារីកសួតបាន ព្រោះវាមានសារធាតុផ្សំល្អៗច្រើន។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ការញ៉ាំយ៉ាអ៊ួ(ទឹកដោះគោជូរ) បន្ថែមពីលើរបបអាហារជាប្រចាំថ្ងៃ អាចជួយការពាររាងកាយពីហានិភ័យជំងឺមហារីកសួតបាន ព្រោះវាមានសារធាតុផ្សំល្អៗច្រើន។
ការសិក្សាបានរកឃើញថា អ្នកដែលបានញ៉ាំយ៉ាអ៊ួជាប្រចាំ បានបន្ថយកម្រិតហានិភ័យនៃជំងឺខាងលើនេះ បានរហូតដល់២០% បើប្រៀបទៅនឹងអ្នកមិនបានញ៉ាំយ៉ាអ៊ួសោះ។ បន្ថែមពីនោះ លទ្ធផលសិក្សា ក៏បានរកឃើញដែរថា ករណីមានរបបអាហារញ៉ាំដែលមានសំបូរជាតិ Fiber (ជាតិសរសៃ) រួចបូកបន្ថែមនឹងការញ៉ាំយ៉ាអួ នឹងជួយជម្រុញការបង្ការហានិភ័យជំងឺមហារីកសួតរហូតដល់ទៅ៣០%។
ចំពោះលទ្ធផលវិជ្ជមានបែបនេះ ដោយផ្អែកតាមការស្រាវជ្រាវមុនៗ ក៏បានបង្ហាញលទ្ធផលល្អៗដូចទៅនឹងការស្រាវជ្រាវខាងលើដែរ ដោយក្នុងនោះយ៉ាអ៊ួ មានជាតិ Probiotics ដែលអាចជួយកម្ចាត់ជាតិខ្លាញ់អាក្រក់ក្នុងរាងកាយបាន និង មានពពួកបាក់តេរីល្អ ជាធាតុសំខាន់ប្រឆាំងដំណើរហើមរលាក និងប្រឆាំងទៅនឹងហានិភ័យមហារីកពោះវៀនផងដែរ។
អត្ថបទពាក់ព័ន្ធ៖
លទ្ធផលស្រាវជ្រាវខាងលើ បានធ្វើឡើងដោយ សាកលវិទ្យាល័យវេជ្ជសាស្រ្ត Vanderbilt របស់សហរដ្ឋអាមេរិក ដោយសិក្សាទៅលើគុណប្រយោជន៍នៃយ៉ាអ៊ួ ជាមួយរបបអាហារ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត