អ្នកខ្លះចូលចិត្តណាស់ដូង ញ៉ាំសឹងរាល់ថ្ងៃក៏មាន។ ទឹកដូងផ្ដល់អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព ជាពិសេសស្ត្រីពពោះ។ តែក្រោយផឹកទឹកដូងអស់ហើយ គ្នាយើងខ្លះ មិនញ៉ាំសាច់ទេ ដោយទុកចោល ពុំបានដឹងពីអត្ថប្រយោជន៍របស់វា។
ត្រួតពិនិត្យដោយ ជីព ចិត្ត
អ្នកខ្លះចូលចិត្តណាស់ដូង ញ៉ាំសឹងរាល់ថ្ងៃក៏មាន។ ទឹកដូងផ្ដល់អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព ជាពិសេសស្ត្រីពពោះ។ តែក្រោយផឹកទឹកដូងអស់ហើយ គ្នាយើងខ្លះ មិនញ៉ាំសាច់ទេ ដោយទុកចោល ពុំបានដឹងពីអត្ថប្រយោជន៍របស់វា។
សាច់ដូង សម្បូរដោយសារធាតុរ៉ែសំខាន់ៗជាច្រើន ជាពិសេសម៉ង់ហ្កាណេស (Manganese) ដោយជួយដល់មុខងារអង់ហ្ស៊ីម និងមេតាប៉ូលិសសារធាតុខ្លាញ់ និងស្ពាន់ (Copper) ជួយដល់ការបង្កើតឆ្អឹង និងសុខភាពបេះដូង។
សាច់ដូង មានផ្ទុកប្រេងដូង ដែលជួយបង្កើនជាតិកូលេស្ដេរ៉ូលល្អ (HDL) និងបន្ថយកូលេស្ដេរ៉ូលមិនល្អ (LDL) ហើយវាជួយបន្ថយហានិភ័យនៃជំងឺបេះដូង។ ការសិក្សាមួយ លើមនុស្ស ៩១នាក់ ដោយឲ្យញ៉ាំប្រេងដូង ៥០មីល្លីលីត្រ/ថ្ងៃ បង្ហាញថា ពួកគេបានកើនឡើងកូលេស្ដេរ៉ូលល្អយ៉ាងច្រើន។
សាច់ដូង មានជាតិកាកសរសៃច្រើន ដែលជួយដល់ការបញ្ចេញចោល និងដំណើរការរបស់ពោះវៀន ។ ជាងនេះទៅទៀត ជាតិខ្លាញ់ក្នុងសាច់ដូង សម្បូរដោយសារធាតុ Medium-chain Triglycerides (MCTs) ជួយពង្រឹងបាក់តេរីពោះវៀន ដែលការពារការរលាក និងបញ្ហានានា ដូចជា រោគសញ្ញាមេតាប៉ូលិស ជាដើម។
អត្ថបទពាក់ព័ន្ធ៖
ការសិក្សា បង្ហាញថា សារធាតុ Medium-chain Triglycerides (MCTs) នៅក្នុងសាច់ដូង ជួយឲ្យយើង មានអារម្មណ៍ឆ្អែត ដុតកាឡូរី និងជាតិខ្លាញ់ ដែលទាំងនេះ ជួយដល់ការបញ្ចុះទម្ងន់។ ជាមួយគ្នានេះ កាកសរសៃ ក្នុងសាច់ដូង ក៏ជួយឲ្យយើងឆាប់ឆ្អែត មិនញ៉ាំអាហារច្រើនពេក។
ជាងនេះទៅទៀត ការញ៉ាំសាច់ដូង ក៏ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម បង្កើនប្រព័ន្ធការពារ និងជួយដល់អ្នកជំងឺខូចការចងចាំ និងមុខងារខួរក្បាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត