អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ជាតិបារត អាចប៉ះពាល់សុខភាពច្រើន នេះវិធីការពារ

បារតគឺជាជាតិពុលដ៏គ្រោះថ្នាក់មួយ ​ដែល​ជាទូទៅ​មាននៅក្នុងខ្យល់កខ្វក់ ផ្សែងពីរថយន្ត ដី ធ្មេញប៉ះ​ប្រាក់ (ការប្រើលោហៈធាតុលាយជាមួយបារតក្នុងការប៉ះធ្មេញ) និងអាហារ​មួយចំនួន។ តើបារត​មាន​ឥទ្ធិពល​អ្វីខ្លះដល់រាងកាយយើង? ហើយយើងអាចកម្ចាត់ជាតិបារតចេញ​ពីរាងកាយបាន​ដោយ​វិធី​ណា? ការមានជាតិបារតក្នុងខ្លួនច្រើនប៉ះពាល់ដល់សុខភាពប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ សួត តម្រងនោម ស្បែក និងភ្នែករបស់យើង។ បើក្នុងខ្លួនមានជាតិបារតច្រើន យើងអាចមានអាការៈ និងរោគសញ្ញាដូចជា៖ ឈឺក្បាល អស់កម្លាំង ឬឈឺសាច់ដុំ គេងមិនលក់ ឈឺក ក្អក ឬណែនទ្រូង ស្ពឹកដៃ ស្ពឹកជើង ឬញ័រដៃ ញ័រជើង ឡើងកន្ទួលក្រហមលើស្បែក ឬរបកស្បែកដៃ ឬជើង ក្រហមភ្នែក ឈាមអញ្ចាញធ្មេញ មានបញ្ហាក្នុងការស្តាប់ ឬគ្រប់គ្រងតុល្យភាពរាងកាយ ឈឺក្រពះ ចង្អោរ ឬរាក ខូចតម្រងនោម ខួរក្បាលចុះខ្សោយ ឬវង្វេងរង្វាន់ យើងអាចប៉ះពាល់នឹងសារធាតុបារតក្នុងបរិមាណតិចតួចជារៀងរាល់ថ្ងៃ ហើយូរៗទៅសារធាតុបារត​នឹងផ្តុំនៅក្នុងរាងកាយ និងបង្កឱ្យយើងមានបញ្ហាសុខភាពដូចខាងលើ។ ដូច្នេះយើងគួរបន្សាប​ជាតិបារតជាប្រចាំតាមរយៈការញុំាអាហារមួយ​ចំនួន​។​ ១. ខ្ទឹមស ការញុំាខ្ទឹមសស្រស់ពីរបីកំពិសក្នុងមួយថ្ងៃអាចជួយកម្ចាត់ជាតិបារតចេញពីរាងកាយយើងបាន។ ជាងនេះទៅទៀត ខ្ទឹមសក៏អាចជួយប្រឆាំងការរលាកក្នុងរាងកាយយើងដែរ។ យើង​អាចបន្ថែមខ្ទឹមសក្នុងអាហារ ទឹកជ្រលក់ ឬញុំាទទេក៏បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]


អាហារូបត្ថម្ភ

តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេង​ទៀត

តែផ្កាកូលាបជាតែផលិត​ពីផ្កាកូលាបក្រពុំដែលមិនទាន់រីក មានពណ៌ស្រស់ស្អាត និងមានគុណប្រយោជន៍​មិនចាញ់តែបៃតង ឬតែអ៊ូឡុងទេ។ តើ​តែ​ផ្កាកូលាបផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង? ១. កាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ តាមការសិក្សានៅកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៥​ បានឱ្យដឹងថា ការញុំាតែផ្កាកុលាប​អាចកាត់​បន្ថយ​អាការៈ​ឈឺចាប់មករដូវដែលជាវិធីព្យាបាលមានសុវត្ថិភាព និងងាយស្រួល។ ២. ជំនួយស្បែក តែផ្កាកូលាបសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីត​កម្មជួយការពារ​ស្បែកពី​ការ​មានស្នាមជ្រីញជ្រួញ និងយារ​ធ្លាក់​។ ម្យ៉ាងទៀត វីតាមីន C អាចជំរុញការផលិតខូឡាជែនដែលជាប្រូតេអ៊ីន​ជួយ​ឱ្យស្បែក និងសក់​របស់​យើងស្អាត ហើយមានសុខភាពល្អ។ លើសពីនេះទៅទៀត តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងការរលាក និងបាក់តេរីដែលមាន​ប្រសិទ្ធភាព​​ក្នុងការព្យាបាលបញ្ហាស្បែកដូចជា កើតមុន។ ៣. ជួយពង្រឹងប្រព័ន្ធភាពសុំា បរិមាណវីតាមីន C នៅក្នុងតែផ្កាកូលាបអាចជួយពង្រឹងប្រព័ន្ធភាពសុំា​យើងប្រយុទ្ធប្រឆាំងនឹង​មេរោគ​ផ្តាសាយ និងក្អកជាដើម។ ជាពិសេស តែផ្កាកូលាបសម្បូរទៅដោយវីតាមីន B1, B2, K, និងបេតាកា​រ៉ូ​ទីនដែលអាចជួយឱ្យយើងជាសះស្បើយពីជំងឺផ្តាសាយ ឬគ្រុនផ្តាសាយ​លឿន។ ៤. ជួយប្រព័ន្ធរំលាយអាហារ តែផ្កាកូលាបអាចជំរុញការផលិតទឹកប្រមាត់ដែលជួយបំបែក និងស្រូបជាតិខ្លាញ់​ក្នុងពោះវៀន​របស់​យើង។ ម្យ៉ាងទៀត តែផ្កាកូលាបអាចជួយបង្កើនបាក់តេរីល្អ​ដែលជួយដល់ការរំលាយអាហារ​នៅក្នុង​ពោះវៀន​ទៀត​ផង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៥. ជួយកាត់បន្ថយស្រេស្ត ការញុំាតែផ្កាកូលាបអាចជួយឱ្យចិត្តយើងស្ងប់ កាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ល្អ និង​ព្យាបាលអាការៈថប់បារម្ភ និងបាក់ទឹកចិត្ត។ ៦. កាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោម តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងជាសារធាតុ​បញ្ចុះទឹកនោម​​ធម្មជាតិ​ដែលជួយ​ឱ្យ​យើងនោមញឹក។ ដូច្នេះការញុំាតែផ្កា​កូលាប​អាចជួយយើង​កាត់បន្ថយការឆ្លងមេរោគ​ផ្លូវទឹកនោម​បាន​។ [embed-health-tool-bmr] ៧. កាត់បន្ថយអាការៈទល់លាមក តែផ្កាកូលាបមិនត្រឹមតែជួយដល់ការរំលាយអាហារទេ ថែមទាំងអាច​ជួយ​ព្យាបាលបញ្ហា​ទល់លាមក​ទៀត​ផង ព្រោះតែ​ផ្កា​កុលាបជាថ្នាំបញ្ចុះធម្មជាតិ។ តែផ្កាកូលាបគ្មានជាតិកាហ្វេអ៊ីនទេ ដូច្នេះយើងអាចញុំាពេលណាក៏​បាន។ យ៉ាងណាមិញ […]


អាហារូបត្ថម្ភ

នេះជាសញ្ញាខ្វះជាតិអ៊ីយ៉ូត អាហារទាំងនេះអាចបំពេញ​បាន

កង្វះជាតិអ៊ីយ៉ូតអាចបង្កឱ្យក្រពេញទីរ៉ូអ៊ីតអសកម្ម។ រាងកាយរបស់យើងត្រូវការអ៊ីយ៉ូតដើម្បីផលិតអ័រម៉ូនទីរ៉ូអ៊ីតដែលមានឥទ្ធិពលលើការបំប្លែងអាហារ គ្រប់គ្រងមុខងារខួរក្បាល សរសៃប្រសាទ និងឆ្អឹង។ ចុះមានរឿងអ្វីកើតឡើង ប្រសិនបើរាងកាយ​យើង​ខ្វះជាតិអ៊ីយ៉ូត? យើងអាចបំពេញជាតិអ៊ីយ៉ូតតាមរយៈអាហារអ្វីខ្លះ? ប្រសិនបើរាងកាយ​យើង​ខ្វះជាតិអ៊ីយ៉ូត អាច​មាន​អាការៈ​ដូចជា៖ អស់កម្លាំង ខ្សោយសាច់ដុំ ឡើងទម្ងន់ រៀនមិនចេះ ឬពិបាកក្នុងការចងចាំ ទល់លាមក ចង្វាក់បេះដូងលោតយឺត ឬខ្សោយ ស្បែក​ស្ងួត ជ្រុះសក់ មុខហើម មានអារម្មណ៍ត្រជាក់ យើងអាចទទួលបានជាតិអ៊ីយ៉ូតពីអាហារមួយចំនួនដូចជា៖ ១. សារាយសមុទ្រ សារាយសមុទ្រមិនត្រឹមតែមានផ្ទុកជាតិអ៊ីយ៉ូតខ្ពស់ទេ ថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំង​អុកស៊ីតកម្ម វីតាមីន និងរ៉ែជាច្រើនប្រភេទទៀត។ ២. គ្រឿងសមុទ្រ គ្រឿងសមុទ្រដូចជា ក្តាម បង្គា បង្កង គ្រំ អយស្ទ័រ ជាដើមសម្បូរទៅដោយ​​ជាតិអ៊ីយ៉ូត ហើយ​ថែម​ទាំង​មានផ្ទុកប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនជាច្រើនប្រភេទទៀតផង។ ៣. ដំឡូងបារាំង ដំឡូងបារំាងសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដូចជា វីតាមីន ជាតិសរសៃ ប៉ូតាស្យូម និង​ជាតិ​អ៊ីយ៉ូត។ ក្នុងដំឡូងបារំាងមួយមើមមានផ្ទុកជាតិអ៊ីយ៉ូតប្រហែល ៦០ មីក្រូក្រាមដែលស្មើនឹង ៤០% នៃជាតិអ៊ីយ៉ូតប្រចាំ​ថ្ងៃដែលយើងគួរញុំា។ ៤. ចេក ការ​ញ៉ាំ​ចេកអាចផ្តល់ថាមពលដល់យើង​លឿន ព្រោះចេកសម្បូរទៅដោយ​ប៉ូតាស្យូម។ លើស​ពី​នេះ​ទៅទៀត ក្នុងចេកមួយផ្លែមានផ្ទុកជាតិអ៊ីយ៉ូត ៣ មីក្រូក្រាម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង […]


អាហារូបត្ថម្ភ

ទាំងនេះ ជាទំនាក់ទំនងរវាងការចង់ញុំាអាហារ និងកង្វះវីតាមីន

ពេលខ្លះយើងអាចចង់ញុំាអាហារអ្វីមួយដូចជា នំខេក ដំឡូងបំពង ទឹកក្រូច នំបុ័ង ឬមី ​យ៉ាង​ខ្លាំង ដែលខុសពីការឃ្លាន​អាហារធម្មតា។ ការ​ឃ្លាន​បែប​នេះ ជាសញ្ញាប្រាប់​យើងថា​ ​ដល់ពេលញុំា​អាហារ​ដើម្បី​បំពេញ​ថាមពលហើយ។ ហេតុអ្វីបានជាពេលខ្លះយើងចង់ញុំាអាហារអ្វីមួយខ្លាំងម្ល៉េះ? តាមការសិក្សាបានឱ្យដឹងថា ហេតុផលនៅពីក្រោយកត្តា​ដែលជំរុញឱ្យ​យើងចង់​ញុំា​អាហារអ្វីមួយ​ខ្លាំង ​គឺដោយសាររាងកាយយើងខ្វះវីតាមីន ឬសារធាតុចិញ្ចឹមណាមួយ ហើយបណ្តាលចិត្ត​យើង​ចង់​ញុំា​អាហារដែលមិនល្អចំពោះសុខភាព ព្រោះអាហារទាំងនោះ​ក៏មានផ្ទុកសារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​យើងត្រូវការដែរ។ ១. អាហារផ្អែមៗ ការចង់ញុំាអាហារផ្អែមៗអាចដោយសាររាងកាយយើងខ្វះសារធាតុចិញ្ចឹមសំខាន់ៗប្រាំដូចជា៖ ក្រូមីញ៉ូម (គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម) កាបូន (ធាតុមួយក្នុងចំណោមធាតុផ្សំរបស់ជាតិស្ករ) ផូស្វ័រ (ជំរុញការផលិតថាមពល) ស្ពាន់ធ័រ (ជួយបណ្តេញជាតិពុលចេញពីរាងកាយ) សារធាតុ tryptophan (ជំរុញការផលិត serotonin ដែលជាអ័រម៉ូនជួយគ្រប់គ្រងអារម្មណ៍ និង​ធ្វើឱ្យ​យើង​មានអារម្មណ៍មិនល្អ) ជំនួសឱ្យការញុំាអាហារផ្អែមៗ យើងអាចញុំាទំពាំងបាយជូ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូខូលី ខ្ទឹមបារាំង​ឆៅ សាឡាដ សណ្តែកបារាំង ផ្សិត ប៉េងប៉ោះ ដំឡូងជ្វាជាដើម។ ការញុំា​អាហារសម្បូរ​ប្រូបាយអូទិកដូចជា ទឹក​ដោះគោជូរ​ក៏អាចជួយបំបាត់អាការៈចង់ញុំាអាហារផ្អែមៗដែរ។ ២. អាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់ ការចង់ញុំាអាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់ដូចជានំប៉័ង ប៉ាស្តា នំ ឬមីជាដើមបង្ហាញថា ​រាងកាយ​យើងខ្វះ​សារធាតុក្រូមីញ៉ូម ដែលមាននាទីជួយទ្រទ្រង់មុខងារ​លំពែងក្នុងការរំលាយអាហារ​មាន​ជាតិ​ស្ករ។ យើងអាចញុំាស៊ុត សណ្តែក​ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ផ្លែឈើអម្បូរក្រូច ទំពាំងបាយជូរ […]


អាហារូបត្ថម្ភ

តាំងអោ បន្លែល្អចំពោះសុខភាព គួរញ៉ាំឲ្យបានញឹកញាប់

តាំងអោជាបន្លែពណ៌បៃតងដែលងាយឆ្អិន ស្រួយ និងមានរសជាតិល្វីងតិចតួចលាយផ្អែមឡែម​ៗ​។ តាំងអោសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដែលផ្តល់អត្ថប្រយោជន៍​ច្រើនដល់​សុខភាព​យើង​។ តើតាំងអោ​ជួយ​សុខភាពយើងបែបណាខ្លះ? ការញុំាតាំងអោញឹកញាប់ជួយសុខភាពយើងដូចខាងក្រោម៖ ១. ជួយសម្រកទម្ងន់ តាំងអោមានផ្ទុកអាស៊ីដ chlorogenic ដែលអាច​ពន្យឺត​ការ​បញ្ចេញ​ជាតិ​គ្លុយកូស​ចូល​ក្នុង​ចរន្ត​ឈាម​បន្ទាប់ពី​​អាហារត្រូវបានបំប្លែង​។ លើសពីនេះ​ទៀតតាំងអោមានកាឡូរីទាប ដោយតាំងអោ ១០០ ក្រាមមានកាឡូរី​តែ ២២ ប៉ុណ្ណោះ។ ម្យ៉ាងទៀត តាំងអោសម្បូរទៅដោយជាតិសរសៃ និងមាន​ជាតិ​ខ្លាញ់​ទាបដែលជួយដល់ដំណើរការរំលាយអាហារ និងជួយឱ្យយើងស្រកទម្ងន់។ ២. ប្រឆាំងរ៉ាឌីកាល់សេរី បន្ថែមពីលើអត្ថប្រយោជន៍ជួយសម្រកទម្ងន់ អាស៊ីដ chlorogenic ដែលមាននៅក្នុងតាំងអោអាចជួយ​រាងកាយយើងប្រឆាំងនឹងអុកស៊ីតកម្ម។ តាំងអោកក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម​ផ្សេង​ទៀតដូចជា flavonoids វីតាមីន និង carotenoids ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ទាំងនេះអាច​ស្រូប​​យករ៉ាឌីកាល់សេរី និងម៉ូលេគុលបំផ្លាញសុខភាពផ្សេងទៀត ដែលពពួក​ម៉ូលេគុល​ទាំងនោះ​ធ្វើឱ្យយើង​មាន​ជំងឺ​បេះដូង មានស្នាមជ្រួញ ចាស់មុនអាយុ កើតមហារីក និងមានជំងឺផ្សេងៗទៀតជាច្រើន។ ៣. ជួយសុខភាពទូទៅ ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកប៉ូតាស្យូម ២៧០ មិល្លីក្រាមដែលច្រើនជាង​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ចេក ១០០ ក្រាមដល់ទៅ ៣០%។ ប៉ូតាស្យូមអាចជួយយើងប្រឆាំងនឹងជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល គ្រួសក្នុងតម្រងនោម ហើមពោះ ការឡើងខ្លាញ់នៅក្រោមស្បែក និងការពារការបាត់បង់កំហាប់ឆ្អឹង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤. កាត់បន្ថយហានិភ័យកើតមហារីកសួត តាមការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង […]


អាហារូបត្ថម្ភ

មិនដែលដឹងសោះថាអម្ពិលទឹកមានអត្ថប្រយោជន៍ច្រើនម្ល៉ឹង

អម្ពិលទឹកមានសាច់ពណ៌ស សម្បកពណ៌បៃតង និងមានរសជាតិចត់តិច​តួច តែ​ពេល​ទុំ​នឹងប្រែជាពណ៌ក្រហមទាំងសាច់ទាំងសម្បក ហើយមានរសជាតិ​​ផ្អែម។ តើអម្ពិល​ទឹក​មានសារធាតុចិញ្ចឹមអ្វីខ្លះ ហើយផ្តល់​​​​​​​​​​​​​​​​​​​​​​អត្ថប្រយោជន៍​​អ្វីខ្លះដល់សុខភាព? ១. ជួយពោះវៀន អម្ពិលទឹកមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និង flavonoids ដែលអាចជួយលាងសម្អាតជាតិពុលនៅក្នុងពោះវៀន និងក្រពះ ដែលអាចជួយ​ការពារយើងពីជំងឺរាក។ ២. ជួយស្បែក ត្រអកធ្វើឱ្យស្បែកយើងស្ងួត រមាស់ រលាក ប្រេះ ឬរបក។ សារធាតុ Saponins សារធាតុ​ប្រឆាំងអុកស៊ីតកម្ម (Alkaloid, Flavonoid និង Tannin ជាដើម)នៅ​ក្នុង​ផ្លែអម្ពិលទឹក អាចជួយ​ប្រឆាំង​បាក់តេរី និងមេរោគផ្សិតដែលធ្វើឱ្យយើងកើតត្រអក។ ជាង​នេះទៅទៀត វីតាមីន C នៅក្នុង​អម្ពិលទឹកអាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ​ដែលជួយឱ្យស្បែក​យើង​មាន​សុខភាពល្អ និងភ្លឺថ្លា។ ២. ជួយសុខភាពឆ្អឹង និងសាច់ដុំ អម្ពិលទឹកមានផ្ទុកកាល់ស្យូម និងផូស្វ័រដែលជាសារធាតុរ៉ែជួយធ្វើឱ្យឆ្អឹងយើងរឹងមុំា។ ជាងនេះទៅទៀត ការញុំាអម្ពិលទឹកអាចជួយសម្រួលសាច់ដុំ និងកាត់​បន្ថយ​ការ​ចុក​រួយ​សាច់ដុំ​ ព្រោះអម្ពិល​ទឹក​មានផ្ទុកប្រូតេអ៊ីន​ដែល​ជួយរក្សាម៉ាសសាច់ដុំ និងធ្វើឱ្យសាច់ដុំ​​មានសុខភាព​ល្អ។ ។ ៣. ជួយកាត់បន្ថយភាពតានតឹង និងថប់បារម្ភ សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Alkaloid, Flavonoid និង Tannin ជួយ​​ធ្វើ​ឱ្យយើង​មាន​អារម្មណ៍ល្អ បន្ធូរភាពតានតឹង និងថប់បារម្ភ។ សារធាតុ​​នេះក៏ជួយពង្រឹង​មុខងារ​ខួរក្បាល និងការចងចាំរបស់យើងដែរ។ ចង់គណនា BMI […]


អាហារូបត្ថម្ភ

អាហារដែលមានកម្រិតអ៊ីស្តាមីន អ្នកឧស្សាហ៍ប្រតិកម្មគួរដឹង

ប្រតិកម្មនឹងសារធាតុអ៊ីស្តាមីន ពី​អាហារ​ដែលយើងញ៉ាំចូល​​ក្នុងខ្លួន​មានរោគសញ្ញា​ស្រដៀងនឹង​អាលែកហ្ស៊ី​ដែរ ដោយសារ​រាងកាយ​យើងមានបញ្ហាក្នុងការបំបែកសារធាតុនោះ ឬដោយសារ​ក្នុងរាងកាយយើង​មាន​ផ្ទុកអ៊ីស្តាមីនច្រើនលើសកម្រិត។ តើអាហារណាខ្លះដែល​មាន​​កម្រិត​អ៊ីស្តាមីនទាប ហើយអាហារណា​ខ្លះ​មាន​អ៊ីស្តាមីនខ្ពស់គួរចៀសវាង? ចុះអ្វីជា​អ៊ីស្តាមីន? ​គឺជាសារធាតុដែលបញ្ចេញដោយកោសិកាឈាមសដើម្បីឆ្លើយតបនឹងការរងប៉ះពាល់ពីអាលែកហ្ស៊ី ឬពីប្រតិកម្មបញ្ចេញពីការរលាក ដែលអាចបង្កគ្រោះថ្នាក់ដូចជា វីរុស បាក់តេរី សារធាតុ​បង្កប្រតិកម្ម ឬសារធាតុគីមីជាដើម កោសិកាឈាមសឈ្មោះម៉ាស (mast) នៅ​ក្នុងរាងកាយយើងនឹងបញ្ចេញសារធាតុអ៊ីស្តាមីនដើម្បី​កម្ចាត់ ឬទប់ស្កាត់​សារធាតុ​ទាំង​នោះ។ រាងកាយយើងក៏ទទួលបានអ៊ីស្តាមីនពីអាហារដែលយើងញ៉ាំដែរ។ អាហារមួយ​ចំនួន​មាន​ផ្ទុក​អ៊ីស្តាមីន អាហារមួយចំនួនជួយជំរុញការបញ្ចេញអ៊ីស្តាមីន និងអាហារមួយ​ចំនួន​ទៀតផ្ទុកអ៊ីស្តាមីនផង ជំរុញការបញ្ចេញអ៊ីស្តាមីនផង។ ឧទាហរណ៍​៖ គ្រឿង​ស្រវឹង​មិនត្រឹមតែ​ផ្ទុកទាំង​អ៊ីស្តាមីនទេ ថែម​ទាំងជំរុញ​ឱ្យ​រាងកាយ​យើង​បញ្ចេញ​អ៊ីស្តាមីន​ទៀតផង។ នៅពេលយើងប្រតិកម្មនឹងជាតិអ៊ីស្តាមីន យើងនឹងមានអាការៈដូចជា៖ កណ្តាស់ រមាស់ ឈឺសន្លាក់ ចង្អោរ រាក សម្ពាធឈាមចុះទាប ឈឺពោះ ឈឺក្បាល ឬឡើង​កន្ទួល​ក្រហម។ ១. អាហារដែលមានអ៊ីស្តាមីនទាបមានដូចជា៖ ផ្លែឈើសឹងតែទាំងអស់លើកលែងតែ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង)​ ចេក បន្លែសឹងតែទាំងអស់លើកលែងតែ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង គ្រាប់ធញ្ញជាតិដែលគ្មានជាតិហ្គូទីន (Gluten)៖ ពោត អង្ករ គ្រាប់​ឈៀ ប្រេង​អូ​លីវ ប្រូតេអ៊ីនពីសត្វស្រស់៖ […]


អាហារូបត្ថម្ភ

ខ្វះជាតិស័ង្កសី អាច​ចេញ​រោគ​សញ្ញាទាំង ៨នេះ

ស័ង្កសី គឺជាសារធាតុរ៉ែដែលមាននាទីជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ ជួយភ្នែក និងជួយបង្កើតប្រូតេអ៊ីនសម្រាប់​​សុខភាពឆ្អឹង សាច់ដុំ ជាលិកា និងឈាម។ តើ​មានរឿងអ្វីកើតឡើង ប្រសិនបើរាងកាយយើងខ្វះជាតិជាតិ​ស័ង្កសី? អាហារអ្វីខ្លះសម្បូរជាតិជាតិស័ង្កសី? បើ​សិន​ជា​រាង​កាយ​យើង​ខ្វះ​ជាតិ​ស័ង្កសី នោះ​អាច​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​​។​ ១. មិនឃ្លានអាហារ កង្វះស័ង្កសីអាចបណ្តាលឱ្យយើងមិនឃ្លានអាហារ ដោយសារស័ង្កសី​គឺជាអង់ស៊ីម​ដែល​គ្រប់គ្រងឃានវិញ្ញាណ និងជីវហាវិញ្ញាណរប​ស់យើង ធ្វើឱ្យយើង​ហិតមិន​ដឹង​ក្លិន ញុំាមិនដឹងឆ្ងាញ់ ឬសាបមាត់ជាដើម។ ២. ពិបាកផ្ចង់អារម្មណ៍ តាមការសិក្សានៅសកលវិទ្យាល័យ Toronto បានឱ្យដឹងថា សារធាតុស័ង្កសី​មាន​តួនាទី​​សំខាន់ក្នុងការគ្រប់គ្រងណឺរ៉ូន (កោសិកាប្រសាទ)។ កង្វះស័ង្កសីអាចបណ្តាល​ឱ្យ​យើង​ពិបាកផ្ចង់អារម្មណ៍ និងភ្លេចភ្លាំង។ ៣. ក្រជារបួស ប្រសិនបើយើងមានរបួស ហើយក្រជាសះស្បើយក៏អាចជាសញ្ញាកង្វះស័ង្កសីដែរ ព្រោះ​ស័ង្កសីជួយឱ្យឈាមឆាប់កក និងជួយដល់ដំណើរការ​ជាលិកាស្បែក​ក្នុងការ​ជួសជុល​ខ្លួនឯង។ ៤. ឈឺញឹកញាប់ ឬផ្តាសាយយូរ ប្រព័ន្ធភាពស៊ាំរបស់យើងត្រូវការស័ង្កសីដើម្បីដំណើរការ។ ស័ង្កសីជួយកោសិ​កា​ T-Cell ក្នុង​ការសម្លាប់បាក់តេរី វីរុស និងកោសិកាមហារីក។ ប្រសិនបើយើងខ្វះស័ង្កសី រាងកាយ​យើង​នឹងចុះខ្សោយ ហើយងាយនឹង​ឈឺណាស់។ ចង់គណនា BMI ចុចទីនេះ! ៥. ជ្រុះសក់ ស័ង្កសីមាននាទីធ្វើឱ្យអ័រម៉ូនយើងមានតុល្យភាព ដែលមានន័យថា បើរាងកាយ​យើង​ខ្វះ​ស័ង្កសី ក្រពេញទីរ៉ូអ៊ីតបញ្ចេញ​អ័រម៉ូនមិនគ្រប់គ្រាន់​ដែល​ជា​ហេតុ​ធ្វើឱ្យ​យើង​ជ្រុះសក់។ ៦. កើតមុន ស័ង្កសីជាសារធាតុធម្មជាតិដែលអាចជួយកាត់បន្ថយការផលិត​ជាតិខ្លាញ់​របស់កោសិកាស្បែក។ នៅពេលរាងកាយយើងខ្វះស័ង្កសី ស្បែករបស់យើងនឹងផលិត​ជាតិ​ខ្លាញ់​ច្រើនដែលធ្វើឱ្យរន្ធញើសយើងស្ទះ និងឡើងមុន។ ៧. មើលមិនច្បាស់ កង្វះស័ង្កសីធ្វើឱ្យយើងមើលមិនច្បាស់ ដោយសារស័ង្កសីជាសារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែលការពារភ្នែកពីការចុះខ្សោយដោយសារមានអាយុច្រើន។ មិនតែ​ប៉ុណ្ណោះ ស័ង្កសីជួយឱ្យថ្លើមសំយោគវីតាមីន A ដែលជាសារធាតុល្អ​ចំពោះ​សុខភាព​ភ្នែក។ ៨. […]


អាហារូបត្ថម្ភ

ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង

ផ្នែក​ពណ៌​ស​នៃ​ស៊ុតផ្ទុកទៅដោយប្រូតេអ៊ីន គ្មានកូកូលេស្តេរ៉ូល ឬខ្លាញ់ ប៉ុន្តែខ្វះសារធាតុចិញ្ចឹម​សំខាន់ៗ​មួយចំនួនមាន​នៅ​ក្នុង​ផ្នែកលឿង​នៃស៊ុត។ តើ​នឹង​មានអ្វីកើតឡើងចំពោះរាងកាយ ប្រសិន​​បើយើងញុំាស៊ុតតែផ្នែក​ពណ៌​សច្រើនគ្រាប់ក្នុងមួយថ្ងៃ? អ្នកចង់សម្រក់ទម្ងន់ដែលញុំាតែស៊ុតផ្នែក​ពណ៌​សជំនួសសាច់ ហើយញុំាស៊ុតសច្រើនគ្រាប់ជាប្រចាំ​ក្នុងមួយថ្ងៃៗ​អាចមាន​ផល​ប៉ះពាល់​​ដល់សុខភាព​ដូចខាង​ក្រោម៖ ១. កង្វះវីតាមីន​B វីតាមីន B ជួយឱ្យសក់ ស្បែក និងក្រចកមានសុខភាព​ល្អ ហើយ​ជួយ​ដល់ការរំលាយអាហារ បំប្លែងអាហារ និងជំនួយខួរក្បាល។ កង្វះវីតាមីនB អាច​បណ្តាល​​ឱ្យយើងប្រកាច់ ជ្រុះសក់ ឈឺសាច់ដុំ និងឈឺចាប់​សន្លាក់ធ្ងន់ធ្ងរ។ ការញុំាស៊ុតផ្នែក​ពណ៌សច្រើនជារៀងរាល់ថ្ងៃក្នុងរយៈពេលយូរអាចបណ្តាលឱ្យបរិមាណវីតាមីនB ក្នុងរាងកាយយើងថយចុះ ដោយសារតែស៊ុតពណ៌សមាន​ផ្ទុក Avidin ដែលជា​ប្រូតេអ៊ីន​អាច​រារាំងរាងកាយពីការស្រូបយកវីតាមីន B ពីចំណីអាហារ។ ២. លើសប្រូតេអ៊ីនក្នុងខ្លួន ស៊ុតពណ៌សសម្បូរទៅដោយប្រូតេអ៊ីន។ ការញុំាប្រូតេអ៊ីន​ក្នុងបរិមាណច្រើន​អាច​បណ្តាល​ឱ្យយើង​យើងមានបញ្ហាសុខភាពជាច្រើនដូចជា ឈឺក្បាល ខ្សោយ ពុកឆ្អឹង ខ្សោះជាតិទឹកជាដើម។ ជាពិសេសប្រសិនបើយើងមានបញ្ហាតម្រងនោម​ យើងមិន​គួរ​ញ៉ាំ​ស៊ុតពណ៌ស​លើស​ពី​ពីរ​គ្រាប់​ក្នុង​មួយថ្ងៃទេ​។ ឯអ្នកដែល​មានបញ្ហា​ថ្លើម​ស្រួចស្រាល់​គួរតែ​ពិគ្រោះជាមួយគ្រូពេទ្យ​មុនពេល​ចាប់ផ្តើម​របបអាហារ​ដែលមាន​ស៊ុតពណ៌សច្រើន។ ៣. អាលែកហ្ស៊ី ស៊ុតជាកំពូលអាហារបង្កឱ្យយើងអាលែកហ្ស៊ីមិនថាស៊ុតពណ៌ស ឬស៊ុតផ្នែក​លឿងទេ។ ស៊ុតស​មានផ្ទុកអាល់ប៊ុយមីន (Albumin) ដែលជាប្រូតេអ៊ីន​បង្កឱ្យ​មានប្រតិកម្មអាលែកហ្ស៊ី​ ​រួមមានរោគសញ្ញាដូចជា រមាស់ ហៀរទឹកភ្នែក ឡើង​កន្ទួលក្រហម ឈឺពោះ រាក ​ទល់លាមក ថប់ដង្ហើម ឬក្អកជាដើម។ ៤. អាចងាយពុលអាហារ អាល់ប៊ុយមីននៅក្នុងស៊ុតផ្នែក​ពណ៌ស គឺងាយរងការចម្លងរោគដោយបាក់តេរីដូចជា salmonella ដែលជាបាក់តេរីស្ថិតនៅក្នុងពោះវៀនរបស់មាន់។ បាក់តេរីនេះអាច​មាន​វត្តមាន​លើផ្ទៃខាងក្នុង និងខាងក្រៅ​របស់​សំបកស៊ុត។ […]


អាហារូបត្ថម្ភ

សាឡាដមានប៉ុន្មាន​ប្រភេទ និង​មានសារធាតុចិញ្ចឹមអ្វីខ្លះ?

សាឡាដមានច្រើនប្រភេទ ហើយមានរសជាតិ រូបរាង កម្រិតស្រួយ និងសារធាតុ​ចិញ្ចឹម​ខុសៗគ្នា។ តើសាឡាដនៅទីផ្សារយើងមានប៉ុន្មានប្រភេទ ហើយមាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព? សាឡាដមានច្រើនប្រភេទ តែសាឡាដដែលពេញនិយមនៅទីផ្សារយើងមាន ៥ ប្រភេទ​គឺ៖ ១. សាឡាដស្លឹក សាឡាត់ស្លឹកដុះជាគុម្ភ និងមានស្លឹកលាចេញពីគ្នា ហើយស្លឹកអាចក្រាស់ ស្តើង ឬរួញ និងមានពណ៌បៃតង ឬបៃតងលាយក្រហម ហើយមានរសជាតិស្រាល ឬហឹរតិចៗ។ ២. សាឡាដរ៉ូម៉ែន សាឡាដរ៉ូម៉ែនក៏ដុះជាគុម្ភដែរ មានស្លឹកវែងៗរាងក្តោបចូលគ្នា។ ស្លឹកស្រទាប់​​ខាងក្រៅ​មានពណ៌បៃតង ឯស្លឹកស្រទាប់ខាងក្នុងមានពណ៌បៃតង​លាយស។ សាឡាដរ៉ូម៉ែន​ស្រួយ និង​មាន​រសជាតិ​ផ្អែម​ស្រទន់ ។ ៣. សាឡាដទឹកកក សាឡាដទឹកកកមានរូបរាងស្រដៀងស្ពៃក្តោប រឹង ស្រួយជាងសាឡាដរ៉ូម៉ែន និងមាន​ជាតិ​ទឹកច្រើន។ ៤. សាឡាដអាហ្គូឡា (Arugula) សាឡាដអាហ្គូឡា ឬសាឡាដរ៉ូកែតមានរសជាតិហិរតិចៗ។ យើងឧស្សាហ៍ឃើញ​សាឡាដ​នេះនៅក្នុង​ម្ហូប​អ៊ីតាលី និងនៅលើភីហ្សា។ ៥. សាឡាដអែនដាយ (Endive) សាឡាដអែនដាយ ឬសាឡាដ Frisée ដុះជាគុម្ភមានស្លឹកវែងតូចៗ រាងក្រញាញ់ អាច​មាន​រ​សជាតិល្វីងបន្តិច ហើយជាទូទៅយើងប្រើតុបតែង​លើម្ហូប។ ចង់គណនា BMI ចុចទីនេះ! សាឡាដជាបន្លែដែលមានកាឡូរីទាប និងផ្ទុកទៅដោយសារធាតុចិញ្ចឹមដូចជា៖ ជាតិសរសៃ៖ ជួយសម្រួលដល់ការបន្ទោរបង់ និងជួយកាត់បន្ថយល្បឿន​បំប្លែងអាហារដែលធ្វើឱ្យយើងឆ្អែតបានយូរ។ វីតាមីន A៖ ជាសាធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាពស្បែក និងភ្នែក​របស់​យើង ហើយអាចជួយការពារយើងពីជំងឺមហារីកសួត និងមាត់ធ្មេញទៀតផង។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ