backup og meta

អ្នកស្គម​ៗ រអ៊ូញ៉ាំម៉េចក៏អត់ឡើងសាច់ដូច​គេ អាច​សាក​អាហារទាំងនេះ

អ្នកស្គម​ៗ រអ៊ូញ៉ាំម៉េចក៏អត់ឡើងសាច់ដូច​គេ អាច​សាក​អាហារទាំងនេះ

មានអ្នក​ស្គមៗមួយចំនួន ​ខំ​ញ៉ាំ​យ៉ាង​ណា ក៏​មិន​ងាយ​ធាត់​ដែរ ប៉ុន្តែ​សម្រាប់​អ្នក​ធាត់ៗ​ លេប​តែ​ទឹក​មាត់​ក៏​ឡើង​គីឡូ​ស្រឺតៗ​! ស្គម​ចង់​ឡើង​គីឡូ អាច​ឡើង​បាន​ មិន​ចាំ​បាច់​ផឹក​ថ្នាំ​ប៉ូវ​អី​ទេ គ្រាន់​តែ​អនុវត្ត​របប​អាហារ​ត្រឹម​ត្រូវ​ គឺ​បាន​ហើយ។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​អាហារ​ល្អៗ​សម្រាប់​គ្នា​យើង​ស្គមៗ ចង់​ឡើង​ទម្ងន់។

១- ទឹក​ក្រឡុក​ប្រូតេអ៊ីនធ្វើ​ដោយ​ខ្លួនឯង

ដើម្បី​ឡើង​ទម្ងន់​ត្រឹម​ត្រូវ​តាម​រយៈ​អាហារ​មាន​ជីវជាតិ និង​លឿន យើង​​គួរ​ផឹក​ទឹក​ក្រឡុក​ចម្រុះ​ប្រូតេអ៊ីន បើអាច​ក្រឡុក​ដោយ​ខ្លួន​ឯង ជា​ជាង​ផឹក​ទឹក​ក្រឡុកម្សៅ​ប្រតេអ៊ីន តាម​រយៈ​​ផ្សាយ​ពាណិជ្ជកម្មផ្សេងៗ ព្រោះ​ម្សៅ​ទឹក​ក្រឡុក​ប្រូតេអ៊ីន សម្បូរជាតិ​ស្ករ ​និង​មាន​ជីវជាតិ​ទាប ដូច​នេះ ​បើ​យើង​​ធ្វើ​ខ្លួនឯង គឺ​​ល្អ​ជាង។ ប្រភេទ​ទឹក​ក្រឡុក​រៀប​រាប់​ទាំង​អស់​នេះ​ គឺ​សុទ្ធ​តែ​អាច​សាក​ធ្វើ​ ដូច​ជា ទឹក​ក្រឡុកចេក​ជាមួយ​គ្រាប់​ធញ្ញជាតិ ទឹក​ក្រឡុក​ផ្លែ​ប៊ើរី ថែម​រសជាតិវ៉ានីឡា ទឹក​ក្រឡុក​សូកូឡា ជាមួយ​គ្រាប់ Hazelnut ទឹក​ក្រឡុក ក៏​ដូច​ជា​ទឹក​ក្រឡុក​ផ្លែប្លូប៊ើរី ជាដើម។ ទឹក​ក្រឡុក​ទាំង​នេះ ផ្ដល់​ឲ្យ​ចាប់​ពី ៤០០-៦០០ កាឡូរី ហើយ​វា​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ វីតាមីន ​និង​ជាតិ​រ៉ែ​សំខាន់​ៗ​មួយ​ចំនួន​ទៀត។

២- ទឹក​ដោះគោ

ច្រើន​ទសវត្ស​មក​ហើយ យើង​​ដឹង​ថា​ទឹក​ដោះ​គោ មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ឡើង​ទម្ងន់ ឬ​បង្កើន​សាច់ដុំ។ ទឹក​ដោះ​គោ ធ្វើ​ឲ្យ​រាង​កាយ​មាន​តុល្យភាព​ប្រូតេអ៊ីន ជាតិ​កាបូអ៊ីដ្រាត និង​ខ្លាញ់។ បន្ថែម​លើ​នេះ ជាតិ​កាល់ស្យូម​ដ៏​ច្រើនក្នុង​ទឹក​ដោះ​គោ ក៏​មានវីតាមីន និង​ជាតិ​រ៉ែ​ផង​ដែរ។ ទឹក​ដោះគោ ​ដើរ​តួសំខាន់​ក្នុង​ការ​បន្ថែម​ម៉ាស់​សាច់ដុំ ដោយ​សារ​វា​ជា​ប្រភពប្រូតេអ៊ីន ​ច្រើន​ជាង​ផ្នែក​ក្រហម​របស់​ស៊ុត (Casein) និងប្រូតេអ៊ីនរបស់​ស្រូវទៅទៀត។ មាន​ការ​អះអាង​ថា ញ៉ាំ​ទឹក​ដោះ រួម​ជាមួយ​ការ​ហាត់​ប្រាណ​លើក​ទម្ងន់ នឹង​ធ្វើ​ឲ្យ​ម៉ាស់​សាច់ដុំ​រីក​ធំ។ លើស​ពី​នេះ ការ​ស្រាវ​ជ្រាវ​​បង្ហាញ​ដែរថា ទឹក​ដោះគោ ឬ​ប្រូតេអ៊ីន​ក្នុង​គ្រាប់ស្រូវ និង​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ក្រហម អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ល្អ​ជាង​ ប្រភព​ប្រូតេអ៊ីន​ផ្សេង​ទៀត ដូច​នេះ​ បើ​យើង​ចង់​ឡើង​ទម្ងន់ គួរ​ផឹក​ទឹក​ដោះគោ ១-២ ​កែវ ​បន្ទាប់ពី​អាហារ ឬ​មុន​ និង​ក្រោយ​ពេល​ហាត់​ប្រាណ ឬ​អាចផឹក​​ជា​អាហារ​សម្រន់ក៏បាន។

៣- បាយ

បាយ​​ជា​ប្រភព​កាបូអ៊ីដ្រាត​មាន​តម្លៃ​ទាប និង​មាន​ប្រសិទ្ធ​ភាព​ ជួយ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់បាន​លឿន។ បាយ​ទម្ងន់​ ១៦៥ ក្រាម​ អាច​ផ្ដល់​ឲ្យ​ជាតិ​ខ្លាញ់ ៤៣ ​ក្រាម និង​ចំនួន​កាឡូរីជិត ២០០ កាឡូរី។ បាយ​​មាន​កំហាប់​កាឡូរី​នៃកាបូអ៊ីដ្រាតខ្ពស់ (Calorie-dense of Carbs)។​ ដោយ​សារ​តែ​វា​មាន​កាឡូរី​បែប​នេះ ​ទើបយើង​ញ៉ាំ​អាហារ​ផ្សេងៗ​ឆាប់​ឆ្អែត ញ៉ាំបាន​តិច បែរ​ជាអាច​ញ៉ាំ​បាយ​បាន​ច្រើន​ និង​អាចញ៉ាំ​អ្វី​បន្ថែម​ទៀត​បាន បន្ទាប់​ពី​ញ៉ាំ​បាយរួច។

ទោះ​យ៉ាង​នេះ​ក្ដី ញ៉ាំ​អាហារ​ផលិត​ពី​អង្ករ​ច្រើន​ពេក​ ក៏​មិន​ល្អ​ដែរ ពី​ព្រោះ​វា​អាច​មាន​កម្រិត​ជាតិអាសេនិក (Arsenic) និង​អាស៊ីដ Phytic ខ្ពស់។ សារធាតុ​អាសេនិក អាច​បង្ក​ឲ្យ​ពុល​ជាតិ​លោហៈ​ធ្ងន់ (Metal toxicity) ខណៈ​​អាស៊ីដ​ Phytic អាច​នាំ​ឲ្យ​ថយ​ចុះ​បរិមាណ​ស្រូប​ជាតិ​ស័ង្កសី និង​ដែក របស់​រាង​កាយ។

អាហារប្រូតេអ៊ីន Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង
  • ​ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ

៤- សាច់​ក្រហម

សាច់​ក្រហម ជា​ប្រភព​ដ៏​សំខាន់​ធ្វើ​ឲ្យ​សាច់​ដុំ​រឹង​មាំ ដោយ​ក្នុង​សាច់​ប្រភេទ​នេះ សម្បូរ​​ដោយ​ជាតិ Leucine ដែល​ជា​អាស៊ីដ​អាមីណេដ៏​សំខាន់​​ រាង​កាយ​ត្រូវ​ការ​ ដើម្បី​ភ្ញោចសំយោគ​ប្រូតេអ៊ីន​របស់​សាច់​ដុំ និង​ជួយ​បង្កើត​ជាលិកា​សាច់​ដុំ​បន្ថែម។ ក្រៅ​ពី​នេះ សាច់​ក្រហម​ក៏​មាន​សារធាតុ Dietary Creatine ​ជា​សារធាតុ​បំប៉ន​ល្អ​បំផុត​នៅ​លើ​លោក​នេះ ដើម្បី​ជួយ​ឲ្យ​សាច់​ដុំ​រឹង​មាំ។ ក្រៅ​ពី​មាន​កម្រិត​កាឡូរី និង​ខ្លាញ់​ខ្ពស់​ជាង​សាច់​សុទ្ធ​ធម្មតា សាច់​ក្រហម ក៏​ជួយ​ឲ្យ​រាង​កាយ​ស្រូប​យក​កម្រិត​កា​ឡូរី​បន្ថែម ​និង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់លឿន។ ទាំង​សាច់​សុទ្ធ​ និង​សាច់​ជាប់​ខ្លាញ់ គឺ​សម្បូរ​​ទៅ​ដោយ​ប្រូតេអ៊ីន ប៉ុន្តែ​គ្រាន់​តែ​សាច់​ជាប់​ខ្លាញ់​ មាន​កម្រិត​កា​ឡូរី​ខ្ពស់​ជាង​ប៉ុណ្ណោះ។ ញ៉ាំ​អាហារ​ទាំង​នេះ នឹង​ជួយយើង​​កើន​ទម្ងន់​យ៉ាង​ឆាប់​រហ័ស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The 18 Best Healthy Foods to Gain Weight Fast. https://authoritynutrition.com/18-foods-to-gain-weight/. Accessed June 19, 2017

កំណែ​ប្រែបច្ចុប្បន្ន

20/06/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម