backup og meta

មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 23, 2023

    មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?

    គ្នា​យើង​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព ដូចជា​ការពារ​ជំងឺ​ផ្សេង កាត់​បន្ថយ​ស្រ្តេស ជួយ​សម្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ជា​ដើម​។ ចុះ​គ្នា​យើង​ដែល​ដឹង​អត់​ ដើម្បី​ឲ្យ​សុខភាព​យើង​ល្អ តើ​គួរ​ហាត់​ប្រាណ​យ៉ាងតិច​ប៉ុន្មាន​នាទី​ក្នុង​មួយ​ថ្ងៃ?​

    ១. សកម្មភាព​ហាត់ប្រាណ​

    ជា​ការ​ណែនាំ​មនុស្ស​ពេញ​វ័យ​គួរ​ហាត់​ប្រាណ​កម្រិត​មធ្យម​លើ​ប្រភេទ​លំហាត់​ប្រាណ​អេរ៉ូបិក១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​បើ​យើង​ហាត់ប្រាណ​បែប អេរ៉ូបិក​កម្រិត​ខ្លាំង​អាច​ត្រឹម​៧៥​នាទី​ក្នុង​មួយ​សប្ដាហ៍។ ការ​ហាត់​ប្រាណ​បាន​កាន់​តែ​ច្រើន ក៏​ផ្ដល់​គុណ​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​សុខភាព​ដូច​គ្នា​ដែរ។​ ចំណែក​សកម្មភាព​រាងកាយ​ធម្មតា​ៗ​មួយ​ចំនួន​ ក៏​មាន​ប្រយោជន៍​ដល់​រាងកាយ​ផង​​ដែរ​។ ដូច​នេះ​ហើយ បាន​ជា​មាន​ការ​លើក​ឡើង​​ថា​ ថ្វី​បើ​មនុស្ស​យើង​មិន​សូវ​បាន​ហាត់​ប្រាណ​មែន តែ​បើ​យើង​ជា​មនុស្ស​បញ្ចេញ​សកម្មភាព​រាង​កាយ​ច្រើន ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដូច​គ្នា​។​

    រាំហាត់ប្រាណ

    ​​​២. ប្រភេទ​លំហាត់​ប្រាណ​សម្រាប់​សុខភាព

    ដូច​បាន​លើក​ឡើង​ខាង​លើ​អ៊ីចឹង ហាត់​ប្រាណ​ដើម្បី​សុខភាព យើង​អាច​អនុវត្ត​ប្រភេទ​លំហាត់​ប្រាណ​ខាង​លើ​នោះ​បាន​។

    លំហាត់​ប្រាណ​បែប​អេរ៉ូបិក​កម្រិត​មធ្យម​មាន​ដូច​ជា​ដើរ​ហាត់​ប្រាណ ​ហែល​ទឹក​ ឬ​សកម្មភាព​រុញ​ម៉ាស៊ីន​កាត់​ស្មៅ​ចុះ​ឡើង​ ជា​ដើម​។ ចំណែក​លំហាត់​ប្រាណ​អេរ៉ូបិក​កម្រិត​ខ្លាំង​មាន​ដូច​ជា​រត់ និង​រាំ​ ប្រភេទ​អេរ៉ូបិក។

    ជាទូទៅ​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព គឺ​យើង​ប្រើ​ពេល​ហាត់​ប្រាណ​កម្រិត​មធ្យម​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើ​គ្នា​យើង​មាន​បំណង​ចង់​សម្រក​ទម្ងន់ ឬ​បាន​រាង​ស្អាត​ យើង​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​យូរ​ជាង​នេះ ដោយ​អាច​ចំណាយ​ពេល​​ហាត់​រហូត​ដល់​៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ​។​

    មួយ​វិញ​ទៀត ការ​កាត់បន្ថយ​ទម្លាប់​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក៏​មាន​សារសំខាន់​ដែរ​។ ការ​អង្គុយ​កាន់​តែ​ច្រើន​ម៉ោង​រៀង​រាល់​ថ្ងៃ ក៏​បង្កើត​ឱកាស​កាន់​តែ​ច្រើន​ឲ្យ​យើង​មាន​បញ្ហា​មេតាប៉ូលិស​។ ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ អស់​រយៈពេល​យូរ នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​ក៏​ដោយ​។

    បើ​សិន​ជា​គ្នា​យើង​មិន​អាច​មាន​ពេល​ដើរ​រយៈពេល​៣០​នាទី​​អំឡុង​ពេល​ថ្ងៃ​ទេ យើង​គួរ​ឆ្លៀត​ដើរ​ម្ដង​ប្រាំ​នាទី​នៅ​ពេល​ណាមួយ​ដែល​អាច​ធ្វើ​បាន​។ រាល់​សកម្មភាព​រាង​កាយ​យើង​បាន​ធ្វើ គឺ​ពិត​ជា​ល្អ​ប្រ​សើរ​ជាង​មិន​បាន​ធ្វើ​អ្វី​សោះ​។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​សុខភាព​យើង​ល្អ​ប្រសើរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម