ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អ្នកធាត់ៗមានសាច់ណាក៏ចង់ស្រកគីឡូដែរ គ្រាន់តែភាគច្រើនខ្ជិល និងកុហកខ្លួនឯង។ ខំប្រឹងហាត់ប្រាណ តមនេះតមនោះ យ៉ាងច្រើនបានមួយរយៈពេលខ្លី រួចញ៉ាំលើសដើម ជាពិសេសរបស់ផ្អែមៗហ្នឹង! ប៉ុន្តែ ចង់ស្រកមែន ត្រូវដាក់ចិត្តធ្វើឲ្យបាន ជាជាងចង់។
នេះជាផែនការធម្មតា ៣ ជំហាន ដើម្បីសម្រកគីឡូបានលឿន៖
១- កាត់បន្ថយជាតិស្ករ និងម្សៅ
សំខាន់បំផុត ត្រូវបន្ថយជាតិស្ករ និងម្សៅមានជាតិស្ករច្រើន។ អាហារទាំងនេះជំរុញឲ្យអាំងស៊ុយលីនបញ្ចេញកាន់តែច្រើន។ អាំងស៊ុយលីន ក៏ជាកន្លែងកែតម្រូវជាតិខ្លាញ់ក្នុងខ្លួនផងដែរ។ ពេលកម្រិតអាំងស៊ុយលីនធ្លាក់ចុះ រាងកាយនឹងដុតបំផ្លាញខ្លាញ់ ជំនួសឲ្យស្ករវិញ។
ប្រយោជន៍ផ្សេងមួយទៀតនៃការធ្លាក់ចុះអាំងស៊ុយលីន គឺតម្រងនោមនឹងកាត់បន្ថយសូដ្យូម និងទឹកដែលលើស ចេញពីខ្លួនប្រាណ។
២- ញុំាប្រូតេអុីន ខ្លាញ់ និងបន្លែ
រាល់អាហារយើងញ៉ាំ គួរមានប្រូតេអុីន ខ្លាញ់ និងបន្លែមានស្ករទាប។ ការរៀបចំអាហារតាមរបៀប នឹងជួយឲ្យរាងកាយអាចស្រូបយកជាតិស្ករបានតាមកម្រិតដែលណែនាំគឺ ២០ ទៅ ៥០ ក្រាមក្នុងមួយថ្ងៃ។
ប្រភពប្រូតេអ៊ីន៖
– សាច់៖ សាច់គោ សាច់មាន់ សាច់ចៀម
– ត្រី និង គ្រឿងសមុទ្រ៖ ត្រីសាលម៉ុន បង្គា បង្កង ក្តាម
– ស៊ុត៖ ស៊ុតសម្បូរ OMEGA-៣ ឬស៊ុតបានពីសត្វសុីចំណីធម្មជាតិ។
បន្លែមានជាតិស្ករតិច៖ ផ្កាខាត់ណាបៃតង ផ្កាខាត់ណាស ផ្ទី ស្ពៃក្តោប សាឡាត់ ត្រសក់ និងបន្លែមួយចំនួនទៀត។
ប្រភពជាតិខ្លាញ់៖ ប្រេងអូលីវ ប្រេងដូង ប្រេងផ្លែអាវូកាដូ ឬផ្លែប៊ើរ ប័រ (ខ្លាញ់ទឹកដោះគោ) ខ្លាញ់ពពែ។
៣- លើកអាល់ទែរ
គួរទៅកន្លែងហាត់ប្រាណ ៣-៤ ដងក្នុងមួយសប្តាហ៍។ កម្ដៅសាច់ដុំ លើកទម្ងន់ បន្ទាប់មកទាញសម្រួលសាច់ដុំ។ កម្រិតហាត់ប្រាណ បង្ហាញពីកម្រិតស្រកទម្ងន់ តែមានប្រយោជន៍លើសនេះ គឺដុតបំផ្លាញកាឡូរី។ ការហាត់ប្រាណអាចជួយរំលាយអាហារ។
– អត់សូវមានពេលហាត់ប្រាណ?៖ រត់ហាត់ប្រាណខ្លាំងៗ ១០ នាទី ក្នុងមួយថ្ងៃ ប្រៀបដូចហាត់ប្រាណ ៣០ នាទីអ៊ីចឹងដែរ។
– ហាត់ខ្លះប្រសើរជាងអត់សោះ៖ ចាប់ផ្តើមហាត់ប្រាណតិចៗរាល់ថ្ងៃ។ បន្ទាប់មក ចាំចាប់ផ្តើមសម្រកទម្ងន់។
– រករបៀបហាត់ណាយើងចូលចិត្ត៖ ដើរ រាំ ជិះកង់ លេងបាល់បោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ