តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រត់ហាត់ប្រាណ ពេលព្រឹក ថ្ងៃត្រង់ និង​ល្ងាច ពេល​មួយ​ណា​ល្អ​ជាង?

    រត់ហាត់ប្រាណ ពេលព្រឹក ថ្ងៃត្រង់ និង​ល្ងាច ពេល​មួយ​ណា​ល្អ​ជាង?

    រត់ហាត់​ប្រាណ ត្រូវ​​ចាត់​ទុក​ជា​សកម្មភាព​ល្អបំផុត​មួយ​ក្នុង​ចំណោម​វិធី​ហាត់​ប្រាណ​ដើម្បី​សុខភាព​ជាច្រើន​ទៀត ប៉ុន្តែ​គ្រាន់​តែ​ថា គ្នា​យើង​មាន​ពេល​វេលា​រៀងៗ​ខ្លួន ខ្លះ​ហាត់​ព្រឹក ខ្លះ​ហាត់​ថ្ងៃ​ត្រង់ ខ្លះ​ទៀត​ហាត់​ល្ងាច។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងលើក​ពី​គុណ​សម្បត្តិ ក៏ដូច​ជា​គុណ​វិបត្តិខ្លះៗ ពាក់​ព័ន្ធ​ពេល​វេលា​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១. រត់​ហាត់​ប្រាណ​ពេល​ព្រឹក

    – គុណសម្បត្តិ៖ ការ​រត់​ហាត់​ប្រាណ​ពេល​ព្រឹក គឺ​ជា​វិធី​សាស្ត្រ​ល្អ​បំផុត​ក្នុង​ចំណោម​ពេលវេលា​រត់​ហាត់​ប្រាណ​ទាំង​អស់ បើ​យើង​ចង់​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ប្រកប​ដោយ​ភាព​ស្រស់​ថ្លា និង​ស្វាហាប់។

    បើ​គ្នា​យើង​រត់​នៅ​ពេល​ព្រឹក គឺ​អាច​ជួយឲ្យ​រាង​កាយ​ទទួល​​អុក​ស៊ី​ហ្សែនបាន​ល្អ ជួយ​ការ​ធ្វើ​មេតាបូលីស​ដុត​កាឡូរី​របស់​រាងកាយ​កាន់​តែ​ខ្លាំង​ឡើង។

    – គុណ​វិបត្តិ៖ រត់​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក អាច​ជា​រឿង​ពិបាក​មួយ បើ​ធៀប​នឹង​ការ​រត់​ហាត់​ប្រាណ​នៅ​ពេល​វេលា​ផ្សេង​ទៀត។

    ពិត​ណាស់ ពេល​យើង​ក្រោក​ឡើង សន្លាក់​ឆ្អឹងយើង​អាច​នឹង​រឹង​បន្តិច សាច់​ដុំ​តឹងណែន មិន​សូវ​មាន​ភាព​បត់​បែន​ទេ។ មានន័យ​ថា យើង​នឹង​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​សាច់ដុំ​នៅ​ពេល​យើង​រត់​នោះ​ឡើយ ហេតុនេះ ជម្រើស​ល្អ គឺ​ត្រូវ​កម្តៅ​សាច់​ដុំ​ជាមុន មុន​ចាប់​ផ្តើម​រត់ ព្រោះធ្វើ​បែប​នេះ នឹង​មិន​ប៉ះពាល់​ដល់​សាច់​ដុំ​របស់​យើង។

    បន្ថែម​ពី​នេះ រត់​ហាត់​ប្រាណ​ពេល​ព្រឹក​មាន​ចំណុច​អវិជ្ជមាន​មួយ​ទៀត គឺ​ក្រោយ​គេង​ពេញ​មួយ​យប់ រាង​កាយ​របស់​យើង​នឹង​សោះ​ជាតិ​ទឹក ហេតុនេះ​សំខាន់​បំផុត អំឡុង​ពេល​រត់​មិន​ត្រូវ​ឲ្យ​ខ្វះ​ជាតិ​ទឹក​ជាដាច់​ខាត។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ២- រត់​ហាត់​ប្រាណ​ពេល​ថ្ងៃ​ត្រង់

    – គុណសម្បត្តិ៖ កណ្តាល​ថ្ងៃ​ត្រង់ (ក្រោយ​ម៉ោង​បាយ) អាច​ជា​ពេល​វេលា​ល្អ​បំផុត​មួយ​សម្រាប់​លក្ខខណ្ឌ​រត់​កម្រិត​ខ្លាំង។

    អំឡុង​ពេល​ម៉ោង​បាយ​ថ្ងៃ​ត្រង់ យើង​អាច​បញ្ចេញ​សកម្មភាព​រាងកាយ​បាន​ដល់​ទៅ ១០០% តែ​ម្តង ហើយ​ក៏​មិន​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ដោយ​សារការ​ងារ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​នោះ​ដែរ។ អំឡុង​ពេល​នេះ ថាម​ពល​ក្នុង​រាងកាយ​ គឺ​ពេញ​លេញ បើ​ធៀប​ជាមួយ​ពេល​ព្រឹក ក៏​មិន​ធ្វើ​ឲ្យ​ការ​ហាត់​ប្រាណ​មាន​អារម្មណ៍​មិន​សូវ​ល្អ​នោះ​ដែរ។ ពេលវេលា​នេះ ជា​លក្ខខណ្ឌ​ល្អ​បំផុត​សម្រាប់​បង្វឹក​ខ្លួន​យើង​ឲ្យ​ក្លាយ​ជា​អ្នក​រត់​ប្រណាំង​អាជីព ព្រោះ​ថាមពល​រាង​កាយ​កាន់​តែ​ខ្លាំង ការ​បង្កើន​ល្បឿន​រត់​ក៏​កាន់​តែ​ខ្ពស់។

    – គុណ​វិបត្តិ៖ រត់​ហាត់​ប្រាណ​ក្រោយ​ម៉ោង​បាយ​ថ្ងៃ​ត្រង់ អាច​នឹង​ធ្វើ​ឲ្យ​រាង​កាយ​អស់​កម្លាំង​ខ្លាំង។ ព្រោះ​រាងកាយ​ត្រូវ​ការ​ពេល​វេលា​ច្រើន ដើម្បី​គ្រប់​គ្រង និង​រំលាយ​អាហារ​ថ្ងៃ​ត្រង់​យើង​ទើប​នឹង​ញ៉ាំ​រួច។ ក្នុង​ន័យ​នេះ ដើម្បី​កុំ​ឲ្យ​ក្រពះ​ពោះវៀន​មាន​បញ្ហា គ្នា​យើង​អាច​រត់​ហាត់​ប្រាណ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម។

    • ក្រោយ​ញ៉ាំអាហារ​​រួច រង់​ចាំ​រហូត​ដល់ ៣០​នាទី​យ៉ាងតិច សឹម​ចាប់​ផ្តើម​រត់។
    • បើ​យើង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ច្រើន ត្រូវ​រង់​ចាំ​ពី ៩០-១២០ នាទី ចាំ​ចាប់​ផ្តើម​រត់។
    • បើ​ក្រោយ​ញ៉ាំអាហារ​ហើយ​រត់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល អាច​រត់​មុន​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ក៏​បាន។ ទោះ​ជាយ៉ាង​ណា ការ​ធ្វើបែប​នេះ​អាច​នឹងពិបាក​បន្តិច ព្រោះ​ថាមពល​ក្នុង​រាង​កាយ​យើង​ប្រហែល​ជា​មិន​ពេញ​លេញ​នោះ​ទេ។

    ៣- រត់​ពេល​ល្ងាច

    – គុណ​សម្បត្តិ៖ រត់​ហាត់​ប្រាណ​ពេល​ល្ងាច គឺ​ល្អបំផុត​សម្រាប់​ជួយ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល។ បើ​គ្នា​យើង​ស្ត្រេស​ក្រោយ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ អារម្មណ៍​ច្របូកច្របល់ ការ​រត់​ហាត់​ប្រាណ​នៅ​ម៉ោង​នេះ គឺ​ស័ក្ដិសម​បំផុត ​ដោយ​សារ​អំឡុង​ពេល​នេះ រាងកាយ​របស់​យើង​ក៏​សកម្មភាព​ស្រាប់​ដែរ​នោះ គ្នា​យើង​មិន​ចាំបាច់​កម្តៅ​សាច់ដុំ​ដូច​ពេល​ព្រឹក​ក៏បាន។ លើស​ពី​ការ​រំសាយ​អារម្មណ៍ រត់​ហាត់​ប្រាណ​ពេល​ល្ងាច អាច​ថែម​ទាំង​ជួយ​ជំរុញ​ការដុត​កាឡូរី​នៅពេល​យប់​បាន​ល្អ​ថែម​ទៀត។

    – គុណ​វិបត្តិ៖ រត់​ហាត់​ប្រាណ​ពេល​ល្ងាច អាច​មាន​គុណ​វិបត្តិ​តិចតួច​ប៉ុណ្ណោះ ដូច​ជា​រឿង​ងងុយ​គេង​ជាដើម។ ប៉ុន្តែ​យ៉ាង​ណា គ្នា​យើង​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ប្រយ៉ែង​បន្តិច ព្រោះ​ពេល​ល្ងាច​រាងកាយ​យើង​អាច​នឹង​ត្រូវ​ការ​ប្រមូល​ថាម​ពល​ដើម្បី​ដំណើរ​ការ​ហាត់​ប្រាណ ហេតុនេះ​បើ​អស់​កម្លាំង​ខ្លាំង ត្រូវ​តែ​សម្រាក​ដែរ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សន សុភា កែសម្រួល​ចុងក្រោយ 05/05/2020
    ត្រួតពិនិត្យដោយ ទូច សុខា
    Next article: