home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មិនចង់ទៅ​ក្លឹបហាត់ប្រាណ សកម្មភាពទាំងនេះជួយ​ទាំងសុខភាព និងបង្កើត​​មិត្តភាព​

មិនចង់ទៅ​ក្លឹបហាត់ប្រាណ សកម្មភាពទាំងនេះជួយ​ទាំងសុខភាព និងបង្កើត​​មិត្តភាព​

ការចុះឈ្មោះជាសមាជិកក្លឹបហាត់ប្រាណជាគំនិតល្អសក្តិសមមួយ តែវាក៏ទំនងជាអាចមិនមែនជាជម្រើសសម្រាប់​គ្រប់គ្នានោះឡើយ ដោយសារ​ការ​រវល់ជាមួយការសិក្សា ឬក៏ការងារ​ជាដើម​។ យ៉ាងណាមិញការច្របាច់បញ្ចូលគ្នារវាងកីឡា និងការកម្សាន្តប្រហែលជា ជម្រើសដែលល្អបំផុតសម្រាប់​គ្នា​យើង​។ ពេលលេងកីឡាជាឱកាសល្អបំផុតសម្រាប់​បង្កើតទំនាក់ទំនង ជាមួយមិត្តភក្តិ និងភាពរីករាយជាមួយគ្នា។គ្នាយើង​គួរ​ពិចារណា​វិធី ៥យ៉ាងនេះដែលសក្តិសមក្រៅពីការចូលក្លឹបហាត់ប្រាណ។

១- ហាត់ប្រាណ​បែបប្រដាល់សេរី​

លំហាត់ប្រាណ​ដោយ​ប្រើ​វិធី​សាស្រ្ត​បែប​ហាត់​ប្រដាល់​មួយនេះពិតជាខ្លាំងក្លាមែនទែនដោយបានបញ្ចូលគ្នាទាំងទាត់ នឹងដាល់។ បច្ចុប្បន្ននេះមានមនុស្សជាច្រើនបានប្រើលំហាត់ប្រាណនេះជាការជួយក្នុងការសម្រកទម្ងន់​ដែល​ នេះមិនទាន់និយាយពីការដែលអាចជួយការពារខ្លួនផង។ អ្នកដែលលេងកីឡាប្រភេទនេះ អាចដុតកម្ទេចបាន ៤៥០ កាឡូរីក្នុង១ម៉ោងឯណោះ។

២- លេង​បាល់បោះ

ការផ្គួបផ្សំគ្នារវាង កាលោត ការរត់ និងការបោះ អាចជាការសំខាន់បំផុតនៃការធ្វើលំហាត់ខ្លួនប្រាណរបស់យើង​។ ការ​ធ្វើ​បែបនេះ​នឹងធ្វើឲ្យរូបកាយគ្នា​យើង​រឹងបុឹង បង្កើនកម្លាំង និងអភិរឌ្ឍសាច់ដុំ។ គ្នា​យើង​ដឹងទេការលេងបាល់បោះតែ១ម៉ោងប៉ុណ្ណោះជាមួយមិត្ត​ភក្តិអាចជួយឲ្យរាងកាយ​យើង​ដុតកម្លោច​បានដល់ទៅ ៥៣០កាឡូរី៊។

៣- លេង​បាល់ឱប

ទោះបីជានៅ⁣​ក្នុង​ភាព​យន្ត​ហូលីវូដព្យាយាមបំភាន់ និងលាបពណ៌ថា បាល់អោបជាកីឡាដែលពោពេញដោយការប្រើហិង្សា ដែលមានការរត់ ការបុកផ្ទប់គ្នា ការផ្តួលឲ្យ​ដួល ការធ្លាក់ និងមានការបែក រលាត់ចេញឈាមក្នុងពេលកំពុងលេងយ៉ាងណាក៏ដោយ ក៏ការពិតវាមិនមែនដូចនោះ​ ១០០ភាគរយ​​នោះទេ។ នៅពេលលេងកីឡាបាល់ឱបនេះ យើងមិនគ្រាន់តែត្រូវការមិត្ត​ពី​៣ ទៅ ៥នាក់ដើម្បីការពារយើងនោះទេ តែយើង​ក៏ត្រូវការគ្នាមួយក្រុមនៅជាប់ជាមួយ និងដើម្បីជួយហូតដល់គោលដៅ។

ការរួមបញ្ចូលរវាង ការរត់ ការលោត ការទាត់ និង រត់យ៉ាងញាប់បំផុតដើម្បីទៅដល់គោលដៅនោះ ធានាថារូបកាយរបស់យើង​មិនគ្រាន់តែធ្វើចលនាបេះដូងប៉ុណ្ណោះទេ តែពិតជាបានធ្វើលំហាត់ប្រាណដ៏ខ្លាំងសម្រាប់រាងកាយទាំងមូល។ ការលេងកីឡានេះមួយវគ្គៗ អាចដុតកម្លោចកាឡូរីមិនក្រោម⁣ ៥០០កាឡូរីទេក្នុងមួយវគ្គៗ។

៤- កីឡាឡើងភ្នំ

កីឡាឡើងភ្នំជាប្រភេទកីឡាម្យ៉ាងដែលមានអត្ថប្រយោជន៍ខ្លាំងដល់បេះដូង វាមានសណ្ឋានប្រហាក់ប្រហែលនឹងលំហាត់ប្រាណចង្វាក់បេះដូងដែរ (Cardio)។ កីឡានេះក៏ល្អសម្រាប់​ការសម្រួលអារម្មណ៍ ព្រោះថាក្នុងពេលលែងកីឡាប្រភេទនេះ យើង​អាចស្រូបយកខ្យល់អាកាសបរិសុទ្ធ បោះចោលស្រ្តេស និងភាពស្មុគស្មាញទាំងឡាយ និងរីករាយជាមួយនឹងទស្សនីយភាពល្អៗ។ អ្វីដែលយើង​ត្រូវការចាំបាច់សម្រាប់​កីឡានេះគឺ ទឹកសម្រាប់​បរិភោគ នំចំណីបន្ទាប់បន្សំ ស្បែកជើងប៉ាតា ឬស្បែកជើងសម្រាប់​ឡើងភ្នំ ហើយជាពិសេសគឺមិត្ត​ល្អតែម្ដង​។ ច្បាស់ណាស់ថាកីឡាឡើងភ្នំប្រាកដជាផ្តល់ឲ្យ​យើង​នូវអារម្មណ៍ជោគជ័យ ស្គប់ចិត្ត និងរីករាយ ជាងការដើរ ២ម៉ោងនៅលើម៉ាស៊ីន​ហាត់ប្រាណទៅទៀត។

៥- ការងារស្ម័គ្រចិត្ត

បើ​សិនជា​យើង​អាច​ធ្វើ​បាន​គឺ​បបួលមិត្តរបស់យើង​ទៅចុះឈ្មោះស្ម័គ្រចិត្តជួយការងារសង្គម។ ការងារសង្គមភាគច្រើនគឺ ការសង់ផ្ទះ សម្អាត​សួនច្បារ លាបថ្នាំក្នុងទីក្រុងដើម្បីឲ្យ​មានសោភ័ណភាព និងអនាម័យ។ សកម្មភាពទាំងនេះនឹងផ្តល់ផលប្រយោជន៍ដល់សុខភាពរាងកាយ និងស្មារតីរបស់យើង​។ តាមរយៈសកម្មភាពទាំងនេះយើង​មិនត្រឹមតែបានចូលរួមជួយដល់សង្គមប៉ុណ្ណោះទេ តែថែមទាំងបានធ្វើឲ្យយើង​មានមោទកភាពចំពោះ​​ខ្លួនឯង និងជាសម្បត្តិដ៏ប្រសើរសម្រាប់​ជីវិតបច្ចុប្បន្នរបស់យើងទៀតផង។ លើសពីនេះទៅទៀតការជួយដល់សង្គម អាចជួយឲ្យ​យើង​មាន​ឱកាស​បង្កើតមិត្តថ្មីៗ​ជាច្រើនទៀតផង​។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ ឫព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

10 Fun Ways to Get Fit Without a Gym http://www.health.com/health/gallery/0,,20531849,00.html acessed March 26, 2017

25 Ways to Exercise Without Realizing It https://www.nerdfitness.com/blog/25-ways-to-exercise-without-realizing-it/ acessed March 26, 2017

Play Sports For Exercise – Stay Fit And Have Fun! http://www.motivade.com/blog/2013/08/sports-for-exercise/ acessed March 26, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 14/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x