ទាំងប្រុស ទាំងស្រី រលាកសន្លាក់ ដោយសារប៉ះទង្គិច ច្បាស់ជាមានអារម្មណ៍ធុញថប់ចង់ធ្វើអីតិចក៏ឈឺ។ ចាស់ៗអ៊ំៗយើងវិញ ដោយសារវ័យចំណាស់ធ្វើឲ្យរលាកសន្លាក់ ត្រូវញ៉ាំថ្នាំ តមនេះតមនោះ។ “Hello គ្រូពេទ្យ” ប្រហែលជួយដោះស្រាយកង្វល់នេះបានតាមរយៈការហាត់យ៉ូហ្កា។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទាំងប្រុស ទាំងស្រី រលាកសន្លាក់ ដោយសារប៉ះទង្គិច ច្បាស់ជាមានអារម្មណ៍ធុញថប់ចង់ធ្វើអីតិចក៏ឈឺ។ ចាស់ៗអ៊ំៗយើងវិញ ដោយសារវ័យចំណាស់ធ្វើឲ្យរលាកសន្លាក់ ត្រូវញ៉ាំថ្នាំ តមនេះតមនោះ។ “Hello គ្រូពេទ្យ” ប្រហែលជួយដោះស្រាយកង្វល់នេះបានតាមរយៈការហាត់យ៉ូហ្កា។
ថ្មីៗនេះ អ្នកឯកទេសរលាកសន្លាក បានចេញផ្សាយលើសារព័ត៌មានអង់គ្លេសថា អ្នកមានបញ្ហាសន្លាក់ ចាប់ផ្ដើមមានសុខភាពប្រសើរឡើងវិញ ទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រោយហាត់យ៉ូហ្កា។
១- អត្ថប្រយោជន៍ពីការហាត់យូហ្គា
បច្ចុប្បន្ន មនុស្សជាច្រើនងាកមកហាត់យ៉ូហ្កា ដែលជាលំហាត់ប្រាណថ្នមៗជួយកាត់បន្ថយភាពតានតឹង បង្កើនភាពបត់បែនសន្លាក់បានល្អ។ ការស្រាវជ្រាវរកឃើញថា យ៉ូហ្កា អាចជួយឲ្យបញ្ហាសន្លាក់ប្រសើរឡើងវិញ ជួយឲ្យសាច់ដុំរឹងមាំ និងមានតុល្យភាព។
យ៉ូហ្កា ងាយស្រួលបញ្ចូលទៅក្នុងប្រភេទហាត់ប្រាណផ្សេងៗ ដូចជា ការកម្ដៅសាច់ដុំ ឬបញ្ចុះកម្ដៅសាច់ដុំក្រោយហាត់ប្រាណ។ គ្នាយើងខ្លះធ្លាប់មានបញ្ហាសន្លាក់ ប្រហែលជាត្រូវកែប្រែឥរិយាបថបន្តិច ប៉ុន្តែល្អបំផុត បើមានបញ្ហារលាកសន្លាក់ គួរពិភាក្សាជាមួយអ្នកឯកទេស មុនចាប់ផ្តើមហាត់។
សំខាន់ ត្រូវចេះសួរគ្រូមានជំនាញយ៉ូហ្កា ធ្លាប់បង្ហាត់អ្នកពិការដែរអត់? ព្រោះហាត់យ៉ូហ្កា របៀបថ្មមៗ គឺសម្រាប់តែគ្នាយើងមានផ្ទៃពោះ រីឯយ៉ូហ្កាសម្រាប់ចាស់ៗ ឬជនពិការ ស័ក្តិសមបំផុតសម្រាប់គ្នាយើងមានបញ្ហាសន្លាក់ចាប់ផ្តើមហាត់។
២- អ្វីជាអំណះអំណាងលើការហាត់យ៉ូហ្កា?
បញ្ហាសន្លាក់មានច្រើនទម្រង់ ជាពិសេសជំងឺ Autoimmune ដែលជាការរលាកសន្លាក់រ៉ាំរ៉ៃ នាំឲ្យហើមសន្លាក់ ឡើងក្រហម ឈឺចាប់ ហើយចុងក្រោយឈានទៅបំផ្លាញសារធាតុផ្សំរបស់សន្លាក់។ យ៉ូហ្កា ជាលំហាត់ប្រាណមានទម្រង់ស្រាលៗ ស័ក្តិសមជាមួយអ្នកមានជំងឺរលាកសន្លាក់ ឬជំងឺប្រហាក់ប្រហែល។
ភស្តុតាងពីអត្ថប្រយោជន៍លំហាត់ប្រាណយ៉ូហ្កា មកទល់ពេលនេះ គឺផ្អែកលើការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនដែលធ្វើលើអ្នកមានបញ្ហារលាកសន្លាក់ ដោយជាលទ្ធផល គឺសុខភាពសន្លាក់ រាងកាយ និងសុខភាពផ្លូវចិត្ត សុទ្ធតែប្រសើរឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ