ប្រយ័ត្នអ្នកម៉ាប់ៗ! លើសគីឡូពេកអាចបង្កើនជំងឺ ឬគ្រោះថ្នាក់ដល់ជីវិត ស្រលាញ់កូន ជួយកូនផង! កុំឲ្យគេហៅកាម៉ាប់ៗៗ ៣- ជំងឺធាត់ទាំង ៦ ប្រភេទ
មានមូលហេតុខុសៗគ្នាជាច្រើន នាំឲ្យយើងកើតជំងឺធាត់ ខណៈការស្រាវជ្រាវមួយចំនួនរកឃើញអត្តសញ្ញាណជំងឺធាត់សរុបដល់ទៅ ៦ ប្រភេទ ដែលប្រភេទនីមួយៗមានមូលហេតុជាក់លាក់ ផលប៉ះពាល់ និងការព្យាបាល។
– ជំងឺធាត់ដោយមិនបញ្ចេញសកម្មភាពរាងកាយ៖ ធាត់ប្រភេទនេះ ទាក់ទងខ្លាំងទៅនឹងកង្វះសកម្មភាពរាងកាយ ព្រោះផ្នែកផ្សេងៗនៃរាងកាយធ្លាប់មានកម្លាំងរឹងមាំពីមុនមក បែរជាទទួលបានជាតិខ្លាញ់យ៉ាងឆាប់រហ័ស និងធ្វើឲ្យសុខភាពមិនល្អ។
– ធាត់ដោយសារអាហារ៖ បើយើងចូលចិត្តញ៉ាំអាហារមិនល្អ ដូចជា Fast Food អាហារវេចខ្ចប់ជាដើមនោះ ងាយនឹងមានហានិភ័យខ្ពស់ កើតជំងឺធាត់នេះមិនខាន។
– ធាត់ដោយសារបញ្ហាផ្លូវចិត្ត៖ ជំងឺធាត់ប្រភេទនេះ មានទំនាក់ទំនងទៅនឹងកម្រិតភាពតានតឹង ឬបាក់ទឹកចិត្ត យើងកំពុងកើតមាន។ ដើម្បីទប់ស្កាត់ជំងឺនេះ យើងត្រូវចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ។
– ធាត់ដោយជាតិគ្លុយទីន (ប្រូតេអ៊ីន)៖ ជំងឺធាត់ប្រភេទនេះ ជាធម្មតាកើតមានលើស្រីៗអំឡុងពេលផ្លាស់ប្ដូរអ័រម៉ូនរដូវ ដូចជា ពេលឈានចូលពេញវ័យ មានផ្ទៃពោះ និងដល់អាយុអស់រដូវជាដើម។
– ធាត់ដោយសារសរសៃឈាមខ្មៅ៖ ចរន្តឈាមជាមូលហេតុមួយបណ្ដាលឲ្យធាត់ដូចគ្នា។ វាជាហ្សែនធម្មជាតិ មិនមែនជាទម្លាប់នោះទេ។ ជាធម្មតាកើតមានចំពោះស្រីៗកំពុងមានផ្ទៃពោះ។
– ធាត់ដោយសារបំពង់អាកទែឡើងក្រាស់ (Atherogenic)៖ ជាស្ថានភាពដ៏គ្រោះថ្នាក់មួយទាក់ទងទៅនឹងការផឹកស្រវឹង អាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀត និងនាំឲ្យមានបញ្ហាផ្លូវដង្ហើម។
ជំងឺធាត់ មានគ្រោះថ្នាក់ណាស់ ព្រោះវានាំឲ្យមានផលប៉ះពាល់អវិជ្ជមានមួយចំនួនលើរាងកាយ។ គួរកែប្រែមករកទម្លាប់រស់នៅមានសុខភាពល្អ និងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានដំបូន្មាន និងការព្យាបាលត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕