backup og meta

កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ

កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ

រត់​ហាត់​ប្រាណ ​​មិន​ត្រូវ​ការ​​ឧបករណ៍រញ៉េ​រញ៉ៃ​​​ដូច​កីឡា​​ផ្សេង​ទៀត​ ហើយបើ​បាន​រត់​​ក្បែរ​ទេស​ភាព​ និង​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ ធ្វើ​ឲ្យ​អារម្មណ៍​កាន់​តែ​ស្រស់​ស្រាយ។ យ៉ាង​ណា​ ការ​ចាប់​ផ្តើម​រត់​ហាត់​ប្រាណ គ្នា​យើង​តែង​បង្ក​កំហុស​មួយ​ចំនួន​ទាំង​មិន​ដឹង​ខ្លួន ធ្វើ​ឲ្យ​ការ​តាំង​ចិត្ត​ត្រូវ​បរាជ័យ ហេតុនេះអ្នក​​ជំនាញ​ផ្នែក​រត់​ជា​ច្រើនលើក​ឡើង​ពី​ចំណុច​មួយ​ចំនួន​យើង​គួរ​ដឹង​ពេល​រត់​ហាត់​ប្រាណ។

​​​​​​​១- ចង់​បង្កើន​ល្បឿន​ឆាប់​ពេកតាម​ចិត្ត​ចង់

កំហុស​​ធំ​មួយសម្រាប់​គ្នា​យើង​​រត់​ដំបូង តែង​​ចង់​​រត់​​ឲ្យ​​ច្រើន​គីឡូ និង​បង្កើន​ល្បឿន​តាម​ចិត្ត​ចង់។ នេះ​បើ​តាម​អ្នក​ជំនាញ​លើក​ឡើង​។

​ការ​ពិត ទម្លាប់​រត់​ ​ធ្វើ​ឲ្យ​យើង​រីក​រាយ ចង់​ធ្វើ​ទៀត ដោយ​មិន​គិត​ពី​បញ្ហា​មួយ​ចំនួន ពោល​បញ្ហា​របួស​ចៃ​ដន្យ និង​ការ​បង្កើន​ល្បឿន​ភ្លាម​ៗ នាំ​ឲ្យ​រាង​កាយ​ទទួល​យក​មិន​បាន​ ជា​ទូទៅ​អ្នក​ជំនាញ​​ណែ​នាំ ឲ្យ​បង្កើន​ល្បឿន​ មិន​​លើស​ពី​ ១០​% ​​ទម្លាប់​រត់​​ប្រចាំ​ថ្ងៃ​ ក្នុងមួយ​សប្តាហ៍។

២- មិន​មាន​ថ្ងៃ​សម្រាក

ពេល​យើង​ចាប់​រត់​ដំបូង​ អាច​គិត​ថា ត្រូវ​រត់​រាល់​ថ្ងៃ​ ទើប​សុខភាព​ល្អ រាង​ស្អាត តែ​ផ្ទុយ​មកវិញ រត់​រាល់​ថ្ងៃ មិន​មាន​​​ថ្ងៃ​សម្រាក ​ពុំ​ជួយ​ដល់​សុខភាព​ទេ ​ព្រោះ​រាង​កាយ​ សាច់​ដុំ និង​ឆ្អឹង ក៏​ត្រូវ​ការ​ពេល​សម្រាក​ខ្លះ ទោះយើង​មិន​ចង់​សម្រាក​ក៏​ដោយ។ ហេតុ​នេះ​ វា​ពិត​ជា​សំខាន់​ណាស់ ត្រូវ​​លៃ​ទុក​ពេល​ខ្លះ​សម្រាប់​​ឲ្យ​រាង​កាយ​​សម្រាក។

៣- សម្ភារៈ​សម​ស្រប​សម្រាប់​ការ​រត់

ទោះ​រត់​មិន​សូវ​ត្រូវ​ការឧបករណ៍ សម្ភារៈ​ច្រើន តែ​ក៏​គួរ​ឲ្យ​គុណភាព​នៃ​ការ​រត់​ខ្លះ​ដែរ។ អ្នក​ជំនាញ​ជា​ច្រើន​ណែ​នាំ ​សម្ភារៈ​​រត់​សំខាន់​បំផុត​ គឺស្បែក​ជើង​។ គួរ​រក​ទិញ​១​គូ ដែល​សម​ល្មម​នឹង​ជើងយើង គួរ​​ស្វែង​រក​មើល​ព័ត៌មាន​ខ្លះ​មុន​នឹងទិញ ឬ​អាច​​សួរ​​អ្នក​លក់​ផ្ទាល់​ក៏​បាន ពិសេស​បើ​​លុយ​ទិញ​មាន​កំណត់​។

៤- មិន​មាន​ប្តូរ​ចលនា​ខ្លះ

ការ​រត់​ដដែល​ៗ​​មិន​បាន​ផល​ល្អ ដូច​ពេល​​យើង​ធ្វើ​ចលនា​ផ្លាស់​ប្តូរ​ឲ្យ​បាន​សព្វ​គ្រប់​សាច់​ដុំរាង​កាយ​នោះ​ទេ។ មាន​ន័យ​ថា អំឡុង​ពេល​រត់ អាច​ធ្វើ​ចលនា​ខ្លះ​ៗ ទៅ​លើ​សាច់​ដុំ​​មួយ​ចំនួន ដូច​ជា ​រលាស់​ដៃ លោត​តិច​ៗ ធ្វើ​បែប​នេះ កុំ​ឲ្យ​រាង​កាយសម្រុក​ប្រើ​សាច់​ដុំ​តែ​មួយ​កន្លែង​ អាចបង្ក​ទៅ​ជា​របួស​ទៅ​វិញ។

រត់ហាត់ប្រាណ Hello គ្រូពេទ្យ

៥- រត់​ទាំង​ឈឺ​

ដូច​បាន​រៀប​រាប់​ខាង​ដើម រាង​កាយ​​នឹង​ប្រាប់ពី​បញ្ហា​មួយ​ចំនួន​​ពេល​រង​លក្ខខណ្ឌ​មួយ​ខ្លាំង​ ឬ​ភ្លាម​ៗ (មិន​ទាន់​ស៊ាំ) ​​​ត្រូវ​ដោះ​ស្រាយ​តាម​ជំហាន​សិន ដូច​នេះ​ ចាំ​បាច់​ណាស់ត្រូវ​ចាប់​អារម្មណ៍​ពី​មូលហេតុ​ទាំង​នោះ ដូច​ជា​ ការ​ឈឺ​ចាប់​ត្រង់​សាច់​ដុំ​ណា​មួយ ត្រូវ​សម្រាក​សិន​​។

អត្ថបទ​ពាក់ព័ន្ធ៖

៦- ប្រៀប​ធៀប​ខ្លួន​ទៅ​នឹង​អ្នក​រត់​​ផ្សេង​ទៀត

ធម្មតា​ ពេល​ឃើញ​គេ​រត់​លឿន រហ័ស យើង​ពិត​ជា​មាន​អារម្មណ៍​ចង់​ធ្វើ​ដូចគេ ហើយ​នេះ​ជា​រឿង​ធម្មតា។ តែត្រូវ​គិត​ថា មុន​បាន​ជោគជ័យ​រត់​លឿន​ រហ័ស​ដូច​នោះ អ្នក​ទាំងនោះក៏​​ធ្លាប់​​ជា​ចាប់​ផ្តើម​រត់ដំបូង​ដូច​យើង​ដែរ ហើយ​​កាយ​សម្បទា​មនុស្ស​​ពី​ធម្មជាតិ គឺខុសៗ​គ្នា ដូច​នេះ គួរ​យក​ភាព​ព្យាយាម​ ប្រឹង​ប្រែង អំណត់​អត់​ធន់​ ​ជា​ការ​លើក​ទឹក​ចិត្ត ជួយ​យើង​​ឲ្យ​រត់​បាន​ល្អ​ ព្យាយាម​អំណត់​ធន់​បន្តិច ហើយ​នឹង​ឃើញ​លទ្ធផល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2014/05/29/health/runners-mistakes/index.html

កំណែ​ប្រែបច្ចុប្បន្ន

18/06/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jun 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម