home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រៅពីសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ "យ៉ូហ្គា" អាចជួយសម្រកទម្ងន់ទៀត!

ក្រៅពីសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ "យ៉ូហ្គា" អាចជួយសម្រកទម្ងន់ទៀត!

យ៉ូហ្គា គ្នាយើង​សុទ្ធ​តែ​ធ្លាប់​ដឹង ធ្លាប់​ឮ ​មាន​អត្ថប្រយោជន៍​ដល់​សុខ​ភាព ប៉ុន្តែ​គ្នា​យើង​ជា​ច្រើន បែរយល់​ច្រឡំ យ៉ូហ្គា ជា​វិធី​ហាត់​សម្រាប់​ស្រីៗ​រាង​ស្គម និង​វ័យ​ក្មេង​ប៉ុណ្ណោះ។ ការ​ពិតហាត់​យូ៉ហ្គា ​គ្នា​យើង​ធាត់ៗ លើស​ទម្ងន់ ​ក៏អាច​ទទួល​បាន​គុណ​ប្រយោជន៍​ច្រើន​ដូច​គ្នា​ ពិសេស​ជួយ​សម្រក​ទម្ងន់​តែ​ម្តង។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ភស្តុតាង​ខ្លះៗ ក៏​ដូច​ជា​តិចនិក​ហាត់​យ៉ូហ្គា ជួយ​សម្រក​ទម្ងន់​មាន​ប្រសិទ្ធភាព។

១- ការសិក្សាពី​ទំនាក់​ទំនងយ៉ូហ្គា និងការសម្រកទម្ងន់

បើគ្នាយើង​លើស​ទម្ងន់ មិន​ថា​ស្រី មិន​ថា​ប្រុស ​ពិបាក​ឱន​ពត់​ខ្លួន លើក​ដាក់​របស់​​អ្វី​មួយ គួរ​តែ​ងាក​មក​ហាត់​យូ៉ហ្គា ​​ព្រោះ​អាច​មាន​អត្រា​ជោគ​ជ័យ​ខ្ពស់ ជួយ​ឲ្យ​សុខភាព​ល្អ​វិញ។ ​ពិត​ណាស់​ ការ​ហាត់​យ៉ូហ្គា ​ពិត​ជា​អាច​ជួយ​គ្នា​យើង​សម្រក​ទម្ងន់​បាន។ ការ​សិក្សា​មួយ​ ផ្ដល់​ថវិកា​ដោយ​វិទ្យាស្ថាន​ជំងឺ​មហារីកអាមេរិក National Cancer Institute ពាក់​ព័ន្ធ​ការ​ហាត់​យូ៉ហ្គា និង​ការ​សម្រក​ទម្ងន់ ​បាន​បង្ហាញ​ថា ​ហាត់​យូ៉ហ្គា ចំពោះ​គ្នា​យើង​លើស​ទម្ងន់​ អាច​ធ្វើ​ឲ្យ​ស្រក ប្រមាណ ២,៣គីឡូក្រាម តាម​រយៈការ​ហាត់​ប្រមាណ ៣០ នាទី/ថ្ងៃ (ហាត់​ ៤ឆ្នាំ​) ខណៈគ្នា​យើង​​មិន​បាន​ហាត់​វិញ បែរ​ជា​មាន​ការ​ឡើង​ទម្ងន់ប្រមាណ ៦,៤គីឡូក្រាម ក្នុង​រយៈ​ពេល​ដូច​គ្នា។

២- ដំណើរការហាត់យ៉ូហ្គា៖

មិន​មាន​ចម្លើយ​ច្បាស់​លាស់​ពី​វិទ្យាសាស្ត្រ​ ទៅ​លើ​ការ​ហាត់​យ៉ូហ្គា​ ​ធ្វើ​ឲ្យ​មាន​រាង​ស្គម​នោះ​ទេ វា​អាច​បណ្តាល​មក​ពី​ទំនាក់​ទំនង​ រវាង​ផ្លូវ​ចិត្ត និង​រាង​កាយ​យើង ព្រោះហាត់យ៉ូហ្គា មិន​បាន​​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ខ្លាំង ​ដូច​ជា ​​ហាត់​លើក​ទម្ងន់ ឬការ​រត់​ក៏​ពិត​មែន តែ​វា​មាន​ឥទ្ធិពល​ដល់​គំនិតយើង ទៅលើ​​ភាព​ចុះ​សម្រុង​រវាង​រាង​កាយ និង​ផ្លូវ​ចិត្ត។ វា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ទម្លាប់​​រស់​នៅ​ ដូច​ជា​ការ​ញ៉ាំ ដែលនាំ​ឲ្យ​​គេ​ជឿ​ជាក់​ថា​​ហាត់​យ៉ូហ្គា ​អាច​ធ្វើ​ឲ្យ​យើង ​គ្រប់​គ្រង​លើ​ចំណង់​អាហារ​បាន។យើង​នឹង​​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​មិន​ដឹង​ខ្លួន ​ពី​របៀប​​ញ៉ាំ​អាហារ និង​មាន​​អារម្មណ៍​ថា​​ឆ្អែត​ជានិច្ច យ៉ូហ្គា ជាប្រចាំ​។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- គន្លឹះសម្រាប់ហាត់យ៉ូហ្គា

ហាម​ហាត់​នៅ​មុខ​កញ្ចក់ ព្រោះអាច​ទាក់​ទាញយើង​​ឲ្យ​មើល​ឥរិយាបថ​ខ្លួន​ឯង​ ​ធ្វើ​វា​បាន​ត្រឹមត្រូវ ​ឬ​អត់? នាំ​ឲ្យ​បាត់​បង់​ជំនឿ​ចិត្ត​ ការ​តាំង​ចិត្ត ព្រោះគ្រូ​បង្ហាត់​ជា​ច្រើនជឿ​ជាក់​ថា ហាត់​យ៉ូហ្គា​មាន​ប្រសិទ្ធភាព​ ​ត្រូវ​ផ្តោត​លើ​បទ​ពិសោធខាង​ក្នុង ជា​ជាង​ការ​មើល​ទៅ​ស្អាត​នៅ​ខាង​ក្រៅ។

វា​ពិបាក​បន្តិច​សម្រាប់​យើងនៅ​ពេល​​ធ្វើ​ឥរិយាបថ​ណា​​ពិបាក​ៗ ប៉ុន្តែ​យើង​​អាច​សម្រាក​បន្តិច​នៅ​ពេល​​មាន​អារម្មណ៍​ថា​ហត់ និង​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ពេក​ទេ ព្រោះ​​អាច​នឹង​ធ្វើ​ឲ្យ​ងាយ​បោះ​បង់​ចោល​បាន។ ​គួរ​បង្កើតកាល​វិភាគសម្រាប់ហាត់​ឲ្យ​បាន​ជា​ប្រចាំ ដោយ​អាច​ទៅ​ហាត់​រៀន​នៅ​ក្នុង​ថ្នាក់​យ៉ូហ្គា ឬ​ហាត់​នៅ​ផ្ទះ​ខ្លួន​ឯង។

​គួរ​តែ​គិត​ឡើង​វិញ បើយើង​គិត​ថា​ ហាត់​យូ៉ហ្គា ​មិន​អាច​ធ្វើ​ឲ្យ​​ស្រក​ខ្លាញ់​បាន​។ ប៉ុន្តែ​ហាត់​យូ៉ហ្គា ​២ ​ដង/​សប្តាហ៍​ អាច​ធ្វើ​ឲ្យ​​មាន​រូប​រាង​ខុស​ប្លែក​ពី​មុន​បាន តែ​បើ​​ចង់​មាន​រាង​ស្អាត​លឿន​នោះ​ ប្រហែល​ជា​មិន​មាន​ប្រសិទ្ធភាព​​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Yoga for Weight Loss? http://www.webmd.com/fitness-exercise/features/yoga-for-weight-loss#1 Assessed October 22, 2016.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ចាន់ សុខឡាង នៅ 03/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x