លំហាត់ប្រាណផ្សេងទៀត

លំំហាត់​ផ្សេងទៀត - ដើម្បី​ដុតកាឡូរី ឬ​ខ្លាញ់​ធាតុ អ្នក​ខ្លះ​ហៅ​ថា​ខ្លាញ់​អាក្រក់ ​មាន​របៀប​ហាត់​ច្រើន​ទៀត ទៅតាម​ការ​ចូលចិត្ត ក្បាច់​សមស្រប​ជាមួយ​លក្ខខណ្ឌ​រាងកាយ ដែល​គ្នាយើង​អាច​ស្វែងយល់​ទីនេះ

ចំណេះដឹងទូទៅ

លំហាត់ប្រាណផ្សេងទៀត

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

ការចំណាយពេលវេលាហាត់ប្រាណពេលព្រឹក គឺជារឿងមួយសំខាន់ណាស់ដែលមិនគួររំលងបាន ព្រោះថាអាចផ្ដល់អត្ថប្រយោជន៍ដល់ទៅ ៤យ៉ាងក្នុងពេលតែមួយ មិនថា តែសុខភាព ទម្លាប់ល្អ ពេលវេលា និង ស្មារតីរស់នៅប្រចាំថ្ងៃ។ អត្ថប្រយោជន៍ទាំង ៤មានដូចខាងក្រោម៖ ១.​គ្មានការរំខាន ការហាត់ប្រាណពេលព្រឹកព្រលឹម អាចន្លោះពីម៉ោង ៤ ទៅ ៦ព្រឹក មិនថារយៈពេលតិចឬច្រើននឹងមិនធ្វើឲ្យយើងមានការំខានខ្លាំងដូចជាពេលរសៀល ឬយប់នោះទេ។ ការធ្វើលំហាត់ប្រាណក្នុងអំឡុងពេលនោះ ទោះបីអ្នកចូលចិត្ដហាត់ប្រាណនៅទី​សាធារណៈ សួនច្បារមាត់ទន្លេ ក៏មិនសូវមានមនុស្សច្រើន មមាញឹក និងរំខាននោះឡើយ។ យើងអាចហាត់ប្រាណ ដោយការជិះកង់ ការដើរ ការត់ ឬសកម្មភាពរាងកាយផ្សេងទៀត ដោយរីករាយជាមួយ​ថ្ងៃថ្មី អាកាសធាតុក៏មិនក្ដៅនោះដែរ។ ម្យ៉ាងវិញទៀត ការជ្រើសរើសពេលវេលាហាត់ប្រាណពេលព្រឹក គឺអាចធ្វើឲ្យយើងឆ្លៀតពេលបានល្អ  ដោយមិនប៉ះពាល់ដល់កិច្ចការងារផ្សេងៗនោះទេ។ ២.សុខភាពរាងកាយ ការហាត់ប្រាណពេលព្រឹកជាក់ស្ដែងណាស់ថា មានអត្ថប្រយោជន៍ខ្លាំងណាស់ទៅ​ដល់សុខភាពរាងកាយ។  រាងកាយក្រោយពេលសម្រាក៦ទៅ ៨ម៉ោងនឹងចាប់ផ្ដើមដំណើការ ​ព្រមគ្នា សរសៃរឈាមចាប់ផ្ដើមធ្វើការឋិតថេរសព្វរាងកាយ ក្នុងចំណុចនេះក៏ជំនួយទៅដល់ដំណើរការមេតាប៉ូលីស ក្នុងរាងកាយ។ បើយោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Avigdor Arad នៅមន្ទីពេទ្យ Mount Sinai Hospital សហរដ្ឋអាមេរិកបានឲ្យដឹង​ថា បើគិតទៅលើការធ្វើមេតាប៉ូលីស កន្លងមកធ្លាប់មានការលើកឡើងថា ញ៉ាំទឹកពេលព្រឹក១កែវអាចជួយដល់ដំណើរការមេតាប៉ូលីស នោះគឺមិនទាន់គ្រប់គ្រាន់ទេ តែបើបានហាត់ប្រាណទៀតទើបកាន់តែប្រសើរ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ