backup og meta

ចង់សម្រកខ្លាញ់ក្បាលពោះ គួរធ្វើរឿង ៤ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 23, 2023

    ចង់សម្រកខ្លាញ់ក្បាលពោះ គួរធ្វើរឿង ៤ យ៉ាងនេះ

    បើនិយាយអំពីការសម្រកខ្លាញ់មនុស្សភាគច្រើននឹងគិតដល់កន្លែងហាត់ប្រាណ គ្រូបង្ហាត់ផ្ទាល់ខ្លួន និងការហាត់ប្រាណខ្លាំងៗដែលនេះ​គឺជាការពិតមិនអាចប្រកែកបានមែន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាសុទ្ធ​តែ​មាន​ពេល​វេលា​និងប្រាក់​កាស​ក្នុង​ការ​ចំណាយ​នោះទេ។ សម្រាប់​ដំណឹង​ល្អនោះ គឺការសម្រក​ខ្លាញ់​មិន​ចាំបាច់​ចំណាយ​ប្រាក់ច្រើន​​ ឬបញ្ចេញ​កម្លាំង​ខ្លាំងនោះ​ទេ ដោយ​គ្រាន់តែកែសម្រួលនូវទម្លាប់រស់នៅមួយ​ចំនួន នោះ​យើង​ក៏​អាចកម្ចាត់ជាតិខ្លាញ់នៅក្នុងរាងកាយបានដែរ​។

    បន្ថែមបន្លែ និងផ្លែឈើឲ្យបានច្រើនក្នុងរបបអាហារ

    បន្លែ និងផ្លែឈើគឺជាប្រភពដ៏សំខាន់នៃសារធាតុរ៉ែ និងវីតាមីន សំបូរទៅដោយសារធាតុសរសៃដែលជួយឲ្យយើង​​ឆាប់ឆ្អែត និងមិនសូវសម្បូរ​កាល់ឡូរី។ ញ៉ាំបន្លែច្រើនមិនត្រឹមតែជួយកាត់បន្ថយកាល់ឡូរីទេ ថែមទាំងផ្ដល់នូវសារធាតុចិញ្ចឹមដែលរាងកាយយើង​ត្រូវការ​ផង​ដែរ​។​

    អត្ថបទពាក់ព័ន្ធ៖

    អនុវត្តការហាត់ប្រាណរៀងរាល់សប្ដាហ៍

    យើង​មិនចាំបាច់ទៅកន្លែងហាត់ប្រាណរៀងរាល់សប្ដាហ៍នោះទេ។ ការហាត់ប្រាណបី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ទោះមិនជាប់គ្នា​ក្ដី គឺគ្រប់គ្រាន់ដើម្បីរំញោចរាងកាយយើង​បង្កើន និងរក្សាម៉ាស់​សាច់ដុំបាន​។ យើង​អាចហាត់​ប្រាណ​នៅក្លឹប​ហាត់ប្រាណ ឬគ្រាន់តែលើកដុំដែកនៅឯផ្ទះក៏បាន។ សំខាន់​ធ្វើបែបណាក៏បានដរាបណាយើង​ប្ដេជ្ញាទៅនឹងទម្លាប់ដែលបានកំណត់។

    ខ្លាញ់ក្បាលពោះ

    ធ្វើឲ្យរាងកាយបញ្ចេញសកម្មភាព

    នៅថ្ងៃណា​មួយ​ដែលយើង​មិនមានកម្លាំងក្នុងការហាត់ប្រាណ យើង​ក៏ត្រូវធ្វើ​ឲ្យរាងកាយបញ្ចេញសកម្មភាពដែរ ដោយ​យើង​អាច​ជ្រើស​រើស​សកម្មភាពណាមួយ​ដែល​​ចូលចិត្តដូចជាដើរ ហែលទឹក ឬរាំ សំខាន់​ឲ្យ​តែ​យើង​សប្បាយចិត្តនឹងធ្វើវា។ ការដែលនៅមានការបញ្ចេញសកម្មភាពស្របពេលដែលយើង​សប្បាយចិត្តនឹងធ្វើ នោះ​វានឹងជួយឲ្យយើង​ធូរស្បើយ និងអាច​ដុតកម្លោចខ្លាញ់ក្នុងពេលតែមួយ​បាន​។

    បន្ថែមប្រូតេអ៊ីនឲ្យបានច្រើន

    ដូចដែលយើង​ដឹងស្រាប់ហើយការបង្កើនសាច់ដុំគឺជួយក្នុងការដុតកម្លោចខ្លាញ់ ប៉ុន្តែរាងកាយយើង​ត្រូវការប្រូតេអ៊ីនដើម្បីធ្វើរឿង​​នេះ​​បាន។ យើង​អាចបរិភោគសារធាតុស្ករ ប្រសិនបើចូលចិត្ត។ ទោះយ៉ាងណាក៏ដោយការបន្ថែមប្រូតេអ៊ីននៅក្នុងអាហារគឺត្រូវបានណែនាំឲ្យអនុវត្ត ​ដោយ​យើង​ត្រូវ​ព្យាយាមប្រើប្រាស់ប្រូតេអ៊ីនដែលមានប្រភពផ្សេងៗគ្នា។ យើង​អាចញ៉ាំ​សាច់ត្រី ឬសាច់សុទ្ធនៅ​ថ្ងៃនេះ ឬសណ្ដែក​សម្រាប់ថ្ងៃបន្ទាប់​ជាដើម​។ រាងកាយរបស់យើង​នឹងទទួលបានផលប្រយោជន៍អំពីការបរិភោគប្រូតេអ៊ីន​គ្រប់​គ្រាន់​។

    អាថ៌កំបាំងក្នុងការសម្រកខ្លាញ់ និងរក្សារាងគឺការកែសម្រួលបែបផែនរស់នៅ និងគោរពតាមការផ្លាស់ប្ដូរនោះឲ្យបានជាប់លាប់។ ការបង្កើតទម្លាប់ថ្មីគឺមិនមែនមិនត្រូវ​ការ​ ការ​ប្រឹងប្រែងនោះទេ ប៉ុន្តែវាជាអ្វី​ដែល​យើង​គិត​ថា​សក្ដិសមសម្រាប់សុខភាព​។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម