១. ទឹកដោះគោសូកូឡា
ទឹកដោះគោសូកូឡាគឺជាជម្រើសភេសជ្ជៈ ដ៏ល្អក្រោយពេលហាត់ប្រាណ ព្រោះទឹកដោះគោសូកូឡាមានប្រូតេអ៊ីន និងកាបូអ៊ីដ្រាតច្រើន។ ទឹកដោះគោសូកូឡាមានជាតិខ្លាញ់តិចមួយកែវផ្តល់ប្រូតេអ៊ីនប្រហែល៨ក្រាម។ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតសុទ្ធតែសំខាន់ក្នុងការជួយបំពេញថាមពល និងជួយឲ្យសាច់ដុំត្រលប់មកសភាពដើមវិញលឿន។ ទឹកដោះគោសូកូឡាក៏ផ្តល់សារធាតុចិញ្ចឹមផ្សេងទៀតដូចជាកាល់ស្យូម ប៉ូតាស្យូម សូដ្យូម និងម៉ាញេស្យូមដែលយើងបាត់បង់តាមរយៈការបែកញើស។
២. ម្សៅប្រូតេអ៊ីន (Protein Shake)
ម្សៅប្រូតេអ៊ីនមានអ្វីគ្រប់យ៉ាងដែលរាងកាយត្រូវការក្រោយពីហាត់ប្រាណរួច។ ប៉ុន្តែអ្នកជំនាញបានណែនាំថាគួរជ្រើសរើសម្សៅប្រូតេអ៊ីនដែលមានប្រូតេអ៊ីន កាបូអ៊ីដ្រាត និងជាតិខ្លាញ់។ ប្រូតេអ៊ីនគឺជួយដល់ការជាសះស្បើយរបស់សាច់ដុំ។ សម្រាប់ការជាសះស្បើយរបស់សាច់ដុំ យកល្អគួរញ៉ាំប្រូតេអ៊ីនឲ្យបាន២០-៣០ក្រាម។